(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ជុំវិញការអំពាវនាវរបស់បេក្ខភាព ប្រធានាធិបតីអាមេរិក លោក ចូន បៃដិន ឲ្យសហគមន៍អន្តរជាតិផ្តល់ប្រាក់ចំនួន ២០ពាន់លានដុល្លារ ដល់ប្រទេសប្រេស៊ីល ជាថ្នូរនឹងការឈប់កាប់បំផ្លាញព្រៃអាម៉ាហ្សូន (Amazon) ឬក៏ត្រូវប្រឈមនឹង ទណ្ឌកម្មសេដ្ឋកិច្ច។
Read more: លោក ចូ បៃដិន លើកឡើងនូវបញ្ហាដ៏រសើបមួយ នាំឲ្យប្រធានាធិបតីប្រេស៊ីលឆេះដុំ...
(អាមេរិក)៖ ម្ចាស់ពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំភាពយន្តល្បីឈ្មោះ លោក Jemes Cameron, លោក Clint Eastwood និង លោក Martin Scorsese សុទ្ធសឹងជាអ្នកដឹកនាំរឿងល្បីៗ បានជួបប្រជុំពិភាក្សាគ្នា ជាមួយម្ចាស់រោងភាពយន្ត នៅថ្ងៃពុធម្សិលមិញ ដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុ ក្នុងគោលបំណងធានាពីអនាគត វិស័យភាពយន្តរបស់អាមេរិក ត្បិតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ១៩។
Read more: អ្នកដឹកនាំភាពយន្តល្បីៗរបស់អាមេរិក៖ «វិស័យភាពយន្តនឹងមិនអាចរស់រានមានជីវិតឡើយ...
(អាមេរិក)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងបេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានវាយប្រហារគ្នាទៅវិញទៅមក ដោយពាក្យសម្ដីយ៉ាងសម្បើមអស្ចារ្យ នៅក្នុងវេទិកាតស៊ូមតិលើកដំបូង នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ពាក់ព័ន្ធនឹង COVID-19, សេដ្ឋកិច្ច, ពន្ធ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិកជាដើម។
Read more: ត្រាំ និង បៃដិន ជជែកដេញដោលគ្នាបែកផ្សែង ទៅលើបញ្ហាកូវីដ-១៩, ពន្ធ...
(សិង្ហបុរី)៖ ពន្ធលើអគ្គិសនីសម្រាប់ប្រជាជនសិង្ហបុរី ក្នុងមួយគ្រួសារនឹងត្រូវដំឡើង ៩.៣ភាគរយ លើសពីត្រីមាសមុនៗ ដោយគិតចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០នេះ។
Read more: សិង្ហបុរីសម្រេចដំឡើងថ្លៃអគ្គិសនី សម្រាប់ត្រីមាសទី៤នៃឆ្នាំ២០២០ (Video inside)
(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងកំលុងពេលជជែកវែកញែក តទល់គ្នាជាមួយដៃគូប្រកួតប្រជែងគឺលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗនេះ ខណៈលោក បៃដិន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីប្រសិទ្ធភាពនៃវ៉ាក់សាំដែលនឹងត្រូវបញ្ចេញនោះ។
Read more: លោក ត្រាំ អះអាងថា «អាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ឆាប់ៗ» ប៉ុន្តែលោក បៃដិន...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តហើយលើគម្រោងស្ថាបនាផ្លូវដែក ក្នុងទំហំទឹកប្រាក់ជាង ២២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋអាឡាស្កា (Alaska) ទៅកាន់ខេត្តអាល់ប៊ឺតា (Alberta) នៃប្រទេសកាណាដា។
Read more: ត្រាំ អនុម័តគម្រោងកសាងផ្លូវដែកតម្លៃ «២២ពាន់លានដុល្លារ» ពីរដ្ឋអាឡាស្កា...
(វ៉ាស៊ីនតោន)៖ ជ័យលាភីពានរង្វាន់ណូបែលសេដ្ឋកិច្ច លោក ផូល ក្រាកមិន (Paul Krugman) បាននិយាយថា បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែរក្សាជំហរតឹងរ៉ឹងប្រឆាំងនឹងចិន ប្រសិនបើលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ ។
Read more: មិនទាន់ជាប់ឆ្នោតផង លោក ចូ បៃដិន ត្រូវបានបញ្ចុះបញ្ចូល...
(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 (Rapid Test) ចំនួន ១២០លានឈុត នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងតម្លៃអតិបរមា ៥ដុល្លារអាមេរិកក្នុងមួយឈុត។
Read more: មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates ជួយគាំទ្រ WHO ក្នុងការផលិត...
(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។
Read more: អគ្គលេខាធិការ UN អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី...
