Social Network

អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ

(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេកំពុងផ្តោតលើការ ការពារស្ថានីយផ្គត់ផ្គង់ និងកែច្នៃទឹក រួមទាំងទំនប់ទឹកនានា នៅក្នុងទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ។

Read more: អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី...

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់

 (ម៉ានីល)៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង ផាន់ហ្វុន (Phanfone) ដែលបានវាយប្រហារ លើប្រទេសហ្វីលីពីន នាឱកាសថ្ងៃបុណ្យណូអែល នៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដាច់ជីវិតមនុស្ស កើនដល់២៨នាក់ហើយ និង១២នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃសុក្រនេះ។

Read more: ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់

ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ, នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង  និងធានាស្ថេរភាពសកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ។

Read more: ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ,...

រដូវរងារនេះសត្វក្ងានប្រមាណជាង ៦០០ក្បាល នៅឯភូមិភាគពាយ័ព្យ​នៃប្រទេសចិន ផ្លាស់ប្ដូរទីជម្រក មករកចំណីពោតជំនួសវិញ

(ចិន)៖ សត្វក្ងានប្រមាណជាង ៦០០ក្បាល ត្រូវបានប្រទះឃើញ ភៀសខ្លួនប្រមូលផ្ដុំគ្នា មករស់នៅឯទីតាំង ឧទ្យានកម្សាន្ត វ៉េដលេន នៅក្នុងទន្លេម៉ាណាស៊ី ដែលត្រូវគេស្គាល់ថា ជាតំបន់ស្វយ័តមានឈ្មោះ ស៊ីនជាំង អ៊ុយហ្គូ ស្ថិតនៅភូមិភាគពាយ័ព្ យនៃប្រទេសចិន។

Read more: រដូវរងារនេះសត្វក្ងានប្រមាណជាង ៦០០ក្បាល នៅឯភូមិភាគពាយ័ព្យ​នៃប្រទេសចិន...

អាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួន ក្រោយស្រវឹងស្រាហើយបើករថយន្តបុកឧទ្ធម្ភាគចក្រមួយគ្រឿង

(អាមេរិក)៖ អាជ្ញាធរអាមេរិកក្នុងរដ្ឋ South Carolina បានឱ្យដឹងថាអ្នកបើកបររថយន្ដម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្ ដទៅបុក ឧទ្ធម្ភាគចក្រ ប្រយុទ្ធមួយគ្រឿង ដែលកំពុងចតនៅលើដី ដោយបង្កការខូចខាតយ៉ាងដំណំ។

Read more: អាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួន...

បុរសខ្លាំងហ្វីលីពីន៖ «ទោះត្រូវចាប់ព្យួរក ឬដាក់គុក ក៏ខ្ញុំមិនឆ្លើយសំនួររបស់តុលាការ ICC នោះឡើយ សូម្បីតែមួយម៉ាត់» (

ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ជាថ្មីឡើងវិញថា លោកនឹងមិនហើបមាត់ ឆ្លើយនឹងសំណួរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាដាច់ខាត សូម្បីតែមួយម៉ាត់ បើទោះជាត្រូវគេចាប់ដាក់គុក ឬព្យួរក ដោយសារតែការចោទប្រកាន់ ពីបទសម្លាប់មនុស្ សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោកក៏ដោយ។

Read more: បុរសខ្លាំងហ្វីលីពីន៖ «ទោះត្រូវចាប់ព្យួរក ឬដាក់គុក...

កងកុម្ម៉ង់ដូរ ពិសេសអាមេរិក-កូរ៉េខាងត្បូង ហាត់សមពីរបៀបចាប់ខ្លួនលោក គីម ជុងអ៊ុន

(ព្យុងយ៉ាង)៖ កងកុម្ម៉ង់ដូរ ពិសេសអាមេរិក និងកូរ៉េខាងត្បូង បានចូលរួមក្នុង លំហាត់សឹករួមគ្នាមួយ ពីវិធិសាស្ត្រទម្លុះចូលទឹកដី កូរ៉េខាងជើង និងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ ក្នុងនោះរួមមានទាំងលោក គីម ជុងអ៊ុន ក្នុងករណីមានជម្លោះផ្ទុះឡើង។

Read more: កងកុម្ម៉ង់ដូរ ពិសេសអាមេរិក-កូរ៉េខាងត្បូង ហាត់សមពីរបៀបចាប់ខ្លួនលោក គីម ជុងអ៊ុន

លោក មូន ប្រាប់លោក ស៊ី ជិនពីង៖ ភាពជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងជើង មិនមែនជារឿងល្អសម្រាប់ចិនទេ

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថាភាពជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរ និងភាពតានតឹងបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនមែនជារឿងល្អសម្រាប់ចិន និងទីក្រុងព្យុងយ៉ាងនោះទេ ចំពេលដែលលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងផ្ញើកញ្ចប់កាដូបុណ្យណូអែល ដ៏ធំមួយជូន លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ។

Read more: លោក មូន ប្រាប់លោក ស៊ី ជិនពីង៖...

