Social Network

ឥណ្ឌាមើលឃើញអត្រាឆ្លងកូវីដ-១៩ កើនដល់ជាង៨ម៉ឺននាក់ ក្នុងមួយថ្ងៃ

 (ញូដេលី)៖ ឥណ្ឌានៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៨១,៤៦៦នាក់ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេល០៦ខែចុងក្រោយ ស្របពេលដែលរដ្ឋជាបន្តបន្ទាប់ បាននិងកំពុងរងការរាតត្បាតរលកទីពីរ។

Read more: ឥណ្ឌាមើលឃើញអត្រាឆ្លងកូវីដ-១៩ កើនដល់ជាង៨ម៉ឺននាក់ ក្នុងមួយថ្ងៃ

WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យថែមទៀតសិន មុនទទួលស្គាល់

  (ហ្សឺណែវ)៖ ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យោងតាមលទ្ធផលវិភាគជាបឋម នៃទិន្នន័យធ្វើតេស្តវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងចិនទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីឲ្យពួកវាមានការទទួលស្គាល់ពី WHO បាន។

Read more: WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព...

ប្រេស៊ីលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូង ដោយមិនទាន់ស្គាល់ប្រភពច្បាស់ថា មកពីអាហ្វ្រិកខាងត្បូង ឬក៏យ៉ាងណាឡើយ (Video inside)

(សៅប៉ូឡូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា អ្នកជំងឺម្នាក់ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសថា បានឆ្លងវីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មី ដែលដូចគ្នាទៅនឹងវីរុសបំប្លែងខ្លួនថ្មី នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងផង និងអាចជាវីរុសដែលវិវត្តពីវីរុសបំប្លែងខ្លួន ត្រូវបានគេរកឃើញដំបូងនៅក្នុងរដ្ឋ អាម៉ាហ្សូណាស៍ (Amazonas)។

Read more: ប្រេស៊ីលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូង...

ឥណ្ឌាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងដំណាក់ថ្មីទៀត ខណៈស្ថានការណ៍ឆ្លងរាលដាលនៅតែធ្ងន់ធ្ងរ

 (ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការចាប់ផ្ដើមបើកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនជូនដល់ ប្រជាជនដែលមានអាយុលើសពី៤៥ឆ្នាំថែមទៀត ខណៈការឆ្លងរីករាលដាលនៃជំងឺនេះ បាននិងកំពុងបន្តកើនឡើងយ៉ាងខ្លាំង ដែលវានឹងបង្កឲ្យមានការពន្យាពេល នៃការនាំចេញវ៉ាក់សាំង ពីប្រទេសផលិតវ៉ាក់សាំងដ៏ធំជាងគេមួយនេះ។

Read more: ឥណ្ឌាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងដំណាក់ថ្មីទៀត...

គុយបានឹងដាក់ឲ្យប្រើឧបករណ៍តេស្តរកកូវីដ-១៩ ដែលខ្លួនជាអ្នកផលិត ដើម្បីជំរុញល្បឿននៃការធ្វើតេស្ត

 (ឡាហាវ៉ាន់)៖ លោក ចូស ល្វីស ហ្វឺណាន់ដែស យែរ៉ូ (Jose Luis Fernandez Yero) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនផលិតឱសថ បាយអូឃ្យូបាហ្វាម៉ា (BioCubaFarma) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសគុយបានឹងដាក់ឲ្យប្រើប្រាស់ឧបករណ៍ PCR សម្រាប់ធ្វើតេស្តរក COVID-19 របស់ខ្លួននៅខែមេសានេះ។

Read more: គុយបានឹងដាក់ឲ្យប្រើឧបករណ៍តេស្តរកកូវីដ-១៩ ដែលខ្លួនជាអ្នកផលិត...

របាយការណ៍ WHO បង្ហាញថា កូវីដ-១៩ ទំនងជាបានរាលដាល នៅតាមប្រទេសជាច្រើនផ្សេងទៀត មុនពេលរកឃើញដំបូងនៅចិន

 (ប៉េកាំង)៖ របាយការណ៍ស្តីពីកិច្ចប្រឹងប្រែងស្រាវជ្រាវរកប្រភពដើមនៃជំងឺ COVID-19 ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា COVID-19 ទំនងជាបានឆ្លងរីករាលដាល នៅតាមប្រទេសជាច្រើនរួចស្រេចទៅហើយ មុនពេលករណីដំបូងបំផុត ត្រូវបានរកឃើញនៅក្នុងប្រទេសចិន។

Read more: របាយការណ៍ WHO បង្ហាញថា កូវីដ-១៩ ទំនងជាបានរាលដាល នៅតាមប្រទេសជាច្រើនផ្សេងទៀត...

