អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!

វត្តភ្នំ និងជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាទីតាំងចំណុចកណ្តាលនៃរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាបេះដូងនៃរាជធានីភ្នំពេញ។

សៀវភៅ «ព្រះវិហារវត្តភ្នំ» បោះពុម្ពផ្សាយឆ្នាំ២០១១ ដោយសាលារាជធានីភ្នំពេញបានសសេរថា ក្រោមកិច្ទសហប្រតិបត្តិការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា សាលារាជធានីភ្នំពេញ បានអនុវត្តគម្រោងសាងសង់បន្ថែមនូវ ក្បាលនាគពីរខាងត្បូងវត្តភ្នំ នាឡិការ ស្ពាននាគ សួនខាងត្បូង សាលពិព័រណ៍នានា និងរៀបចំពិធីឆ្លងបញ្ចប់គម្រោងជួសជុលក្នុងបរិវេណវត្តភ្នំ។

ការរៀបចំហេដ្ឋារចនាសម្ព័និងប្រព័ន្ធទឹកភ្លើងឡើងវិញអាចជាកក្តាដែលធ្វើឲ្យបាត់បង់ចេតិយចំនួន១៣ ដែលចេតិយសរុបមុនគម្រោងសាងសង់មានសរុបទាំងអស់ចំនួន ៣១។

ចេតិយដែលធំហើយដែលមនុស្សទូទៅមើលពីខាងក្រៅនោះគឺជា ចេតិយរបស់ព្រះបាទពញាយ៉ាត ដែលសាងសង់នៅសម័យកណ្តាល គ.ស.១៤៦២-១៤៦៧ មានកម្ពស់ ៤២,២៥ម៉ែត្រ ជ្រុង២៦,៦៦ម៉ែត្រ សាងអំពីឥដ្ឋ លាយកំបោរបាយអ។ ចំណែកចេតិយផ្សេងៗទៀតគឺជាចេតិយមានទំហំមធ្យម និងតូចដែលមានទំហំចន្លោះពី ៣ម៉ែត្រ ទៅ ៣២ម៉ែត្រ ភាគច្រើនគឺសាងពីឥដ្ឋ និងកំបោរបាយអ កសាងក្នុងសម័យកណ្តាលចន្លោះសតវត្សទី ១៥-១៦។

ដកស្រង់ចេញពី៖ Sabay News