បណ្តាញសង្គម

Man Utd របួស​កីឡាករ ​១០នាក់​សម្រាប់​ការ​ប្រកួត​យប់​នេះ.

Ole Gunnar Solskjaer ថា កំណើននៃបន្ទុកកីឡាកររបួស លោកទាមទារឲ្យកីឡាកររបស់ Manchester United ទាំងអស់ត្រូវមានទំនួលខុសត្រូវ។

United នឹងត្រូវអវត្តមានកីឡាករសំខាន់៩នាក់ សម្រាប់ការប្រកួតនៅ Premier League ថ្ងៃពុធនេះទល់នឹងក្រុម Crystal Palace។ កីឡាកររបួសទាំងអស់រួមមាន៖ Juan Mata, Ander Herrera,Nemanja Matic, Phil Jones, Antonio Valencia, Anthony Martial, Mason Greenwood ,Matteo Darmian, Jesse Lingard និង Marcus Rashford ។

Uinted កំពុងត្រូវការពិន្ទុខ្លាំងដើម្បីប្រជែងជាមួយ Arsenal យកតំណែងលេង៤នៅ Premier League។ បិសាចក្រហមបានធ្លាក់មកកាន់លេខ៥ បន្ទាប់ពីសប្ដាហ៍មុនប្រកួតស្មើគ្នាជាមួយ Liverpool ០-០ ក្នុងផ្ទះខ្លួនឯង Old Trafford៕

ដកស្រង់ពី៖ Sabay