ឆ្លើយតបភាពតានតឹងក្នុងតំបន់ ជប៉ុនបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២០ ដើម្បីទិញសព្វាវុធច្រើនមុខពីអាមេរិក

 (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃសុក្រនេះ បានអនុម័តគម្រោង «បង្កើនកញ្ចប់ថវិកា ការពារជាតិ បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ» ដើម្បីត្រៀមទិញ យន្តហោះចម្បាំងបំបាំងកាយ ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀត ពីសហរដ្ឋអាមេរិក។

Read more: ឆ្លើយតបភាពតានតឹងក្នុងតំបន់ ជប៉ុនបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២០...

ឯកអគ្គរដ្ឋទូតចិនឆ្លើយតបចំពោះមន្ត្រីអូស្ត្រាលី ដែលកំពុងរិះគន់ចិនដោយបើកចំហលើឆាកអន្តរជាតិ

  (ស៊ីដនី)៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រសិនបើចង់ឲ្យទំនាក់ទំនងទ្វេភាគី មានភាពប្រសើរឡើង ទីក្រុងកង់បេរ៉ា ត្រូវតែបោះបង់ចោល ការរិះគន់លើទីក្រុងប៉េកាំង និងគោរពប្រទេសចិន ហើយចាត់ទុកការអភិវឌ្ឍ រីកចម្រើនទៅមុខរបស់ចិន ជាឱកាសដ៏ពិសេសមួយ។

Read more: ឯកអគ្គរដ្ឋទូតចិនឆ្លើយតបចំពោះមន្ត្រីអូស្ត្រាលី...

Huawei បង្ហើប​ថា​Mate​X ជំនាន់​ក្រោយ​ នឹង​មាន​គន្លាក់​បត់ ​រួម​ទាំង​អេក្រង់​ប្រសើរ​ជាងមុន​

កាលពីខែកុម្ភៈកន្លងទៅ Huawei បានប្រកាសបង្ហាញពីស្មាតហ្វូនអេក្រង់បត់ លើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Huawei Mate X ប៉ុន្តែក្រោយមកវាត្រូវបានពន្យាពេល ក្នុងការដាក់លក់យ៉ាងយូរតែម្ដង។ មិនខុសទេ

Read more: Huawei បង្ហើប​ថា​Mate​X ជំនាន់​ក្រោយ​ នឹង​មាន​គន្លាក់​បត់...

ទីបំផុតផែនការបង្កើត «កងទ័ពអវកាស និងទប់ស្កាត់មហិច្ឆតារុស្ស៊ី» របស់លោក ដូណាល់ ត្រាំ ត្រូវសភាអាមេរិកអនុម័តហើយ!

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តហើយ លើច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា ដ៏សម្បើមអស្ចារ្យ ៧៣៨ពាន់លានដុល្លារ ដែលនឹងត្រូវបានប្រើប្រាស់ ដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបង្កើតកងទ័ពអវកាស ក៏ដូចជាទប់ស្កាត់មហិច្ឆតា ពង្រីកវិស័យថាមពលរបស់រុស្ស៊ី។

Read more: ទីបំផុតផែនការបង្កើត «កងទ័ពអវកាស និងទប់ស្កាត់មហិច្ឆតារុស្ស៊ី» របស់លោក ដូណាល់...

កូរ៉េខាងត្បូងតែងតាំងបុរសប្រជាប្រិយមួយរូប ធ្វើជានាយករដ្ឋមន្ត្រីថ្មី!

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៊ីន បានប្រកាសតែងតាំង អតីតប្រធានសភា ឬ គ្រប់គ្នានិយមហើយថា  «បុរសនៃស្នាមញញឹម» ធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់នាយករដ្ឋមន្ត្រីមុន បានទទួលរងការរិះគន់ អំពីរឿងអាស្រូវជាច្រើន  ដែលបានបង្កឲ្យមាន ការតវ៉ាផ្ទុះឡើងយ៉ាងខ្លាំងផងដែរ។

Read more: កូរ៉េខាងត្បូងតែងតាំងបុរសប្រជាប្រិយមួយរូប ធ្វើជានាយករដ្ឋមន្ត្រីថ្មី!

ន័រវែសរកឃើញសារធាតុវិទ្យុសកម្ម លេចចេញពីខ្មោចនាវាមុជទឹករុស្ស៊ី ដែលបានលិច៣០ឆ្នាំមុន

(ន័រវែស)៖ វិទ្យាសា្ថនស្រាវជ្រាវ នៅប្រទេសន័រវែស បានប្រទះឃើញការជ្រាប នៃសារធាតុវិទ្យុសកម្ម  ចេញពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលបានលិចកាលពី ៣០ឆ្នាំមុន នៅក្បែរប្រទេសន័រវែស។

Read more: ន័រវែសរកឃើញសារធាតុវិទ្យុសកម្ម លេចចេញពីខ្មោចនាវាមុជទឹករុស្ស៊ី...

