បណ្តាញសង្គម

Man City ក្លាយ​ជា​ក្រុម​ទី​ពីរ​ឈ្នះ​ League Cup ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

Manchester City បានលើកពាន ធំទី៣ របស់អង់គ្លេសគឺ English League Cup ក្រោយយកឈ្នះ Chelsea យ៉ាងតានតឹង បំផុតតាមរយៈ ការទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី។

ការប្រកួតពេញ១២០នាទីក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះទាំងការលេង៩០នាទី និងវគ្គថែមម៉ោង១៥នាទី២ដង។ យ៉ាងណា City នៅតែអាចការពារដំណែងជើងឯក League Cup បានដោយយកឈ្នះ Chelsea ដោយលទ្ធផល៤-៣នៅពេលអាជ្ញាកណ្ដាលប្រើបាល់ប៉េណាល់ទីដើម្បីស្វែងរកអ្នកឈ្នះ។

Ilkay Gundogan, Sergio Aguero, Bernardo Silva និង Sterling គឺជាអ្នកនាំសំណាងឲ្យ City ខណៈដែលបាល់របស់ Azplicueta, Emerson និង Eden Hazard មិនអាចជួយ Chelsea បានទេព្រោះតែ Jorginho និង David Luiz ស៊ុតមិនចូល។ នេះគឺជាការឈ្នះពាន League Cup លើកទី៦ហើយរបស់ Man City មានតែ Liverpool ប៉ុណ្ណោះដែលឈ្នះច្រើនជាងពួកគេគឺ៨ដងក្នុងប្រវត្តិពានធំទីបីរបស់អង់គ្លេសនេះ៕

ដកស្រង់ពី៖ Sabay