Social Network

ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ទិន្នន័យ ទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយ ប៉ូលិសរាប់ពាន់នាក់ ដើម្បីតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលកម្សាន្តក្នុងក្លឹបកម្សាន្ត ជាច្រើនក្នុងតំបន់ អ៊ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ជាទីដែលអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងក្លាយជាចំណុច កណ្ដាលនៃផ្ទុះករណីឆ្លង COVID-19 រលកទី ២។

Read more: ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ...

ភ្លើងឆេះមន្ទីរពេទ្យក្នុងទីក្រុងធំមួយរបស់រុស្ស៊ី នាំឲ្យអ្នកជំងឺ COVID-19 ចំនួន៥នាក់ស្លាប់

(ម៉ូស្គូ)៖ គ្រោះអគ្គីភ័យមួយ ដែលទំនងជាបង្កឡើង ពីការផ្ទុះម៉ាស៊ីនជំនួយដង្ហើម (Ventilator) បានផ្តាច់ជីវិតអ្នកជំងឺ COVID-19 យ៉ាងហោច ០៥នាក់ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សង់ភីតធើស្បឺក (St. Petersburg) ដែលជាទីក្រុងធំលំដាប់លេខ ២ នៅប្រទេសរុស្ស៉ី។

Read more: ភ្លើងឆេះមន្ទីរពេទ្យក្នុងទីក្រុងធំមួយរបស់រុស្ស៊ី នាំឲ្យអ្នកជំងឺ COVID-19...

កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៣៥នាក់ ភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដែលកំពុងបង្កជាក្តីព្រួយបារម្ភ

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៣៥ ករណីថ្មីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុកតែម្តង។

Read more: កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៣៥នាក់...

កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៣៥នាក់ ភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដែលកំពុងបង្កជាក្តីព្រួយបារម្ភ

 (សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៣៥ ករណីថ្មីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុកតែម្តង។

Read more: កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៣៥នាក់...

ប្រជាជនបារាំង ចាប់ផ្ដើមត្រឡប់ទៅរកជីវិតធម្មតាវិញ ខណៈ «វិធានការបិទប្រទេស» ត្រូវលុបចោលសន្សឹមៗ

 (ប៉ារីស)៖ ប្រជាជនបារាំង បានចាប់ផ្ដើមវិលត្រឡប់ទៅរកជីវិត និងសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ ជាបណ្ដើរៗហើយ ក្នុងនោះរួមមានដូចជាការដើរផ្សារ ទិញឥវ៉ាន់ និងទៅហាងកាត់សក់ បន្ទាប់ពី «វិធានការបិទប្រទេស» ត្រូវបានលុបចោលសន្សឹមៗ។

Read more: ប្រជាជនបារាំង ចាប់ផ្ដើមត្រឡប់ទៅរកជីវិតធម្មតាវិញ ខណៈ «វិធានការបិទប្រទេស»...

អ្នកធ្លាប់មានប្រវត្តិឆ្លងជំងឺ COVID-19 មិនអាចចូលបម្រើក្នុងកងទ័ពអាមេរិកឡើយ, នេះបើតាម Military Times

 (វ៉ាស៊ីនតោន)៖ បេក្ខជនទាំងឡាយណា ធ្លាប់មានប្រវត្តិឆ្លង COVID-19 នឹងត្រូវបានហាមឃាត់ ចុះឈ្មោះចូលបម្រើការងារ នៅក្នុងយោធាអាមេរិក លុះត្រាតែពួកគេទទួលបានការលើកលែងពិសេស ពីអង្គភាព ឬសាខាដែលពួកគេចង់ចូលរួម។

Read more: អ្នកធ្លាប់មានប្រវត្តិឆ្លងជំងឺ COVID-19 មិនអាចចូលបម្រើក្នុងកងទ័ពអាមេរិកឡើយ,...

ធ្លាយហ្គាសក្នុងរោងចក្រគីមីមួយនៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស៥នាក់ និងរបួស ១,០០០នាក់, ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាងនេះ

 (ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់បាត់បង់ជីវិត និង ១,០០០នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានហេតុការណ៍លេចធ្លាយហ្គាស បានកើតឡើងនៅឯរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា។

Read more: ធ្លាយហ្គាសក្នុងរោងចក្រគីមីមួយនៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស៥នាក់ និងរបួស...

ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងយ៉ាងគំហុកបន្ថែមទៀត ក្រោយរកឃើញអ្នកឆ្លងថ្មី៧៤១នាក់ក្នុងពេលតែ១ថ្ងៃ

 (សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានប្រកាស ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៧៤១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់ ២០,៩៣៩ករណីហើយ។

Read more: ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងយ៉ាងគំហុកបន្ថែមទៀត...

ក្នុងមួយថ្ងៃឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣,៦០០នាក់ និងអ្នកជំងឺ១៧៩នាក់ស្លាប់បន្ថែមទៀត!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទ ម្សិលមិញនេះ ប្រទេសឥណ្ឌា បានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ១៧៩នាក់បន្ថែមទៀត  ខណៈករណីឆ្លងថ្មីៗចំនួន ៣,៥៩៧ករណី ក៏ត្រូវបានរាយការណ៍ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។

Read more: ក្នុងមួយថ្ងៃឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣,៦០០នាក់...

ទីបំផុតសិង្ហបុរីសម្រេចសាកល្បងប្រើថ្នាំព្យាបាលជំងឺ Ebola ទៅលើអ្នកជំងឺ COVID-19

(សិង្ហបុរី)៖ នាពេលនេះក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសសិង្ហបុរី កំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអុីបូឡា (Ebola) ទៅព្យាបាលលើអ្នកជំងឺ COVID-19 ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ។

Read more: ទីបំផុតសិង្ហបុរីសម្រេចសាកល្បងប្រើថ្នាំព្យាបាលជំងឺ Ebola ទៅលើអ្នកជំងឺ COVID-19

សមាជិកសភាកូរ៉េខាងត្បូង និងជាអតីតមន្ត្រីរត់ចោលជួរពីកូរ៉េខាងជើង ចេញមុខសុំទោសចំពោះការប្រកាសថា លោក គីម ជុងអ៊ុន បាត់បង់ជីវិត

 (សេអ៊ូល)៖ អតីតអ្នកការទូតរត់ចោលជួរ ពីកូរ៉េខាងជើងពីររូប ដែលបច្ចុប្បន្នជាសមាជិកសភា នៅកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការសុំអភ័យទោស ចំពោះការលើកឡើងរបស់ពួកគេ  ដែលថាមេដឹកនាំកំពូល របស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ខណៈសាធារណៈជនបាននិងកំពុងរិះគន់យ៉ាងខ្លាំង ជុំវិញការបំបោងព័ត៌មានក្លែងក្លាយ អំពីកូរ៉េខាងជើង។

Read more: សមាជិកសភាកូរ៉េខាងត្បូង និងជាអតីតមន្ត្រីរត់ចោលជួរពីកូរ៉េខាងជើង...

រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ១០,៥៨១នាក់ ក្នុងពេលតែ១ថ្ងៃ, ចំនួនសរុបកើនដល់ ១៤៥,២៦៨ករណី!

 (ម៉ូស្គូ)៖ ពិតជាចំនួនមិនធម្មតា ឡើយសម្រាប់ប្រទេសរុស្ស៊ី ដោយក្នុងមួយថ្ងៃប៉ុណ្ណោះ អ្នកជំងឺ COVID-19 រហូតដល់ ១០,៥៨១នាក់ទៀត ត្រូវបានរកឃើញ ដែលបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត នៅលើសកលលោកមួយនេះ កើនឡើងដល់ ១៤៥,២៦៨ករណី។

Read more: រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ១០,៥៨១នាក់ ក្នុងពេលតែ១ថ្ងៃ,...

ឥណ្ឌានឹងអូសបន្លាយពេលបិទប្រទេស ដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែក៏មានការញែកតំបន់សំខាន់ៗ ដែលត្រូវបន្ធូរបន្ថយខ្លះដែរ

(ញូដេលី)៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសម្រេចរក្សាវិធានការ បិទប្រទេស ដើម្បីទប់ទល់ការរាតត្បាត COVID-19 រហូតដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែបានអនុញ្ញាតឲ្យបន្ធូរបន្ថយ ការរឹតត្បិតខ្លះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង។

Read more: ឥណ្ឌានឹងអូសបន្លាយពេលបិទប្រទេស ដល់ថ្ងៃទី១៧ ខែឧសភា...

ចំនួនករណីឆ្លង COVID-19 នៅសិង្ហបុរីកើនដល់ ១៨,៧៧៨ករណី ក្រោយរកឃើញអ្នកឆ្លងថ្មី ៥៧៣នាក់ទៀត!

