បណ្តាញសង្គម

Lee Tae Hoon ​អស់​កុងត្រា​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ហើយ

លោក Lee Tae Hoon គ្រូបង្វឹកក្រុមយុវជនរបស់កម្ពុជាបានអស់កុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ ក្រោយចំណាយពេល៧ឆ្នាំនៅទីនេះ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាននិយាយថាលោក ពិតជាអរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធដែលបានផ្ដល់នូវបទពិសោធយ៉ាងល្អក្នុងការដឹកនាំក្រុមដល់រូបលោក។ ជាពិសេសក្នុងការដឹកនាំក្រុមជម្រើសជាតិតែម្ដង។ មួយវិញទៀត លោក Lee ក៏បានអរគុណដល់អ្នកគាំទ្រកម្ពុជាគ្រប់គ្នាដែលតែងតែគាំទ្រ លើកទឹកចិត្តដល់លោកក្នុងរយៈពេលកន្លងមកនេះ។

បើទោះជាលោកទៅ បន្ដការងារបាល់ទាត់នៅទីណា ក៏លោកនឹងមិនភ្លេចពីបាល់ទាត់នៅកម្ពុជាដែរ។ លោក Lee មានកំណត់ត្រាច្រើនក្នុងការដឹកនាំក្រុមជម្រើសជាតិ ជាក់ស្ដែងនៅលោកបាននាំកម្ពុជា ឱ្យឆ្លងផុតវគ្គជម្រុះដំបូង World Cup 2018 ។ ដោយគ្រានោះ លោកបានដឹកកម្ពុជាយកឈ្នះក្រុមកោះម៉ាកាវ ៣-០នៅទឹកដីកម្ពុជា និងស្មើគ្នា១-១នៅទឹកដីម៉ាកាវវិញ៕

ដកស្រង់ពី៖ Sabay