បណ្តាញសង្គម

Man Utd និង Man City ប្រជែង​គ្នា​ចង់​ទិញ​កីឡាករ​ឆ្នើម​របស់ Ajax ម្នាក់

ក្លឹបបិសាចក្រហម Manchester United និង Manchester City កំពុងប្រជែងគ្នាចង់បានគ្រាប់ពេជ្ររបស់ក្រុម Ajax ម្នាក់គឺ Hakim Ziyech ក្នុងតម្លៃ២៥លានផោន។

Ziyech វ័យ២៦ឆ្នាំសល់កុងត្រាជាមួយក្រុមកំពុងឡើងជើង Ajax ដល់ឆ្នាំ២០២១ ដោយមានតម្លៃទិញផ្ដាច់កុងត្រា២៥លានផោន។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះគឺជាកូនសោនាំលេងយ៉ាងសំខាន់ជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League និងអាចរកបានគ្រាប់ទាំងពីរជើងក្នុងវគ្គ១៦ក្រុមចុងក្រោយ ទម្លាក់ Real Madrid។

កន្លងទៅ Livepool, Arsenal, Bayern Munich ក៏ធ្លាប់បង្ហាញការចាប់អារម្មណ៍លើ Hakim Ziyech ផងដែរ។ Ajax បានទិញ Ziyech ពីក្លឹប Twente ក្នុងតម្លៃ១០លានផោនកាលពីឆ្នាំ២០១៦ ហើយគេក៏បានបង្ហាញខ្លួនទាំង៣ប្រកួតរបស់ម៉ារ៉ុកក្នុងព្រឹត្តិការណ៍ World Cup ២០១៨ កាលពីឆ្នាំមុន៕

ដកស្រង់ពី៖ Sabay