បណ្តាញសង្គម

អង់គ្លេស​ជម្រុះ​ Gomez របស់​ Liverpool ចេញ​ពី​ក្រុម​ជម្រើស​ជាតិ

Joe Gomez ត្រូវបានដកចេញ ពីក្រុមជម្រើសជាតិអង់គ្លេស និងត្រឡប់ទៅក្លឹប Liverpool វិញដើម្បីទទួលការព្យាបាល ក្រោយរងរបួសកាលពីថ្ងៃសុក្រ។

ខ្សែការពារវ័យ២០ឆ្នាំត្រូវលោក Gareth Southgate ផ្ដល់ទំនុកចិត្តដាក់ចូលបញ្ជីក្រុមត្រៀម World Cup តែបែរជារងរបួសក្នុងជំនួបដែលក្រុមតោកំណាចយកឈ្នះ ហូឡង់ ១ទល់នឹង០។ Gomez មានបញ្ហាក.ជើងក្រោយលេងបាន១០នាទីប៉ុណ្ណោះក្នុងប្រកួតទី៣របស់គេជាមួយជម្រើសជាតិឈុតធំ។

កីឡាករស្បែកខ្មៅសញ្ជាតិអង់គ្លេស បង្ហាញខ្លួនបាន២៩ប្រកួតជាមួយ Liverpool គិតលើគ្រប់កម្មវិធីនៅរដូវកាលនេះ។ អង់គ្លេសមិនទាន់កោះហៅអ្នកថ្មីជំនួស Gomez សម្រាប់ត្រៀមប៉ះអ៊ីតាលីនៅថ្ងៃអង្គារនៅឡើយទេ៕

ដកស្រង់ពី៖ Sabay