ឡូយខ្លំាង! រមណីយដ្ឋាន១កន្លែង បង្កើតឡើងដោយកូនខ្មែរច្នៃកូនរថភ្លើងដឹកម្ហូបដំបូងគេរហូតអាចទាញភ្ញៀវចូលដូចព្យុះ

ម្លេច គឺជារមណីយដ្ឋានដ៏ល្បីឈ្មោះមួយដែលបានបង្កើតឡើងក្រោមស្នាដៃកូនខ្មែរ១រូប គឺលោក ប៉ុង វណ្ណា ដោយលោកបានប្រែក្លាយពីទំនប់តូចមួយមកក្លាយជាតំបន់ទំនប់ម្លេចមានឈ្មោះបោះសម្លេងល្បីរន្ទឺយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតអាចទាញភ្ញៀវចូលលេងដូចព្យុះ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ប៉ុង វណ្ណា ដែលជាម្ចាស់រមណីយដ្ឋានម្លេច បាននិយាយទាំងទឹកមុខញញឹមថា ពីមុនរមណីយដ្ឋាននេះគ្រាន់តែជាបឹងមួយដែលព័ទ្ធជុំវិញដោយភ្នំប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកបានឃើញទីតាំងនេះដំបូងៗលោកពិតជាមានអារម្មណ៍មួយថាស្រលាញ់ខ្លាំងណាស់។ ដូច្នេះលោកប្រាប់ខ្លួនឯងថា ថ្ងៃណាមួយលោកនឹងមកច្នៃកន្លែង១នេះ ឱ្យក្លាយទៅជារមណីយដ្ឋានដ៏ទាក់ទាញដើម្បីឱ្យភ្ញៀវទេសចរណ៍មកចូលលេងកម្សាន្ត។

ដូចនេះចុងឆ្នាំ ២០១៨ លោកក៏បានសម្រេចទៅបើកនៅកន្លែងមួយនេះ ដែលដំបូងបើកត្រឹមតែ បីទៅបួនកញ្ចុះប៉ុណ្ណោះ តែលោកតែងតែខំកសាងនឹងអភិវឌ្ឍន៍ពីមួយថ្ងៃទើបទាក់ទាញបានភ្ញៀវជាហូរហែរដូចបច្ចុប្បន្ននេះ។

២២ លោកបានបន្តថា មូលហេតុដែលលោកច្នៃបឹងមកក្លាយជារមណីដ្ឋានដ៏ទាក់ទាញបែបនេះ ដោយសារតែលោកមើលឃើញថា ធម្មជាតិកាលណាមានទឹកមានភ្នំវានឹងធ្វើឱ្យមនុស្សដែលបានឃើញទេសភាពធម្មជាតិៗ ប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយ បំបាត់ស្រ្តេស បំបាត់ភាពតានតឹងជាដើម អញ្ចឹងអ្វីដែលអាចលួងចិត្តឱ្យពួកគាត់ស្រស់ស្រាយបានលឿនគឺមានតែទឹកធម្មជាតិនេះហើយ ដោយសារតែលោកឃើញកត្តាធម្មជាតិទាំងអស់នេះហើយ បានពាំនាំចិត្តឱ្យលោកព្យាយាមខំកែច្នៃអ្វីដែលថ្មីៗមកបង្កើតរមណីដ្ឋានម្លេចនេះ។

២០ ម្ចាស់រមណីយដ្ឋានម្លេច បានបញ្ជាក់ថា សម្រាប់ចំណុចពិសេសដែលរមណីយដ្ឋានម្លេចមានភាពល្បីខ្លាំងនោះគឺដោយសារតែ មានភាពប្លែកពីគេជាពិសេសគឺស្ពានដើរតែម្តង ហើយអ្វីដែលតែពិសេសទៀតនោះនាពេលនេះម្លេចក៏មានជាកូនរថភ្លើងដឹកម្ហូបជូនភ្ញៀវ នឹងថែមទាំងមានកូនរថភ្លើងតូចៗឱ្យភ្ញៀវជិះលេងកំសាន្តសម្រាប់គយគយធម្មជាតិថែមទៀតផង។ ២៤២៥ យ៉ាងណាមិញ ភោជនីដ្ឋានម្លេច គឺមានទីតាំងនៅព្រំប្រទល់រវាងខេត្តកំពងនិងខេត្តតាកែវ ពោលគឺមានចម្ងាយមិនដល់ ១០០គីឡូម៉ែត្រនោះទេ ដែលមានទីតាំងនៅស្រុកជុំគិរី ខេត្តកំពត លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 016 888 056 ៕

 

ដកស្រង់ពី៖business-cambodia