សត្វ​ផ្សោត​សមុទ្រ​ទម្ងន់​ប្រមាណ​៨​០​គីឡូក្រាម​បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​

ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។

មន្ត្រីជំនាញបានចុះទៅពិនិត្យមើលផ្សោតដែលងាប់ហើយផ្សោតនោះមានទម្ងន់ប្រហែល៨០គីឡូក្រាមប្រវែង១,៩០ម៉ែត្រនិងទទឹង១ម៉ែត្រ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់នោះទេប្រហែលមកពីអាយុចាស់។បន្ទាប់ពីធ្វើការពិនិត្យរួចក្រុមការងារបានកប់សត្វផ្សោតនោះក្នុងដី។

ដកស្រង់ពី៖ ខ្មែរថាមស៍