បណ្តាញសង្គម

លទ្ធផល​ចាប់​ឆ្នោត​ FA Cup ក្រុម​ Man City ប៉ះ​ Brighton

Manchester City ដែលជាក្រុមរំពឹងថានឹងក្លាយជាជើងឯក FA Cup នៅរដូវកាលនេះបានចាប់ឆ្នោតប៉ះគីឡូស្រាល Brighton នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Wolverhampton ដែលទម្លាក់ Manchester United ចាប់ឆ្នោតប៉ះ Watford ដែលជាក្រុមមកពី Premier League ដូចគ្នា។

Wolves ជើងឯក៤សម័យកាលនឹងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup លើកដំបូងគិតចាប់ពីឆ្នាំ១៩៩៨មក។ ដោយឡែក Watford វិញមិនធ្លាប់ឈ្នះពានទេ តែធ្លាប់រងជើងឯកកាលពីឆ្នាំ១៩៨៤។ ការប្រកួតទាំងពីរនេះនឹងធ្វើឡើងនៅទឹកដីកណ្ដាលគឺកីឡដ្ឋាន Wembley នៅថ្ងៃ ទី៦ និង៧ ខែមេសាខាងមុខ។ ចំពោះវគ្គផ្ដាច់ព្រ័ត្រវិញនឹងប្រកួតនៅ Wembley ដដែល ចំថ្ងៃសៅរ៍ ទី១៨ ខែឧសភា៕

ដកស្រង់ពី៖ Sabay