បណ្តាញសង្គម

ចាន់​ វឌ្ឍនាកា និយាយ​លា​អ្នក​គាំទ្រ​កម្ពុជា ទៅ​ប្រទេស​ម៉ាឡេស៊ី​ព្រឹកមិញ​

ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីព្រឹកមិញនេះហើយ ដើម្បីទៅចូលរួមជាមួយក្លឹប PKNS FC ដែលកំពុងលេងនៅលីគកំពូលម៉ាឡេស៊ី។

នេះជាការ ចេញទៅលេង លីគក្រៅស្រុក លើកទី៣របស់ ចាន់ វឌ្ឍនាកា បន្ទាប់ពី រូបគេបាន ចេញទៅនៅក្លឹប Fujieda MYFC កាលលើកទី១ និងលើកទី២ ផ្លាស់ទៅលេង នៅលីគកំពូលម៉ាឡេស៊ីក្លឹប Pahang FA ។ ទាក់ទង  ការចេញទៅ លេងនៅក្លឹប PKNS FC នេះដែរ មិនត្រូវបាន គេទម្លាយឲ្យដឹង ពីចំនួនប្រាក់ខែឡើយ៕

ដកស្រង់ពី៖ Sabay