បណ្តាញសង្គម

Rooney និង Ibrahimovic ជាប់​​ឈ្មោះ​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម​នៅ MLS

អតីតកីឡាកររបស់ Manchester United ទាំងពីររូប Wayne Rooney និង Zlatan Ibrahimovic បានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយត្រូវដណ្ដើមពានកីឡាករឆ្នើមជាងគេនៅក្របខណ្ឌ Major League Soccer។

Rooney វ័យ៣៣ឆ្នាំជាប្រធានក្រុមរបស់ DC United និង ខ្សែប្រយុទ្ធរបស់ LA Galaxy កីឡាករ Ibrahimovic វ័យ៣៧ឆ្នាំបានចូលរួមប្រជែងពានខាងលើ បន្ទាប់ពីពួកគេបង្ហាញខ្លួនដំបូងក្នុងលីគកំពូលរបស់អាមេរិក។ Rooney រកបាន១២គ្រាប់និងបញ្ជូនឲ្យគេទាត់បញ្ចូលទីបាន៧គ្រាប់ ក្នុងការបង្ហាញខ្លួន២០ប្រកួតសម្រាប់ DC United និងជួយឲ្យក្លឹបបានជម្រុះនៅ MLS។

សម្រាប់ Zlatan វិញរកបាន ២២គ្រាប់ និងបញ្ជូនឲ្យគេ ទាត់បញ្ចូលទី បាន១០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ២៧ប្រកួត។ កីឡាករទាំងពីរ ក៏មានឈ្មោះ ដណ្ដើមពាន មួយទៀតឈ្មោះថា កីឡាករចំណូលថ្មីល្អប្រចាំឆ្នាំនៅ MLS ផងដែរ៕

ដកស្រង់ពី៖ Sabay