ក្រុម​ការងារ​អភិ​រក្ស​ប្រាសាទអង្គរ​នៃ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ប្រគល់​វត្ថុបុរាណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សាទុក

ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រគល់វត្ថុបុរាណចំនួន២២៧ប្រអប់ ដែលបានរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដល់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាដែលបានចេញផ្សាយនៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៤បានឱ្យដឹងថា វត្ថុបុរាណភាគច្រើនជាអំបែងភាជន៍ និងបំណែកចម្លាក់ពីថ្មភក់មួយចំនួន ក្នុងនោះវត្ថុបុរាណចំនួន៣៥ប្រអប់បានមកពីប្រាសាទចៅសាយទេវតាដែលមានវត្ថុបុរាណចំនួន២៩២។

ចំណែកវត្ថុបុរាណមកពីប្រាសាទតាកែវមានចំនួន៩៥កេសដែលមានវត្ថុបុរាណចំនួន៨០៨និងពីប្រាសាទចៅសាយទេវតានិងប្រាសាទតាកែវមានចំនួន ១៤៧កេស ប៉ុន្តែវត្ថុបុរាណទាំងនោះគ្រាន់តែជាអំបែងភាជន៍ដែលមានទំហំតូចៗដែលធ្វើឲ្យពិបាកក្នុងការកំណត់រូបរាងនៃវត្ថុបុរាណទាំងនោះ។

ដកស្រង់ពី៖ ខ្មែរថាមស៍