ម៉ាឡេស៊ី អនុញ្ញាតឱ្យនាំចូលកាកសំណល់ប្លាស្ទិកអាមេរិក បន្ទាប់ពីឆ្លងផុតការធ្វើតេស្តិសន្ធិសញ្ញាថ្មីរបស់អង្គការសហប្រជាជាតិ

ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឲ្យមានការដឹកចូលនូវកុងធឺណើសំរាមប្លាស្ទិកពីសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញថា វាមានតែវត្ថុធាតុដើមស្អាត និងអាចកែច្នៃឡើងវិញបាន និងមិនបានរំលោភលើសន្ធិសញ្ញាម៉ាកថ្មីរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មផ្លាស្ទិចមានជាតិកខ្វក់។

Read more: ម៉ាឡេស៊ី អនុញ្ញាតឱ្យនាំចូលកាកសំណល់ប្លាស្ទិកអាមេរិក...

ថៃបញ្ជូនវ៉ាក់សាំង Sinovac ទៅកាន់បណ្តាខេត្តសំខាន់ៗ, ថៃនឹងចាក់វ៉ាក់សាំងជូនប្រជាជន ៣០លាននាក់នៅត្រឹមខែសីហា

(បាងកក)៖ រដ្ឋាភិបាលថៃបានប្រកាសពី ផែនការចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសនៅក្នុងខែមេសានេះ ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន។

Read more: ថៃបញ្ជូនវ៉ាក់សាំង Sinovac ទៅកាន់បណ្តាខេត្តសំខាន់ៗ,...

ថៃ បដិសេធមិនបញ្ជូនអ្នកភូមិដែលភៀសខ្លួន ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាទេ

នាយករដ្ឋមន្រ្តីថៃ បានបដិសេធកាលពីថ្ងៃអង្គារថា កងសន្តិសុខរបស់ប្រទេសលោក បាន បញ្ជូនអ្នកភូមិ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដែលបានភៀសខ្លួនពីការវាយប្រហារ តាមអាកាសរបស់ក្រុមយោធា ហើយបានប្រកាសថា រដ្ឋាភិបាលរបស់លោក ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជម្រកដល់ជនណា ដែលកំពុងរត់គេចពីការប្រយុទ្ធ។

Read more: ថៃ បដិសេធមិនបញ្ជូនអ្នកភូមិដែលភៀសខ្លួន ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាទេ

លោក ចូ បៃដិន រៀបចំផែនការសម្រាប់កញ្ចប់ថវិកា «២ទ្រីលានដុល្លារ» ដើម្បីជំរុញសេដ្ឋកិច្ចអាមេរិក និងទប់ទល់ឥទ្ធិពលចិន នៅលើឆាកអន្តរជាតិ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានកញ្ចប់ទំហំថវិកា ២ទ្រីលានដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន, បង្កើតការងាររាប់លានកន្លែង និងបង្កើនការវិនិយោគ ដែលអាចជំរុញឱ្យសហរដ្ឋអាមេរិកទប់ទល់ឥទ្ធិពលចិន នៅលើឆាកសេដ្ឋកិច្ចសកល។

Read more: លោក ចូ បៃដិន រៀបចំផែនការសម្រាប់កញ្ចប់ថវិកា «២ទ្រីលានដុល្លារ»...

សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ (Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៤៥៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៦.២ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧៣នាក់ស្លាប់...

លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក (Video inside)

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើមកំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ជនរងគ្រោះផងដែរ។

Read more: លោក ចូ បៃដិន ចាត់វិធានការថ្មីៗដើម្បីដោះស្រាយ បញ្ហារើសអើងពូជសាសន៍...

ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក Bolsonaro (Video inside)

(ប្រេស៊ីល)៖ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសប្រេស៊ីលបានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈលោកប្រធានាធិបតី Jair Bolsonaro កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ក៏ដូចជាធ្លាក់ចុះប្រជាប្រិយភាពមួយទំហឹងដោយសារតែការបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

Read more: ប្រេស៊ីល៖ មេបញ្ជាការកងទ័ពទាំង៣ស្ថាប័ន លាលែងចេញពីតំណែង បន្ថែមវិបត្តិថ្មីដល់លោក...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់ និងជាសះស្បើយជាង ១០៣លាន ៩១ម៉ឺននាក់! (Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៨,៧៨៨,៩៥៨នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៨លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៨១ម៉ឺននាក់...

ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

  (តូក្យូ)៖ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនកំពុងរៀបចំផ្អាក ការផ្តល់ជំនួយថ្មីបន្ថែមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធា ប៉ុន្តែជប៉ុននឹងមិនដាក់ទណ្ឌកម្មលើ បណ្តាមន្ត្រីកំពូលៗក្នុងរបបយោធាមីយ៉ាន់ម៉ា ដូចបណ្តាប្រទេសធំៗមួយចំនួនបានធ្វើនោះឡើយ។

Read more: ទីបំផុតជប៉ុនសម្រេចផ្អាកការផ្តល់ជំនួយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង ដោយគ្មានចំណាត់ការ (Video inside)

(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។

Read more: ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នាជុំវិញការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង...

ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500 ដែលបានធ្លាក់ចូលសមុទ្រ កាលពីជិត៣ខែមុន

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ប្រអប់ខ្មៅទី ២ នៃយន្ដហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៉ី ស្រ៉ីវីចាយ៉ា (Sriwijaya Air) ដែលបានធ្លាក់ចូលសមុទ្រជ្វា (Java Sea) កាលពីដើមខែមករាកន្លងមកនេះ និងសម្លាប់មនុស្សសរុប ៦២នាក់ត្រូវបានរកឃើញហើយ។

Read more: ទីបំផុតឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500...

ក្រុមប្រទេសម្ចាស់ជំនួយសម្រេចផ្តល់ ៦.៤ពាន់លានដុល្លារដើម្បីជួយស៊ីរី ដែលជាចំនួនតិចជាង UN ចង់បាន

  (ព្រុចសែល)៖ បណ្ដាប្រទេសជាម្ចាស់ជំនួយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសន្យាផ្តល់កញ្ចប់ថវិកាជំនួយសរុបចំនួន ៦.៤ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសស៉ីរី និងជនភៀសខ្លួននៅក្នុងប្រទេសជិតខាង ដែលចំនួននេះគឺតិចជាងគោលដៅ ដែលអង្គការសហប្រជាជាតិ (UN) ចង់បាន ដើម្បីដោះស្រាយបញ្ហាចាំបាច់នានា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

Read more: ក្រុមប្រទេសម្ចាស់ជំនួយសម្រេចផ្តល់ ៦.៤ពាន់លានដុល្លារដើម្បីជួយស៊ីរី...

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២ករណីបន្ថែមទៀត។

Read more: ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

ស្ថានការណ៍កូវីដ-១៩ នៅតែហ្វីលីនពីនកាន់តែមិនទាន់ធូរស្រាល ខណៈរបាយការណ៍ឆ្លងថ្មីនៅថ្ងៃនេះ «៩,៤៧៥ករណី» និងស្លាប់ ១១នាក់ទៀត

 (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៧២១,៨៩២ករណីហើយ បន្ទាប់ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន ៩,៤៧៥ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ។

Read more: ស្ថានការណ៍កូវីដ-១៩ នៅតែហ្វីលីនពីនកាន់តែមិនទាន់ធូរស្រាល...

ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី

  (ប្រេស៉ីឡា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅប្រេស៉ីឡា) បានតែងតាំងលោក Carlos Alberto Franco Franca ឱ្យកាន់តំណែងជារដ្ឋមន្រ្តីការបរទេសប្រេស៉ីលជំនួសលោក Ernesto Araujo នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តី។

Read more: ប្រធានាធិបតីប្រេស៉ីល ដោះដូររដ្ឋមន្រ្តីការបរទេស ក្នុងការរុះរើគណៈរដ្ឋមន្រ្តី