 (សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៥៧៣ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ១៨,៧៧៨ករណី។

Read more: ចំនួនករណីឆ្លង COVID-19 នៅសិង្ហបុរីកើនដល់ ១៨,៧៧៨ករណី ក្រោយរកឃើញអ្នកឆ្លងថ្មី...

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 តែ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃពុធ ហើយសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា  ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ  COVID-19 ចំនួនតែ ០៤ករណីបន្ថែមទៀតប៉ុណ្ណោះ នៅទូទាំងចិនដីគោកតែម្តង ហើយករណីឆ្លងថ្មីៗនេះទៀតសោត គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

Read more: ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 តែ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃពុធ...

ជប៉ុនកំពុងពិចារណា «អូសបន្លាយពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន» ព្រោះការរាតត្បាតជំងឺ COVID-19 នៅតែធ្ងន់ធ្ងរ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា  រដ្ឋាភិបាលរបស់លោក នឹងប្រឹក្សាយោបល់ ជាមួយក្រុមអ្នកជំនាញជុំវិញសេចក្តីសម្រេចថា តើគួរតែអូសបន្លាយពេលវេលា នៃការដាក់រដ្ឋក្នុងស្ថានភាពអាសន្នឲ្យហួសពីថ្ងៃទី០៦ ខែឧសភាខាងមុខនេះដែរ ឬក៏យ៉ាងណា។

Read more: ជប៉ុនកំពុងពិចារណា «អូសបន្លាយពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន»...

រុស្ស៊ីមានអ្នកឆ្លង COVID-19 កើនលើស១០០,០០០នាក់ហើយ ក្រោយរកឃើញអ្នកឆ្លងថ្មីជិត៧,១០០នាក់

  (ម៉ូស្គូ)៖ នាថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៧,០៩៩នាក់ថ្មី ដែលជាអត្រាឆ្លង ប្រចាំថ្ងៃខ្ពស់មួយកម្រិតថែមទៀត និងធ្វើឲ្យតួលេខអ្នកឆ្លងសរុប នៅប្រទេសរុស្ស៉ីកើនដល់១០៦,៤៩៨នាក់។

Read more: រុស្ស៊ីមានអ្នកឆ្លង COVID-19 កើនលើស១០០,០០០នាក់ហើយ...

ករណីឆ្លងជំងឺ COVID- ១៩ នៅសហរដ្ឋអាមេរិច ឡើងដល់ ១ លាននាក់

ចំនួនករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១លាននាក់ នារសៀលថ្ងៃអង្គារ គឺឡើងដល់ ១.០០២.៤៩៨នាក់ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នៅសកលវិទ្យាល័យ Johns Hopkins តាមការបូកសរុប ចំនួនអ្នកស្លាប់របស់ជនជាតិអាមេរិកពី COVID-19 លើសពីការស្លាប់របស់ជនជាតិអាមេរិក ៥៨.២២០ នាក់ ក្នុងអំឡុងសង្គ្រាមវៀតណាម ហើយការស្លាប់នេះ គឺកើនឡើងជាង ២.០០០ នាក់ ពីថ្ងៃមុន។

Read more: ករណីឆ្លងជំងឺ COVID- ១៩ នៅសហរដ្ឋអាមេរិច ឡើងដល់ ១ លាននាក់

ប្រធានាធិបតីទួគី បញ្ជាឲ្យចាក់សោប្រទេស រយៈពេល ៣ ថ្ងៃថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាល COVID-19

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទ បានប្រកាសចាក់សោប្រទេស រយៈពេល ៣ ថ្ងៃនៅក្នុងខេត្តចំនួន ៣១ ដោយចាប់ផ្តើមពីថ្ងៃទី ១ ឧសភាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-១៩ ។

Read more: ប្រធានាធិបតីទួគី បញ្ជាឲ្យចាក់សោប្រទេស រយៈពេល ៣...

ខ្សែកោងជំងឺ COVID-19 នៅទីក្រុង Jakarta បាននៅស្មើ-ឋេរ

មន្រ្តីឥណ្ឌូនេស៊ី បានឲ្យដឹងថា រដ្ឋធានី Jakarta ដែលជាចំណុចផ្ទុះឡើងដំបូងនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យខ្សែកោងក្រាហ្វិច ស្មើ-ឋេរ។

Read more: ខ្សែកោងជំងឺ COVID-19 នៅទីក្រុង Jakarta បាននៅស្មើ-ឋេរ