Social Network

ថៃ រំពឹងថាខ្លួននឹងផលិតបានវ៉ាក់សាំង COVID-19 រួចរាល់ នៅឆ្នាំក្រោយ

  (បាងកក)៖ ប្រទេសថៃ រំពឹងថាអាចនឹងផលិតបានវ៉ាក់សាំងប្រឆាំង COVID-19 រួចរាល់ នៅឆ្នាំ២០២១ បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើតេស្ដ វ៉ាក់សាំងនៅលើសត្វកណ្ដុរ។

Read more: ថៃ រំពឹងថាខ្លួននឹងផលិតបានវ៉ាក់សាំង COVID-19 រួចរាល់ នៅឆ្នាំក្រោយ

មេដឹកនាំកោះតៃវ៉ាន់ថ្លែងថា ខ្លួនចង់ពិភាក្សាជាមួយចិន ប៉ុន្តែមិនមែនក្នុងនាម «ប្រទេសមួយប្រព័ន្ធពីរ» នោះឡើយ!

(តៃវ៉ាន់)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា កោះតៃវ៉ាន់ចង់បានកិច្ចសន្ទនាជាមួយទីក្រុងប៉េកាំង ប៉ុន្តែមិនអាចទទួលយកថា ខ្លួនគឺជាផ្នែកមួយនៃទឹកដីចិន ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» នោះឡើយ។

Read more: មេដឹកនាំកោះតៃវ៉ាន់ថ្លែងថា ខ្លួនចង់ពិភាក្សាជាមួយចិន ប៉ុន្តែមិនមែនក្នុងនាម...

ចិនដំឡើងពន្ធដល់ជាង៨០ភាគរយ លើផលិតផលគ្រាប់ធញ្ញជាតិម៉្យាង ដែលនាំចូលពីអូស្រ្តាលី

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីការដំឡើងពន្ធរហូតដល់ជាង៨០ភាគរយ ទៅលើផលិតផល គ្រាប់ធញ្ញជាតិម៉្យាងហៅថា Barley ដែលនាំចូលពីប្រទេសអូស្រ្តាលី។

Read more: ចិនដំឡើងពន្ធដល់ជាង៨០ភាគរយ លើផលិតផលគ្រាប់ធញ្ញជាតិម៉្យាង ដែលនាំចូលពីអូស្រ្តាលី

រុស្ស៊ី រកឃើញ COVID-19 ៩,២៦៣ករណីថ្មី, អ្នកឆ្លងសរុបកើនជិតដល់ ៣០០,០០០នាក់

 (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសថា អ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ២៩៩,៩៤១នាក់ហើយ បន្ទាប់ពី ករណីឆ្លងថ្មីចំនួន ៩,២៦៣ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

Read more: រុស្ស៊ី រកឃើញ COVID-19 ៩,២៦៣ករណីថ្មី, អ្នកឆ្លងសរុបកើនជិតដល់ ៣០០,០០០នាក់

ប្រទេសថៃ ពង្រីកបំរាមលើជើងហោះហើរអន្តរជាតិដល់ចុងខែមិថុនា

ប្រទេសថៃ បានបន្តហាមឃាត់ជើងហោះហើរអ្នកដំណើរអន្តរជាតិជាថ្មីម្តងទៀតក្នុងរយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ។

Read more: ប្រទេសថៃ ពង្រីកបំរាមលើជើងហោះហើរអន្តរជាតិដល់ចុងខែមិថុនា

ការចាក់សោរនៅប្រទេសឥណ្ឌា បានពន្យាដល់ថ្ងៃទី ៣១ ខែឧសភា

បទបញ្ជាផ្លូវការមួយ ដែលចេញដោយក្រសួងកិច្ចការសន្តិសុខផ្ទៃក្នុង របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានពន្យារពេលការចាក់សោរដែលមានស្រាប់នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺ COVID-19 រហូតដល់ថ្ងៃទី ៣១ ខែឧសភា។

Read more: ការចាក់សោរនៅប្រទេសឥណ្ឌា បានពន្យាដល់ថ្ងៃទី ៣១ ខែឧសភា

ប្រទេសអ៊ីរ៉ាក់ មានការកើនឡើងនូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត

ក្រសួងសុខាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ចំនួន ១៤៤ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានវត្តមានជំងឺរាតត្បាតនេះ ខណះដែលទីក្រុង Baghdad មានការឆ្លងជាលើកដំបូងរហូតដល់ច្រើនជាង ១០០ ករណីបែបនេះ។

Read more: ប្រទេសអ៊ីរ៉ាក់ មានការកើនឡើងនូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត

COVID-19 : មន្ទីរពេទ្យជាច្រើន ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជិតដួលបះជើងហើយ!

