Social Network

មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19 នឹងអាចផ្ទុះរលកទី២ទៀត ​ប្រសិនបើដកវិធានការរឹតត្បិតលឿនពេក» (Video inside)

 (ហ្សឺណែវ)៖ បណ្ដាប្រទេសដែលកំពុងមើលឃើញ ពីការធ្លាក់ចុះនៃករណីឆ្លង COVID-19 នៅតែអាចប្រឈមមុខនឹង  «ការឆ្លងរាតត្បាត ដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាពួកគេលុបចោល  ឬបន្ធូរបន្ថយវិធានការ រឹតត្បិតលឿនរហ័សពេក។

Read more: មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19...

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការថ្មីមួយទៀត ក្រោមពាក្យស្លោកថា «no mask, no ride» ឬ «គ្មានម៉ាស ហាមជិះ» សម្រាប់អ្នកប្រើប្រាស់សេវារថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅក្នុងសេវាធ្វើដំណើរសាធារណៈ។

Read more: កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ»...

ជប៉ុន ដកចេញនូវបម្រាបដាក់ប្រទេសក្នុងគ្រាអាសន្ន COVID-19 ទាំងស្រុង

កាលពីថ្ងៃចន្ទនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានដកភាពអាសន្ននៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ និងកោះហុកកៃដូ ខណៈការរីករាលដាលនៃ COVID-១៩ នៅក្នុងតំបន់ទាំងនេះ ឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះហើយបានបញ្ចប់ភាពអាសន្នទាំងស្រុងនៅក្នុងអាណាខេត្តទាំង ៤៧ របស់ប្រទេស។

Read more: ជប៉ុន ដកចេញនូវបម្រាបដាក់ប្រទេសក្នុងគ្រាអាសន្ន COVID-19 ទាំងស្រុង

យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន ១២៨ នាក់បានឆ្លង COVID-19 ពីឡានក្រុងដឹកជញ្ជូនសាធារណៈទីក្រុង Mumbai

ចាប់តាំងពីថ្ងៃទី ២៤ ខែមីនា នៅពេលដែលប្រទេសឥណ្ឌា បានដាក់ចេញនូវការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីប្រឆាំងនឹងជំងឺ Covid-19 រថយន្តក្រុងសាធារណៈរបស់ទីក្រុងមុមបៃ គឺជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ដែលអាចរកបានសម្រាប់កម្មករចាំបាច់ ដែលត្រូវការធ្វើដំណើរជុំវិញទីក្រុង។

Read more: យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន ១២៨ នាក់បានឆ្លង COVID-19...

រដ្ឋធានីអាហ្សង់ទីន បង្កើនការរឹតបន្តឹង ខណះការផ្ទុះឡើងនៃជំងឺ COVID-19 ឡើងជិតដល់ចំណុចកំពូល

រដ្ឋធានីអាហ្សង់ទីន Buenos Aires កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ខ្លួន កំពុងបង្កើនវិធានការឃ្លាតឆ្ងាយពីសង្គម ក្នុងដំណើរទៅរកការកើនឡើងតាមការរំពឹងទុក នៃចំនួនឆ្លងជំងឺ COVID-១៩ ។

Read more: រដ្ឋធានីអាហ្សង់ទីន បង្កើនការរឹតបន្តឹង ខណះការផ្ទុះឡើងនៃជំងឺ COVID-19...

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ២នាក់ទៀត និងអ្នកជំងឺម្នាក់ស្លាប់នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗចំនួន ០២ករណី និងអ្នកស្លាប់ម្នាក់បន្ថែមទៀត។

Read more: ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ២នាក់ទៀត...

សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien បានព្រមានជាថ្មីថា សហរដ្ឋអាមេរិក អាចនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិន អនុម័ត ឬដាក់ឱ្យប្រើប្រាស់ច្បាប់សនិ្តសុខជាតិថ្មី លើដែនដីស្វយ័តមួយនេះ។

Read more: សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ចំនួន១៦នាក់ថ្មី  ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីខាងកើតនេះ កើនដល់១១,២០៦នាក់។

Read more: កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ករណីឆ្លង COVID-១៩ របស់ប៉ូឡូញ ឡើងដល់ ២ម៉ឺននាក់

ក្រសួងសុខាភិបាលប៉ូឡូញ បានប្រកាសកាលពីចុងសប្តាហ៏នូវតួលេខឆ្លងថ្មីចំនួន ៤០៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលមកទល់ពេលនេះ ប្រទេសប៉ូឡូញ មានករណីឆ្លង COVID-19 ចំនួន ២០.១៤៣ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៩៧២ នាក់។

Read more: ករណីឆ្លង COVID-១៩ របស់ប៉ូឡូញ ឡើងដល់ ២ម៉ឺននាក់

មេដឹកនាំទួគី និងសហរដ្ឋអាមេរិក ធ្វើការសន្ទនាតាមទូរស័ព្ទ ជុំវិញបញ្ហាក្នុងតំបន់

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ជាពិសេសស្ថានភាពនៅស៊ីរី និងលីប៊ី តាមការសន្ទនាតាមទូរស័ព្ទ។

Read more: មេដឹកនាំទួគី និងសហរដ្ឋអាមេរិក ធ្វើការសន្ទនាតាមទូរស័ព្ទ ជុំវិញបញ្ហាក្នុងតំបន់

ករណីឆ្លង COVID-19 មានលើសពី ២០០ នាក់ ហើយជាងពាក់កណ្តាល បានជាសះស្បើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចំនួនឆ្លងជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២០១នាក់ ដោយមានអ្នកជំងឺជាងពាក់កណ្តាល បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាល និងកីឡា។

Read more: ករណីឆ្លង COVID-19 មានលើសពី ២០០ នាក់ ហើយជាងពាក់កណ្តាល...

ព្យុះស៊ីក្លូន Amphan ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៨០នាក់ បន្ថែមពីលើទុក្ខវេទនាបង្កឡើងដោយ COVID-19

(ញូដេលី)៖ ចំនួនមនុស្សស្លាប់ក្រោយការវាយប្រហារ ដោយព្យុះស៊ីក្លូនដ៏កំណាចមួយនៅរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) ភាគខាងកើតប្រទេសឥណ្ឌា មុនពេលវាចាកចេញទៅបង់ក្លាដែស គឺបានកើនឡើងដល់ ៨០នាក់ហើយ។

Read more: ព្យុះស៊ីក្លូន Amphan ផ្តាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ ៨០នាក់...

ទីបំផុតថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត!

  (បាងកក)៖ រាជរដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានប្រកាសអូសបន្លាយពេល ដាក់ប្រទេសក្នុងគ្រាអាសន្នប្រឆាំងនឹង COVID-19 រយៈពេលមួយខែទៀត បើទោះជាករណីឆ្លងនៅក្នុងប្រទេស មានភាពធូរស្រាលក៏ដោយ។

Read more: ទីបំផុតថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត!

គ្មានសញ្ញាធូរស្រាលសម្រាប់ឥណ្ឌា! ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ថ្មីជាង ៦,០០០នាក់ និងស្លាប់ ១៤៨នាក់ទៀត!

(ញូដេលី)៖ ប្រទេសឥណ្ឌាហាក់ នៅតែបន្តបង្ហាញសញ្ញាធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដដែល ដោយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញ អ្នកឆ្លងជំងឺនេះច្រើនបំផុត មិនធ្លាប់មានគឺ ៦,០៨៨នាក់ និងអ្នកជំងឺ ១៤៨នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

Read more: គ្មានសញ្ញាធូរស្រាលសម្រាប់ឥណ្ឌា! ក្នុងមួយថ្ងៃអាជ្ញាធររកឃើញអ្នកឆ្លង COVID-19...

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,១២២ករណី។

Read more: កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១២នាក់ទៀត...

