បណ្តាញសង្គម

មុន​ជួប​គ្នា Di Maria គំរាម Madrid ថា PSG ឆ្នាំ​នេះ​ខ្លាំង​ជាង​រដូវ​កាល​មុន

Real Madrid នឹងបើកកីឡដ្ឋានត្រូវតទល់ជាមួយ Paris Saint-Germain និងអតីតកីឡាករខ្លួន Angel Di Maria នៅវគ្គ១៦ក្រុម ចុងក្រោយ Champions League។

មុនកាប្រកួតមកដល់ Maria បានគំរាម Madrid ថា PSG ឆ្នាំនេះខ្លាំងជាងឆ្នាំមុន។ រដូវកាល ២០១៦-១៧ PSG ធ្លាប់ចត់បាយដោយសារក្រុមអេស្ប៉ាញ Barcelona ម្ដងហើយនៅវគ្គនេះ។ មុនប៉ះក្លឹបចាស់នៅយប់ថ្ងៃពុធនេះខ្សែបម្រើសញ្ជាតិអាហ្សង់ទីនបានលើកឡើងថា៖ "ពួកយើងខ្លាំងជាងឆ្នាំចាស់។

ពួកយើងត្រូវប្រើភាពវ័យឆ្លាតបន្ថែមលើទេពកោសល្យ សម្រាប់ការប្រកួតបែបនេះ។ ហើយក៏ត្រូវការសំណាងដែរ ដើម្បីឈ្នះ"។ កីឡាករវ័យ២៩ឆ្នាំបានបន្តថា៖ "Real Madrid គឺជាក្រុមដ៏អស្ចារ្យមួយ ហើយពួកគេតែងតែបង្ហាញខ្លួននៅ Champions League។ ពេលដែលភ្លេង Champions League បន្លឺឡើង កីឡាករទាំងអស់ប្រែប្រួល និងបង្ហាញសមត្ថភាពដ៏ពិសេស។ វាជាការប្រជែង ខុសពីការប្រកួតក្នុងលីគ"៕

ដកស្រង់ពី៖ Sabay