(ប្រេស៊ីល)៖ អភិបាលក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីល បាននិយាយថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនប្រឈមមុខនឹងដួលរលំ ខណៈ ដែលតម្រូវការគ្រែសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺ COVID-19 ចេះតែកើនឡើងយ៉ាងគំហុក។

Read more: COVID-19 : មន្ទីរពេទ្យជាច្រើន ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល...

មហាក្សត្រម៉ាឡេស៊ីអំពាវនាវកុំឲ្យបង្កវិបត្តិនយោបាយថ្មីទៀត ក្នុងឱកាសបើកកិច្ចប្រជុំសភាលើកដំបូង គិតចាប់តាំងពីមាននាយករដ្ឋមន្រ្តីថ្មី

 (គូឡាឡាំពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ូលតង់ Abdullah នាថ្ងៃចន្ទនេះ បានមានបន្ទូលទៅកាន់សមាជិកសភាម៉ាឡេស៊ីថា កុំឲ្យ បណ្តោយប្រទេសធ្លាក់ទៅក្នុងវិបត្តិនយោបាយថ្មីផ្សេងទៀតឲ្យសោះ ក្នុងឱកាសនៃការបើកកិច្ចប្រជុំលើកដំបូងនៅសភាជាន់ទាបម៉ាឡេស៊ី គិតចាប់តាំងពីសម្ព័ន្ធគណបក្ស Perikatan Nasional បានឡើងជារដ្ឋាភិបាលសហព័ន្ធ។

Read more: មហាក្សត្រម៉ាឡេស៊ីអំពាវនាវកុំឲ្យបង្កវិបត្តិនយោបាយថ្មីទៀត...

ប្រជាជនអឺរ៉ុប រីករាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យជាថ្មី ខណៈវិធានការរឹតត្បឹតប្រឆាំង COVID-19 ត្រូវបន្ធូរបន្ថយ

(អឺរ៉ុប)៖ រូបភាពជាច្រើនសន្លឹក បានបង្ហាញពីប្រជាជនអឺរ៉ុប ចាប់ផ្ដើមវិលត្រឡប់ទៅរកជីវិតធម្មតាវិញហើយ តាមរយៈការសម្រាកលំហែរកាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យ នៅតាមសួនសាធារណៈ និងឆ្នេរសមុទ្រ ខណៈវិធានាការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយដោយសន្សឹមៗ។

Read more: ប្រជាជនអឺរ៉ុប រីករាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យជាថ្មី...

ប្រទេសម៉ាឡេស៊ី គ្មានការស្លាប់ថ្មីដោយសារជំងឺ COVID-19 ទេ

ក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេស មានចំនួនសរុប ៦.៨៩៤ នាក់ បន្ទាប់ពីករណីថ្មីចំនួន ២២ ត្រូវបានកត់ត្រា។

Read more: ប្រទេសម៉ាឡេស៊ី គ្មានការស្លាប់ថ្មីដោយសារជំងឺ COVID-19 ទេ

តួលេខអ្នកស្លាប់ដោយជំងឺ COVID-19 ប្រចាំថ្ងៃ នៅប្រទេសអេស្ប៉ាញ ធ្លាក់ចុះក្រោម ១០០ នាក់ ជាលើកដំបូង

ចំនួនអ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសឆ្លងកូរ៉ូណា បានធ្លាក់ចុះទាបជាង ១០០ នាក់ នៅក្នុងប្រទេសអេស្ប៉ាញ ជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតនេះ បានបង្ខំឱ្យរដ្ឋាភិបាល ប្រកាសអាសន្ននៅក្នុងប្រទេស កាលពីថ្ងៃទី ១៥ ខែមីនា។

Read more: តួលេខអ្នកស្លាប់ដោយជំងឺ COVID-19 ប្រចាំថ្ងៃ នៅប្រទេសអេស្ប៉ាញ ធ្លាក់ចុះក្រោម...

ចិនដីគោក មានជំងឺ COVID-19 ចំនួន ៥ ករណីថ្មី

អាជ្ញាធរសុខាភិបាលប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានទទួលរបាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥នាក់ ដែលត្រូវបានបញ្ជាក់ច្បាស់លាស់ នៅលើទឹកដីចិនដីគោក កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះ ២ ករណី ជាការឆ្លងតាមរយះការនាំចូល។

Read more: ចិនដីគោក មានជំងឺ COVID-19 ចំនួន ៥ ករណីថ្មី

ហ្វីលីពីន៖ មនុស្សរាប់សែននាក់ត្រូវជម្លៀសខ្លួនដោយសារព្យុះទីហ្វុងកំណាច និងត្រូវរក្សាគម្លាតសុវត្ថិភាពមួយតង់ទៀតចំពោះមុខ COVID-19

  (ម៉ានីល)៖ មនុស្សរាប់សែននាក់នៅឯប្រទេសហ្វីលីពីន បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង  ដើម្បីទៅជ្រកកោន នៅតាមទីជម្រកសុវត្ថិភាព ដោយសារតែការវាយប្រហារ ពីព្យុះទីហ្វុងកំណាចមួយ ហើយស្របពេលជាមួយគ្នា ក៏ត្រូវបានអនុវត្តវិធានការគម្លាតសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺ COVID-19 ផងដែរ។

Read more: ហ្វីលីពីន៖ មនុស្សរាប់សែននាក់ត្រូវជម្លៀសខ្លួនដោយសារព្យុះទីហ្វុងកំណាច...

កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង​២០នាក់ក្នុង១ថ្ងៃ បន្ទាប់ពីការផ្ទុះករណីឆ្លងជាចង្កោម​ក្នុងក្លឹបកម្សាន្តនៅសេអ៊ូល

  (សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណី ឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប  នៅក្នុងប្រទេស អាស៊ីបូព៌ាមួយនេះ កើនដល់ ១១,០១៨ករណី។

Read more: កូរ៉េខាងត្បូងបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង​២០នាក់ក្នុង១ថ្ងៃ...

ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

(ញូដេលី)៖ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៦៧នាក់ និងអ្នកជំងឺ ១០០នាក់ទៀតស្លាប់ តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។

Read more: ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

សិង្ហបុរីមានអ្នកឆ្លង COVID-19 លើស២៥,០០០នាក់ ក្រោយរកឃើញ៦៧៥ករណីថ្មី

 (សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នាថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៦៧៥នាក់ទៀត នាំឲ្យ ចំនួនករណីឆ្លងសរុប កើនដល់២៥,៣៤៦នាក់។

Read more: សិង្ហបុរីមានអ្នកឆ្លង COVID-19 លើស២៥,០០០នាក់ ក្រោយរកឃើញ៦៧៥ករណីថ្មី

អាហ្គានីស្ថាន មានករណី COVID-19 វិជ្ជមានថ្មី ចំនួន២៨៥នាក់

ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ បានចុះបញ្ជីករណី COVID-19 វិជ្ជមានថ្មីចំនួន ២៨៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលចំនួននេះ ធ្វើឲ្យតួលេខអ្នកជំងឺឆ្លងវីរុសនេះ មានដល់ ៤.៦៨៧ នាក់ នៅក្នុងប្រទេសមួយនេះ។

Read more: អាហ្គានីស្ថាន មានករណី COVID-19 វិជ្ជមានថ្មី ចំនួន២៨៥នាក់

តួលេខអ្នកស្លាប់ដោយ COVID-១៩ នៅអាមេរិក មានលើស ៨ម៉ឺន នាក់

ចំនួនអ្នកស្លាប់ដោយ COVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់ ៨ម៉ឺន នាក់នៅថ្ងៃច័ន្ទ បានឈានដល់ ៨០.០៨៧ នាក់ គិតត្រឹមម៉ោង ៤កន្លះ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

Read more: តួលេខអ្នកស្លាប់ដោយ COVID-១៩ នៅអាមេរិក មានលើស ៨ម៉ឺន នាក់

ប្រធានាធិបតីហ្វីលីពីន គ្រោងពន្យារពេលការរឹតត្បិត COVID-19 លើសពី ៩ សប្តាហ៍

ប្រទេសហ្វីលីពីន នឹងពន្យារពេលការរឹតត្បិតរបស់ខ្លួន លើសពីប្រាំបួនសប្តាហ៍ទៀត នៅក្នុងតំបន់មួយចំនួននៅចុងសប្តាហ៍នេះ ដែលជាការបន្ថែមនូវការដាក់ឲ្យនៅដាច់ឆ្ងាយដ៏តឹងរឹង និងយូរបំផុតរបស់សហគមន៍ ដើម្បីទប់ស្កាត់នូវការផ្ទុះឡើងជំងឺរលាកផ្លូវដង្ហើមដ៏សាហាវមួយនេះ។

Read more: ប្រធានាធិបតីហ្វីលីពីន គ្រោងពន្យារពេលការរឹតត្បិត COVID-19 លើសពី ៩ សប្តាហ៍

ចិនទំនងជាចង់ចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិកឡើងវិញ ប៉ុន្តែលោក ដូណាល់ ត្រាំ ថាមិនចាប់អារម្មណ៍

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ  ចំពោះការចរចាឡើងវិញ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំណាក់កាលទី ១ «Phase 1» ជាមួយចិន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ទីប្រឹក្សារដ្ឋាភិបាលប៉េកាំងមួយចំនួន កំពុងជំរុញឱ្យមានកិច្ចចរចាជាថ្មី ឬមោឃៈភាពកិច្ចព្រមព្រៀងនេះតែម្ដង។

Read more: ចិនទំនងជាចង់ចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិកឡើងវិញ ប៉ុន្តែលោក...