បណ្តាញសង្គម

ជីដូនមួយ Gerrard ជួយ Liverpool ​យក​ឈ្នះ Man City លើក​ពាន FA Youth Cup

បងប្អូនជីដូនមួយរបស់ Steven Gerrard គឺកីឡាករ Bobby Duncan អាចរកបានគ្រាប់បាល់ជួយ យុវជន Liverpool ឈ្នះពាន FA Youth Cup ទល់នឹងយុវជន Manhcester City។

កីឡាករ Nabil Touaizi ជាអ្នករកគ្រាប់ដំបូងឲ្យ Man City នាំមុខក្នុងវគ្គទីមួយ ប៉ុន្តែ Liverpool បានតាមស្មើវិញដោយមានការទាត់បញ្ចូលទីពីកីឡាករ Duncan។ លទ្ធផល ១-១ បែបនេះ បានរុញឲ្យក្រុមទាំងពីរបន្ថែមម៉ោង រហូតឈានដល់ប៉េណាល់ទី។

តាមរយៈការទាត់ប៉េណាល់ទី Liverpool បានយកឈ្នះ Man City ៥-៣។ នេះគឺលើកទី៤ហើយដែលយុវជន Liverpool ឈ្នះពាន FA Youth Cup ដោយលើកដំបូងឈ្នះក្នុងឆ្នាំ១៩៩៦៕

ដកស្រង់ពី៖ Sabay