អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​និង​ពង្រឹង​តួ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ​

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោងអភិរក្សអប្សរាអាល្លឺម៉ង់ (G.A.C.P) នៃប្រទេសអាឡឺម៉ង់កំពុងជួសជុលនិងពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោដែលរងការខូចខាត។

បើតាមអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាការជួសជុលមានការលំបាកដោយសាររចនាសម្ព័ន្ធប្រាសាទស្មុគ្រស្មាញហើយថ្មប្រាសាទនិងចម្លាក់មួយចំនួនត្រូវបានពុកផុយនិងបាត់បង់។

អាជ្ញាធរជាតិអប្សរាបានបន្តថា ការជួសជុលនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជាពិសេសការពង្រឹងការទ្រទ្រង់ទម្ងន់និងការរក្សាលំនឹងប្រាសាទ។

នេះជាផ្នែកមួយនៃការងារអភិរក្សដែលអាជ្ញាធរជាតិអប្សរាធ្វើជាប្រចាំដើម្បីថែរក្សានិងលើកតម្កើងតម្លៃប្រាសាទនេះដែលមានអាយុកាលជាង១១៣៩ឆ្នាំនិងនៅតែរឹងមាំឡើងវិញ។

ដកស្រង់ពី៖ ខ្មែរថាមស៍