បណ្តាញសង្គម

ម្តាយ​ Dome បង្ហាញអារម្មណ៍ពេលដឹងកូនធ្វើតេស្តជាប់ជុំទី១នៅសាលា Barcelona

យុវជន Kasidej Vasunan ហៅ DOME បានជាប់ជុំដំបូងក្នុងការធ្វើតេស្ដទៅហាត់នៅក្លឹបបាល់ទាត់កំពូលរបស់អេស្ប៉ាញ FC Barcelona ហើយ ក្រោយពីហ្វឹកហាត់តេស្ដសមត្ថភាពជាមួយក្មេងៗមកពីបណ្ដាប្រទេសជាច្រើនទៀត។

ការធ្វើតេស្តនេះមិនសូវសង្ឃឹមច្រើនឡើយដោយសារយុវជនមកពីប្រទេសផ្សេងៗសុទ្ធតែល្អ។ ប្រធានក្លឹបបឹងកេត លោកស្រី ពុធ ធីតា ម្តាយបង្កើតរបស់ DOME បានប្រាប់ថា ៖«អូ! ជាប់ជុំទី១នេះ រំភើបឡើងផ្អើលពេញផ្ទះ ស្មានអត់ដល់សោះថាបានជាប់ ព្រោះអីប៉ាវាបានទៅជាមួយថា ក្មេងផ្សេងៗខ្លាំង មើលទៅកូនគេម្នាក់ៗល្អៗណាស់ យើងមិនសង្ឃឹមទេ ហើយដាក់ពាក្យទៅហាត់នៅព័រទុយហ្គាល់ហើយហ្នឹង ស្រាប់តែព្រឹកមិញឃើញអ៊ីមែល ម្នាក់ៗសប្បាយចង់ហោះ»។

ការទៅធ្វើតេស្តជុំទី២ នឹងធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay