បណ្តាញសង្គម

Arsenal យក​បាន Denis Suarez ពី Barca​ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង

ក្លឹប Arsenal បានចុះកិច្ចសន្យាខ្ចីជើងខ្សែបម្រើ Denis Suarez ពីក្លឹប Barcelona រហូតដល់ចប់រដូវកាលនេះ។

មុននឹងមកដល់ទឹកដីប្រទេសអង់គ្លេស Barcelona បានពង្រីកកុងត្រាថ្មីឲ្យ Denis ដល់ខែមិថុនា ឆ្នាំ ២០២១។ យ៉ាងនេះក្ដី ក្នុងកិច្ចសន្យាខ្ចីជើងនេះ Arsenal ក៏បាននិយាយពីលក្ខខណ្ឌទិញផ្ដាច់នៅរដូវក្ដៅខាងមុខផងដែរ។

កីឡាករអេស្ប៉ាញរូបនេះលេងបាន៧១ប្រកួតឲ្យ Barcelona ចាប់តាំងពីពីចូលរួមកាលពីឆ្នាំ២០១៣ ប៉ុន្តែលេងបានតែ៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។ ពីអតីតកាលDenis Suarez ក៏ធ្លាប់លេងក្រោមការដឹកនាំរបស់ Unai Emery ពេលដែលលោកកាន់នៅក្លឹប Sevilla ហើយ Suarez ជាកីឡាករខ្ចីជើង៕

ដកស្រង់ពី៖ Sabay