(សេអ៊ូល)៖ មន្រី្តជនផលកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ នៅឯតំបន់ព្រំដែនសមុទ្រ នៃប្រទេសកូរ៉េទាំង២ កាលពីសប្ដាហ៍មុន តាមពិតគឺមាន បំណងរត់ទៅកាន់កូរ៉េខាងជើង ខណៈមានរបាយការណ៍បឋមមួយថារូបគេជំពាក់បំណុលរាប់ម៉ឺនដុល្លារ។
Read more: ឆ្មាំសមុទ្រកូរ៉េខាងត្បូង៖ មន្ត្រីដែលត្រូវបាញ់សម្លាប់ ព្យាយាមរត់ទៅកូរ៉េខាងជើង
ក្រសួងកសិកម្មអាឡឺម៉ង់ បានរកឃើញករណីមួយទៀតនៃជំងឺគ្រុនជ្រូកនៅអាហ្វ្រិក (ASF) នៅក្នុងសត្វជ្រូកព្រៃមួយនៅរដ្ឋ Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។
Read more: ប្រទេសអាឡឺម៉ង់ រកឃើញករណីគ្រុនជ្រូកអាហ្វ្រិកមួយករណីទៀតនៅក្នុងសត្វជ្រូកព្រៃ
ប្រភពពីកងទ័ព បាននិយាយថា ទាហាន ដែលទើបបញ្ចប់ការសិក្សាថ្មីចំនួន ៩៥៩ នាក់ កាលពីថ្ងៃអាទិត្យ បានចូលរួមជាមួយកងទ័ពជាតិអាហ្វហ្គានីស្ថាន ដោយបង្កើនកម្លាំង ចំពេលមានភាពចលាចលដែលដឹកនាំដោយពួកតាលីបង់។
Read more: ទាហាន ត្រូវបានជ្រើសរើសចូលក្នុងកងទ័ពអាហ្វហ្គានីស្ថាន ចំពេលមានអំពើហិង្សា កើនឡើង
ចំនួនអ្នកស្លាប់នៅទូទាំងសកលលោក ដោយសារវីរុសកូរ៉ូណា ដែលបានកើតឡើងតិចជាងមួយឆ្នាំមុន នៅក្នុងប្រទេសចិន និងបានរាលដាលពាសពេញពិភពលោក ពេលនេះបានកើនឡើងដល់ ១ លាននាក់ជាង កាលពីថ្ងៃអាទិត្យ។
រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។
Read more: ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗ !
(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១៧១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៨,៥១៥ករណី។
Read more: មីយ៉ាន់ម៉ាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ
(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យានៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីលីខុន វ៉ាឡេយ (Silicon Valley) ដែលត្រូវបានចាត់ទុកជាបេះដូងនៃរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមផលិតឧបករណ៍ថ្មីមួយចំនួន ដែលមានប្រយោជន៍សម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យដូចជាលោក ដេវ វីនណេកខឺ (Dave Winnacker) ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលតែងតែកើតឡើងនៅក្នុងរដ្ឋភាគខាងលិច នៃសហរដ្ឋអាមេរិកមួយនេះជារៀងរាល់ឆ្នាំ។
Read more: រដ្ឋកាលីហ្វ័រញ៉ាត្រូវតែមានបច្ចេកវិទ្យាថ្មីៗទៀត ដែលអាចពន្លត់ភ្លើងឆេះព្រៃ...
(ញ៉ូយក)៖ សហរដ្ឋអាមេរិក ប្រទេសចិន និងសហព័ន្ធរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឈ្លោះប្រកែកគ្នាក្នុងកំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានព្រមានថា ប្រសិនបើវិបត្តិអាកាសធាតុឈានដល់ការបែកបាក់សាមគ្គី និងច្របូកច្របល់ដូចទៅនឹងបញ្ហា COVID-19 ខ្ញុំភ័យខ្លាចថា វាអាចនឹងមានផលអាក្រក់កើតឡើងបន្ថែមទៀត។
Read more: ប្រធាន UN ណែនាំមហាអំណាចធំៗទាំងបី ដែលកំពុងឈ្លោះប្រកែកគ្នា...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើន លើស ៧លាននាក់ហើយ ដែលស្មើនឹងជាង២០ភាគរយនៃអត្រាឆ្លងសរុបនៅលើពិភពលោក ខណៈរដ្ឋក្នុងតំបន់ Midwest មានការកើនឡើងនូវករណីឆ្លងយ៉ាងគំហុក នៅក្នុងខែកញ្ញានេះ។
Read more: ទីបំផុត! សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 កើនលើស ៧លាននាក់
(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ ៥.៨២លាននាក់ហើយ។
Read more: ឥណ្ឌា បន្តរកឃើញ COVID-19 ៨៦,០៥២ករណីថ្មីក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៥.៨២លាននាក់
(យ៉ាងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់១០០នាក់ ហើយ បន្ទាប់អ្នកជំងឺ០២នាក់បន្ថែមទៀតបានស្លាប់។
Read more: ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅមីយ៉ាន់ម៉ា កើនដល់១០០នាក់ (Video inside)
(ម៉ុមបៃ)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅក្បែរទីក្រុងម៉ុមបៃ (Mumbai) កាលពីថ្ងៃម្សិលមិញនេះបានកើនដល់ ២០នាក់ហើយ ខណៈមនុស្ស ២០-២៥នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំនោះ។
Read more: សាកសព២០នាក់ហើយ ត្រូវបានយកចេញពីគំនរអគារបាក់រលំ នៅក្បែរទីក្រុងម៉ុមបៃប្រទេសឥណ្ឌា