បណ្តាញសង្គម

រូប​រាង​បាល់ Champions League ថ្មី​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ​ហើយ

ក្នុងថ្ងៃនេះ Addidas បានធ្វើការបញ្ចេញជាផ្លូវការនូវបាល់សម្រាប់ប្រើប្រាស់ក្នុងកម្មវិធី Champions League រដូវកាល ២០១៨/១៩។

រូបរាងទូទៅនៃបាល់ថ្មី មានសភាពដូចបាល់ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី Champions League ប៉ុន្មានរដូវកាលចុងក្រោយ។ ចំណែកឯពណ៌ ឃើញថាមានការប្រែប្រួល។ បាល់ថ្មី មានផ្កាយពណ៌ស ខណៈផ្នែកមិនមែនផ្កាយមានពណ៌ទឹកប៊ិច និងមានពណ៌ផ្ទៃមេឃនៅផ្នែកគែមៗ។

ខាងក្រោមជារូបមួយចំនួននៃបាល់នោះ៖

 សូមបញ្ជាក់ផងដែរថា កម្មវិធី Champions League ២០១៨/១៩ នឹងចាប់ផ្ដើមនៅខែក្រោយនេះ៕

ដកស្រង់ពី៖ Sabay