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣ករណីទៀត​នៅក្នុងសេចក្តីប្រកាសថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀត និងពុំមានករណីស្លាប់ទេ។

Read more: ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣ករណីទៀត​នៅក្នុងសេចក្តីប្រកាសថ្ងៃព្រហស្បតិ៍នេះ

កងទ័ពអាកាសអាហ្វហ្គានីស្ថានបើកការវាយប្រហារ និងផ្តាច់ជីវិតសមាជិកក្រុមតាលីបង់ជាង ២០នាក់

  (កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធ ២១នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារ តាមផ្លូវអាកាស លើមូលដ្ឋានរបស់ ក្រុមតាលីបង់ស្ថិតនៅខេត្ត ចសចាន (Jawzjan) ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ។

Read more: កងទ័ពអាកាសអាហ្វហ្គានីស្ថានបើកការវាយប្រហារ និងផ្តាច់ជីវិតសមាជិកក្រុមតាលីបង់ជាង...

កាសែតអង់គ្លេស៖ «លោក ដូណាល់ ត្រាំ ចង់ឲ្យលោក អូបាម៉ា និងលោក បៃដិន រងការចោទប្រកាន់ និងជាប់ពន្ធនាគារ»

(វ៉ាស៊ីនតោន)៖ ថ្មីៗនេះគេសង្កេតឃើញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចេតនាចង់មានការស៊ើបអង្កេត និងចាប់អតីតមេដឹកនាំនៃរដ្ឋបាលចាស់ដាក់ពន្ធនាគារ នោះគឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។

Read more: កាសែតអង់គ្លេស៖ «លោក ដូណាល់ ត្រាំ ចង់ឲ្យលោក អូបាម៉ា និងលោក បៃដិន...

សិស្សសាលាឡាវ វិលត្រឡប់ទៅសាលារៀនវិញ ខណះការរឹតបណ្តឹង COVID-19 មានការបន្ធូរបន្ថយ

រដ្ឋាភិបាលឡាវ បានប្រកាសថា សិស្ស-និស្សិតទាំងអស់ទូទាំងប្រទេស អាចត្រឡប់ទៅសាលារៀនវិញ នៅថ្ងៃទី ២ ខែមិថុនា ខណៈថ្នាក់ឆ្នាំសិក្សាចុងក្រោយនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បានចាប់ផ្តើមហើយកាលពីថ្ងៃច័ន្ទ។

Read more: សិស្សសាលាឡាវ វិលត្រឡប់ទៅសាលារៀនវិញ ខណះការរឹតបណ្តឹង COVID-19 មានការបន្ធូរបន្ថយ

ប្រទេសរូវ៉ាន់ដា ប្រើមនុស្សយន្តបច្ចេកវិទ្យាខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

ប្រទេសរូវ៉ាន់ដា កាលពីថ្ងៃអង្គារបានថ្លែងថា ប្រទេសខ្លួន នឹងដាក់មនុស្សយន្តបច្ចេកវិទ្យាខ្ពស់ចំនួន ៥ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នៅក្នុងមជ្ឈមណ្ឌលព្យាបាលរបស់ខ្លួន។

Read more: ប្រទេសរូវ៉ាន់ដា ប្រើមនុស្សយន្តបច្ចេកវិទ្យាខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹង...

តួលេខស្លាប់ដោយ COVID-១៩ របស់ចក្រភពអង់គ្លេស កើនឡើងដល់ ៣៥.០០០ នាក់ ខណៈអង់គ្លេស ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នកជំងឺ ៥៤៤ នាក់ផ្សេងទៀត បានស្លាប់នៅក្នុងប្រទេសអង់គ្លេស គិតត្រឹមរសៀលថ្ងៃច័ន្ទនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេស កើនឡើងដល់ ៣៥,៣៤១ នាក់។

Read more: តួលេខស្លាប់ដោយ COVID-១៩ របស់ចក្រភពអង់គ្លេស កើនឡើងដល់ ៣៥.០០០ នាក់ ខណៈអង់គ្លេស...