អាជ្ញាធរជាតិអប្សរា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្

កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធី វនយាត្រា( Forest Walk) សម្រាប់កុមារចំនួន២០នាក់ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។

ខេត្តសៀមរាប ( JCI Siem Reap) បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីធ្នង់ចំនួន៥០ដេីម នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ក៍ដូចជាផ្តល់ជូនកុមារទាំងអស់បានស្វែងយល់ពីសារៈសំខាន់នៃព្រៃឈើ និងវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។

ដកស្រង់ពី៖អាធរជាតិអប្សរា