Social Network

ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩ «លេបត្របាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៥.២ពាន់លានដុល្លារ» និងបំពុលប្រទេសជិតខាងយ៉ាងដំណំ

 (ហ្សាការតា)៖ ធនាគារពិភពលោក បានវាយតម្លៃរួចហើយថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលវាយឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៩ បានធ្វើឲ្យប្រទេស អាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ ៥.២ពាន់លានដុល្លារ។

Read more: ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩ «លេបត្របាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៥.២ពាន់លានដុល្លារ»...

ប៉ូលិសហុងកុងទើបដោះយកគ្រាប់បែកពីរគ្រាប់ ចេញពីបរិវេណសាលារៀនមួយនៅសង្កាត់ Wanchai

 (ហុងកុង)៖ ប៉ូលិសនៃទីក្រុងហុងកុង បានឲ្យដឹងថា ពួកគេបានដោះគ្រាប់បែកច្នៃ ចំនួន ០២គ្រាប់ ដែលរកឃើញ នៅក្នុងបរិវេណ សាលារៀនមួយកន្លែង និងកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនសង្ស័យ។

Read more: ប៉ូលិសហុងកុងទើបដោះយកគ្រាប់បែកពីរគ្រាប់ ចេញពីបរិវេណសាលារៀនមួយនៅសង្កាត់ Wanchai

មនុស្ស៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

 (វែលីងតោន)៖ ប៉ូលិសនូវែលសេឡង់ បានបញ្ជាក់ឲ្យដឹងថា មនុស្សយ៉ាងតិច៥នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងលើកោះមួយ កន្លែង នៅភាគខាងជើងប្រទេស។

Read more: មនុស្ស៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ និងលោក គីម

 (សេអ៊ូល)៖ កូរ៉េខាងជើង បានព្រមានថា នឹងធ្វើសង្រ្គាមពាក្យសម្ដីឡើងវិញ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ហើយនឹងចាត់ទុក  ប្រធានាធិបតីអាមេរិក រូបនេះជា «មនុស្សចាស់វង្វេង» បើសិនជាលោកនៅតែបន្ត ប្រើប្រាស់ភាសាបង្ករឿង ហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត»។

Read more: មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ...

ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់ជីវិតទាហានអាមេរិក៣នាក់

 (វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រអាមេរិក មួយគ្រឿងប្រភេទ Black Hawk បានធ្លាក់នៅកណ្តាលរដ្ឋ Minnesota ដែលជាលទ្ធផលទាហានអាមេរិក ៣នាក់បានបាត់បង់ជីវិត។

Read more: ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់ជីវិតទាហានអាមេរិក៣នាក់

ផ្ទុះគ្រាប់បែកនៅក្បែរឧទ្យានជាតិទីក្រុងហ្សាការតា, មន្ត្រីយោធាឥណ្ឌូណេស៊ីមួយចំនួនរងរបួស

 (ហ្សាការតា)៖ មន្ត្រីយោធាពីរនាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅថ្ងៃអង្គារនេះ ស្ថិតនៅក្បែរឧទ្យានជាតិមួយកន្លែង នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

Read more: ផ្ទុះគ្រាប់បែកនៅក្បែរឧទ្យានជាតិទីក្រុងហ្សាការតា,...

អេហ្ស៊ីបព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះទំនប់វារីអគ្គិសនីអេត្យូពី ដែលនឹងធ្វើឲ្យកម្រិតទឹកតាមដងទន្លេនីលធ្លាក់ចុះ...

(គែរ)៖ ប្រទេសអេហ្ស៊ីប បន្តប្រឈមបញ្ហាខ្វះខាតទឹក កាន់តែខ្លាំងឡើងៗ ស្របពេលដែលប្រទេសអេត្យូពី កំពុងព្យាយាមដំណើរការទំនប់វារីអគ្គិសនី នៅទន្លេនីល (Nile) ដែលប្រទេសនៅតំបន់អាហ្វ្រិកខាងជើង បាននិងកំពុងព្រួយបារម្ភកាន់តែខ្លាំង។

Read more: អេហ្ស៊ីបព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះទំនប់វារីអគ្គិសនីអេត្យូពី...

