សោភ័ណភាពក្រោយជួសជុលនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្

ខ្លោងទ្វារខាងលិច ក្នុងចំណោមខ្លោងទ្វារទាំង៤របស់ប្រាសាទបន្ទាយក្តី ដែលបានបញ្ចប់ការងារជួសជុលអភិរក្ស តាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) នៅចុងឆ្នាំ២០២៣កន្លងមក រួចផុតពីស្ថានភាពខូចខាតទ្រុឌទ្រោម ដោយពង្រឹងនូវគ្រឹះ ជួសជុលតួខ្លោងទ្វារដែលស្រុត ជញ្ជាំងហែក ហើយថ្មនៃរចនាសម្ពន្ធមួយចំនួនដែលរលុះធ្លាក់ត្រូវបានរៀបផ្គុំនៅទីតាំងដើម ផ្នែកខ្លះទៀតចាំបាច់ក៏ត្រូវប្រើថ្មថ្មីជំនួសដើម្បីភាពរឹងមាំឡើងវិញ។

បច្ចុប្បន្ននេះខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី មានភាពរឹងមាំ និងសោភ័ណភាព ដែលវង់ភក្ត្រកំពូលខ្លោងទ្វារញញឹមសារជាថ្មីដោយស្នាដៃកូនខ្មែរជំនាន់ថ្មីក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សុវត្ថិភាពទាំងសំណង់ប្រាសាទបុរាណ និងភ្ញៀវទេសចរ៕

ដកស្រង់ពី៖អាជ្ញាធរជាតិអប្សរា