ក្រុមការងារភ្នាក់ងារទេសចរ រួមគ្នាថែទាំបរិស្ថានជាប្រចាំនៅប្រាសាទបេងមាលា

(សៀមរាប)៖ ដើម្បីបរិស្ថានស្រស់ស្អាតជាប្រចាំ ក្រុមការងារភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិអប្សរាប្រចាំការនៅប្រាសាទបេងមាលា បានរួមគ្នាបោសសម្អាតសំរាមថង់ប្លាស្ទិក ដប កំប៉ុងភេសជ្ជៈផ្សេងៗ ដែលនាំឱ្យបាត់បង់សោភ័ណភាពទាំងក្នុងនិងក្រៅប្រាសាទជាដើម។

ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការចូលរួមថែរក្សាបរិស្ថានជាមួយអាជ្ញាធរជាតិអប្សរា។ ដូច្នេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរ ប្រជាពលពលរដ្ឋ និងអ្នកលក់ដូរគ្រប់ៗគ្នានៅជុំវិញតំបន់នេះ សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីរមណីយដ្ឋានយើងគ្មានសំរាម ដែលជាការលើកតម្លៃយ៉ាងខ្ពស់ និងទាក់ទាញភ្ញៀវទេសចរមកទស្សនាម្តងហើយម្តងទៀត៕

ដកស្រង់ពី៖Fresh News