បណ្តាញសង្គម

Hudson-Odoi របស់ Chelsea ត្រូវ​ជម្រើស​ជាតិ​អង់គ្លេស​កោះហៅ​ចូល​ក្រុម​ធំ​ជា​លើក​ដំបូង

ខ្សែបម្រើប្រយុទ្ធរបស់ Chelsea កីឡាករ Callum Hudson-Odoi និយាយថា ខ្លួនមានក្ដីរំភើបភ្ញាក់ផ្អើល ដែលត្រូវបានក្រុមជម្រើសជាតិអង់គ្លេសក្រុមធំកោះហៅចូលលេងជាលើកដំបូង។

កីឡាករវ័យ១៨ឆ្នាំពេលនេះកំពុងតែហ្វឹកហាត់ជាមួយជម្រើសជាតិអង់គ្លេស ដើម្បីត្រៀមប្រកួតជម្រុះ Euro ២០២០ ទល់នឹងសាធារណរដ្ឋឆេក និងម៉ុងតេណេក្រូ។ Hudson-Odoi លេងបាន១៩ប្រកួតឲ្យ Chelsea រដូវកាលនេះនឹងរកបាន៥គ្រាប់។ “វាគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ប៉ុន្តែខ្ញុំរីករាយខ្លាំងណាស់។

ដំបូងខ្ញុំគិតថាគ្រូលេងសើចជាមួយខ្ញុំទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើល ហើយពេលដែលខ្ញុំបានដំណឹងនេះខ្ញុំពិតជាចង់លេងណាស់។ ខ្ញុំពិតជាមិនចង់ជឿសោះ"។ សម្ដីរបស់ Hudson-Odoi។ អង់គ្លេសនឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ឆេកនៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រនេះ និងត្រូវទៅលេងក្រៅដីទល់នឹងម៉ុងតេណេក្រូនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០១៩៕

ដកស្រង់ពី៖ Sabay