កូរ៉េខាងត្បូង ដាក់ពង្រាយយន្ដហោះចម្បាំង F-35A ជាផ្លូវការ ប្រឈមមុខនឹងភាពតានតឹងជាមួយកូរ៉េខាងជើង

  (សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានដាក់ឱ្យប្រើប្រាស់ និងដាក់ពង្រាយជាផ្លូវការហើយ នូវយន្ដហោះចម្បាំង បំបាំងកាយ F-35A ដែលទិញពី សហរដ្ឋអាមេរិក ខណៈភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ចាប់ផ្ដើមកម្រើកឡើងវិញ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងអាវុធ ជាបន្តបន្ទាប់។

Read more: កូរ៉េខាងត្បូង ដាក់ពង្រាយយន្ដហោះចម្បាំង F-35A ជាផ្លូវការ...

ទាហានជ្រើសរើសជាង ១៤០០ នាក់ ចូលរួមក្នុងកងទ័ពអាហ្វហ្គានីស្ថានបន្ទាប់ពីការបណ្តុះបណ្តាលយោធា

សេចក្តីថ្លែងការណ៍មួយរបស់កងទ័ព បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា យុវជនសរុបចំនួន ១.៤១០ នាក់ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាយោធារយៈពេល ៦ ខែ និងទទួលបានវិញ្ញាបនប័ត្រ នៅទីក្រុង Mazar-i-Sharif ភាគខាងជើង ត្រូវបានប្រគល់ទៅឱ្យកងទ័ព។

Read more: ទាហានជ្រើសរើសជាង ១៤០០ នាក់...

ការរញ្ជួយដី បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះ Mindanao របស់ប្រទេសហ្វីលីពីនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់កុមារម្នាក់ និងអគារជាច្រើន នៅក្នុងតំបន់មួយដែលកំពុងងើបឡើងវិញពីការរញ្ជួយដីដ៏គ្រោះថ្នាក់មួយ កាលពីខែតុលាកន្លងមក។

Read more: ការរញ្ជួយដី បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

ការជម្លៀសទីក្រុងរបស់អ៊ីតាលី ដើម្បីដោះគ្រាប់បែកសង្រ្គាមលោកលើកទី២

ប្រជាជនប្រមាណ ៥៣.០០០ នាក់នៅភាគខាងត្បូងនៃទីក្រុង Brindisi នៃប្រទេសអ៊ីតាលី ត្រូវបានជម្លៀសចេញកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមអ្នកជំនាញផ្ទុះ បានដោះគ្រាប់បែកមួយក្នុងសង្គ្រាមលោកលើកទី ២ ដែលមានទម្ងន់ជាង ១០០ គីឡូក្រាមនៅក្នុងទីក្រុង។

Read more: ការជម្លៀសទីក្រុងរបស់អ៊ីតាលី ដើម្បីដោះគ្រាប់បែកសង្រ្គាមលោកលើកទី២

ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះម្តងទៀត ខណៈមនុស្សស្លាប់កើនដល់៨នាក់

(វ៉ាលីងតោន)៖ ចំនួនមនុស្សស្លាប់ជាផ្លូវការ បន្ទាប់ពីមានករណីផ្ទុះភ្នំភ្លើង នៅនូវែលសេឡង់ បានកើនឡើងដល់ ០៨នាក់ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកសង្គ្រោះនៅតែមិនអាច ទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើង នោះនៅឡើយទេ ព្រោះក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះម្តងទៀតនៅគ្រប់ពេលវេលា។

Read more: ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះម្តងទៀត ខណៈមនុស្សស្លាប់កើនដល់៨នាក់

ទីបំផុតរកឃើញបំណែកយន្តហោះឈីលី C-130 ក្រោយបាត់ដំណឹង៣ថ្ងៃនោះហើយ!

 (ឈីលី)៖ ក្រុមមន្ត្រីឈីលី បាននិយាយថា ពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធា C-130 ដែលបាត់ខ្លួនជាមួយមនុស្ស ៣៨នាក់កាលពីថ្ងៃចន្ទ កន្លងទៅនោះហើយ។

Read more: ទីបំផុតរកឃើញបំណែកយន្តហោះឈីលី C-130 ក្រោយបាត់ដំណឹង៣ថ្ងៃនោះហើយ!

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ «ពលរដ្ឋអាចប្រគល់អាវុធដើម្បីប្តូរយកលុយ ជាការចូលរួមកាត់បន្ថយអំពើហិង្សាប្រដាប់អាវុធ»

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកស្រី ឡុនដុន ប្រ៊ីដ (London Breed) បានអំពាវនាវឲ្ យប្រជាពលរដ្ឋទាំងឡាយ ដែលកំពុងរស់នៅទីក្រុង ដ៏ស៊ីវីល័យមួយនេះ ប្រគល់កាំភ្លើងឲ្យមកអាជ្ញាធរវិញ ជាថ្នូរនឹងការសងប្រាក់។

Read more: ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ «ពលរដ្ឋអាចប្រគល់អាវុធដើម្បីប្តូរយកលុយ...