បណ្តាញសង្គម

Spurs ចំណេញ​ក្រៅ​ដី​១​គ្រាប់​​ ហេតុ​អ្វី​ត្រូវ​ធ្លាក់​ពី​ League Cup?

Chelsea បានយកឈ្នះ Tottenham Hotspur ២ទល់នឹង១កាលពីយប់មិញក្នុងការប្រកួត League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីពីរ។

កាលពីជើងទីមួយ Spurs បានយកឈ្នះ Chelsea ១ទល់នឹង០ ធ្វើឲ្យការប្រកួតទាំងពីរជើងលទ្ធផលស្មើគ្នា២-២។ យ៉ាងណាបើគិតតាមរូបមន្ត Away Goal (គ្រាប់ចំណេញក្រៅដី) គឺ Spurs ជាអ្នកមានឱកាសទៅវគ្គបន្ត ប៉ុន្តែគេឃើញអាជ្ញាកណ្ដាលបានសម្រេចគូនេះឲ្យទាត់បាល់ប៉េណាល់ទីរកអ្នកឈ្នះទៅវិញ។

មូលហេតុដោយសារ ពាន League Cup រដូវកាលនេះគឺបានលុបចោលរូបមន្ត Away Goal និងលុបចោលវគ្គថែមម៉ោង១៥នាទី២ដង (Extra Time) ជាលើកដំបូងខុសប្លែកពីរដូវកាលមុនៗ។ Away Goal ត្រូវបានប្រើចាប់តាំងពីរដូវកាល១៩៨០-៨១មកនៅ League Cup ទើបតែលុបចេញឆ្នាំនេះ។ ចំពោះ Extra Time ក៏ត្រូវ FA ដកចេញដូចគ្នា មានតែវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះដែល Extra Time ត្រូវយកមកប្រើ៕

ដកស្រង់ពី៖ Sabay