របាយការណ៍៖ កម្ពុជានាំចេញផលិតផលកសិកម្មជាង ១០លានតោន ទទួលបានចំណូលជាង ៣.៦ពាន់លានដុល្លារ នៅរយៈពេល៨ ខែឆ្នាំ២០២៥

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិផលកសិកម្មចំនួន ១០ ៣៧៦ ០៣៣តោន ទៅកាន់ទិសដៅចំនួន ៨៤ប្រទេស កើនឡើងចំនួន ៣៥.៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះទទួលបានចំណូលចំនួន ៣ ៦២១លានដុល្លារអាមេរិក។

Read more: របាយការណ៍៖ កម្ពុជានាំចេញផលិតផលកសិកម្មជាង ១០លានតោន ទទួលបានចំណូលជាង...

ពិព័រណ៍កសិកម្មកម្ពុជា ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ

ភ្នំពេញ ៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្ម ដ៏ធំបំផុតដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

Read more: ពិព័រណ៍កសិកម្មកម្ពុជា ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥...

ក្រសួងឧស្សាហកម្ម ពង្រឹងជំនាញសមត្ថភាពមន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាពនៃការចុះធ្វើអធិកាកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញលើការចុះធ្វើអធិកាកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការចុះអនុវត្តផ្ទាល់ដល់ទីតាំងរោងចក្រ សហគ្រាស និងសិប្បកម្ម ពិសេសក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

Read more: ក្រសួងឧស្សាហកម្ម ពង្រឹងជំនាញសមត្ថភាពមន្រ្តី...

អង្ករខ្មែរកាន់តែមានទីផ្សារ! ខណៈវិរៈប៊ុនថាំ សហការជាមួយក្រុមហ៊ុន១នេះ នាំចេញអង្ករខ្មែរទៅអូស្រ្តាលី

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី លើការសហការផ្គត់ផ្គង់ និងនាំចេញអង្ករដែលជាពូជរបស់ខ្មែរសុទ្ធ ទៅកាន់ប្រទេសអូស្រ្តាលី។ នេះគឺជាដំណឹងដ៏គួរឱ្យសាទរមួយដែល ក្រុមហ៊ុនទាំង២ បានប្រកាសជ្រើសរើសពូជអង្ករខ្មែរចំនួន ៣ប្រភេទរួមមាន អង្ករស្រង៉ែ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ សម្រាប់នាំចេញទៅកាន់ទីផ្សារអូស្រ្តាលី។

Read more: អង្ករខ្មែរកាន់តែមានទីផ្សារ! ខណៈវិរៈប៊ុនថាំ សហការជាមួយក្រុមហ៊ុន១នេះ...