បណ្តាញសង្គម

ដឹកនាំ​ក្រុម​ឡើង​ស្រឺតៗ​​គ្រូ​ Ajax ត​កុងត្រា​ថ្មី​ដល់​២០២៤​

Marc Overmars បានបញ្ចប់ពាក្យចចាមអារ៉ាមដែលថាលោកត្រូវ Arsenal ទាក់ទងទៅធ្វើការ ដោយបានបន្តកុងត្រាថ្មីជាមួយ Ajax ដល់ខែមិថុនាឆ្នាំ២០២៤។

ក្រុមរហស្សនាមថាកាំភ្លើងធំកំពុងស្វែងរកគ្រូបច្ចេកទេសថ្មី (Technical Director) មកជួយអ្នកចាត់ការទូទៅបច្ចុប្បន្នហើយបានចាប់អារម្មណ៍លោក Overmars ដែលជាអតីតកីឡាករ Arsenal ផ្ទាល់។ មុននេះ Arsenal ក៏ចាប់អារម្មណ៍លោក Monchi ប៉ុន្តែត្រូវសាមីខ្លួនបដិសេធដោយរើសយក Sevilla ជំនួសវិញ។

Overmars គឺជាគ្រូបច្ចេកទេស មិនមែនអ្នកចាត់ការនោះទេ។ អ្នកចាត់ការរបស់ Ajax បច្ចុប្បន្នគឺលោក Erik ten Hag។ យ៉ាងណា Overmars ត្រូវបានគេចាត់ទុកជាតួអង្គសំខាន់មួយរូបដែលជួយយឹតយោងក្រុមមកពីហូឡង់មួយនេះឡើងជើងខ្លាំងពិសេសគឺបានទម្លាក់ Real Madrid នៅ Champions League៕

ដកស្រង់ពី៖ Sabay