បណ្តាញសង្គម

Man City ឈ្នះ​តែ​អាច​អស់​ de Bruyne ម្ដង​ទៀត​ដោយ​សារ​របួស​

Manchester City បានយកឈ្នះ Fulham ២-០ ក្នុងការប្រកួត League Cup វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ ស៊ុតបញ្ចូលទីទាំងពីរគ្រាប់ដោយកីឡាករវ័យក្មេងអេស្ប៉ាញ Diaz នៅនាទី១៨ និង៦៥។

ជ័យជម្នះនេះ ធ្វើឲ្យក្រុម ការពារតំណែង ជើងឯកចាស់ កក់កៅអី រួចជាស្រេច នៅវគ្គ៨ក្រុម ចុងក្រោយ អាចប្រឈមមុខជាមួយ Leicester City ឬក៏ Southampton។ យ៉ាងណា City កំពុងមានកង្វល់ជាមួយ De Bruyne ដែលមានបញ្ហារបួសរើឡើងវិញ។

ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិកត្រូវបានប្ដូរចេញជំនួសដោយ Gomes ៣នាទីមុនចប់ការប្រកួតដោយសារមិនអាចលេងតទៀត បន្ទាប់មករូបគេបានដើរចូលទៅក្នុងបាត់ជាមួយក្រុមគ្រូពេទ្យ។ De Bruyne លេងជម្រើស ដំបូង ទើបបាន២ដង ប៉ុណ្ណោះរដូវកាលនេះ ព្រោះបញ្ហាជង្គង់ស្ដាំ ដ៏រ៉ាំរ៉ៃតាំងពី ខែសីហាមក។

លោក Pep Guardiola នៅមិនទាន់ ដឹងថា កីឡាករវ័យ ២៧ឆ្នាំ ត្រូវសម្រាក យូរប៉ុនណា ទៀតទេព្រោះ ពេលនេះគ្រូពេទ្យ ត្រូវស្កេនមើលថា តើរូបគេ អាចលេងបានវិញឬក៏បន្តនៅក្រៅទីលានដូចពីមុន៕

ដកស្រង់ពី៖ Sabay