ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កើន​៤​៣​ភាគរយ​ក្នុង​ត្រីមាស​ទី​១

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានចេញផ្សាយកាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើង ៤៣ ភាគរយធៀបនឹងរយៈពេលមួយឆ្នាំនៅក្នុងត្រីមាសទី១ (Q1) ឆ្នាំ២០២៤។

របាយការណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិនជិត ១៩០,០០០ នាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ៤៣ភាគរយពី ១៣២,៦៦៥នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបន្ថែមថា ភ្ញៀវទេសចរចិនមានចំនួន ១២ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា ដោយបន្ថែមថាព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១,៥៨ លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ២២,៥ ភាគរយពីចំនួន ១,២៩លាននាក់នៅក្នុងត្រីមាសទី១កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតទីបីមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងត្រីមាសទី១ឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម។

ដកស្រង់ពី៖ ខ្មែរថាមស៍