បណ្តាញសង្គម

Sarri ថា មិន​ចង់​សម្លាប់​បិទ​ផ្លូវ Kepa Arrizabalaga ទេ

អ្នកចាត់ការក្លឹប Chelsea លោក Maurizio Sarri បាននិយាយថា លោកមិនចង់សម្លាប់បិទផ្លូវលើអ្នកចាំទី Kepa Arrizabalaga ទេ ប៉ុន្តែមិនទាន់សម្រេចចិត្តថាត្រូវដាក់ឲ្យគេលេងទល់នឹង Spurs នៅថ្ងៃពុធនេះឬយ៉ាងណា។

អ្នកចាំទីវ័យ២៤ឆ្នាំបានសុំទោសនិងក្លឹបត្រូវពិន័យកាត់ប្រាក់បៀវត្សរ៍មួយសប្ដាហ៍ ដោយសារគេបានសាងកំហុសមិនព្រមប្ដូរចេញអំឡុងពេលលេងពាន League Cup កាលពីថ្ងៃអាទិត្យចាញ់ក្រុម Man Cit កន្លងទៅ។ “ខ្ញុំត្រូវតែសម្រេចចិត្ត តើគេគួរលេងឬយ៉ាងណា។ ប្រហែលជាបានលេង ក៏ប្រហែលជាអត់។ គេបានសាងកំហុសធំណាស់។

សម្រាប់ខ្ញុំវាចប់ទៅហើយ។ ខ្ញុំបាននិយាយជាមួយ Kepa។ បន្ទាប់មកពូកយើងបាននិយាយទាំងអស់គ្នា ព្រោះគេបាននិយាយសុំទោស។ ពួកយើងមិនចង់សម្លាប់គេទេ"។ សម្ដីរបស់លោក Sarri៕

ដកស្រង់ពី៖ Sabay