ព្យុះទីហ្វុង Kammuri ដែលកំពុងវាយប្រហារភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់

 (ម៉ានីល)៖ មនុស្សយ៉ា់ងហោចម្នាក់ បានបាត់បង់ជីវិត ខណៈជាង៣សែននាក់ ត្រូវបានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព  ស្របពេល ដែលព្យុះទីហ្វុងកំណាច Kammuri កំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន។

Read more: ព្យុះទីហ្វុង Kammuri ដែលកំពុងវាយប្រហារភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់

ប៉ូលិសហុងកុង បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ក្រោយលើកគ្នាទៅអរគុណ លោក ដូណាល់ ត្រាំ

 (ហុងកុង)៖ ប៉ូលិសហុងកុង បានសម្រេចចិត្ តបាញ់បង្ហូរទឹកភ្នែក លើហ្វូងបាតុករ នៅក្នុងសង្កាត់ Tsim Sha Tsui នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបាតុកររាប់ពាន់នាក់ លើកគ្នាទៅស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការអរគុណដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

Read more: ប៉ូលិសហុងកុង បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ក្រោយលើកគ្នាទៅអរគុណ លោក...

ផ្ទុះករណីបាញ់រះនៅក្នុងតំបន់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក

(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ១០នាក់បានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយ នៅតំបន់ ហ្វ្រែនស៍ខ្វាធើ (French Quarter) នៃទីក្រុងញូអូលីន (New Olreans) រដ្ឋល្វីស្យាណា (Lousiana) សហរដ្ឋអាមេរិក នៅព្រឹកព្រហាមថ្ងៃទី០១ ខែធ្នូ តែម្តង (ពេលវេលានៅអាមេរិក)។

Read more: ផ្ទុះករណីបាញ់រះនៅក្នុងតំបន់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក

អតីតប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទលាងលុយកខ្វក់

(ម៉ាល់ឌីវ)៖ លោក Abdulla Yameen ដែលជាអតីតប្រធានាធិបតីម៉ាល់ឌីវ ត្រូវបានតុលាការ នៃប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌានេះ សម្រេចកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយសារបទល្មើសលាងលុយកខ្វក់។

Read more: អតីតប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ...

យោធាស៊ីរី បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍តួកគី នៅខេត្ត Al-Hasakah

 (ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយ SANA បានឱ្យដឹងថា យោធាស៊ីរី បានបាញ់ទម្លាក់យន្ដហោះដ្រូន ស៊ើបការណ៍មួយគ្រឿងរបស់ តួកគី នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ កំឡុងពេលហោះចូលក្នុង ដែនអាកាសនៃខេត្ត al-Hasakah។

Read more: យោធាស៊ីរី បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍តួកគី នៅខេត្ត Al-Hasakah

ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក

 (អូស្ត្រាលី)៖ វិទ្យាស្ថាន Lowy Institute របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ជាលើកដំបូង ដោយឡើង ទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេស មានបេសកកម្មការទូតច្រើនជាងគេ និងជាមហាអំណាច ការទូតធំជាងគេ បំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៩។

Read more: ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក

ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ ដែលនៅសល់ក្នុងកញ្ចប់ជំនួយពីអង្គការ IMF

(អាហ្សង់ទីន)៖ ប្រធានាធិបតីជាប់ឆ្នោត របស់អាហ្សង់ទីន លោក Alberto Fernandez បាននិយាយថា លោកមិនមានបំណង ប្រើប្រាស់ថវិកា ចំនួន១២ពាន់លានដុល្លារ ដែលនៅសល់ ក្នុងកញ្ចប់ជំនួយដែលអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ឲ្យប្រទេស អាមេរិកឡាទីននេះខ្ចី កាលពីឆ្នាំមុនឡើយ។

Read more: ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ...

តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការរបស់ប្រទេសលីបង់

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al Jadeed បានរាយការណ៍ថា ប្រជាជនលីបង់រាប់រយនាក់ បានធ្វើបាតុកម្មនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការរបស់ប្រទេសលីបង់។

Read more: តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការរបស់ប្រទេសលីបង់

រំញ័រដ៏ខ្លាំងបំផុតក្នុងប៉ុន្មានទសវត្ស វាយប្រហារប្រទេសអាល់បានី

យ៉ាងហោចណាស់មនុស្ស ៦ នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត បានវាយប្រហារប្រទេសអាល់បានី ក្នុងពេលជាច្រើនទសវត្សរ៍មក ហើយបានរំញ័រទីក្រុង Tirana និងតំបន់ជុំវិញនោះ នៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឱ្យអគារជាច្រើន បានបាក់និងកប់លើប្រជាជនក្នុងគំនរបាក់បែក។

Read more: រំញ័រដ៏ខ្លាំងបំផុតក្នុងប៉ុន្មានទសវត្ស វាយប្រហារប្រទេសអាល់បានី

គ្រាប់កាំភ្លើងដែលបាញ់ដោយពួក Houthi បានធ្លាក់ចំផ្ទះជនស៊ីវិលយេម៉ែន

មន្ត្រីយោធាម្នាក់ បានប្រាប់ស៊ីនហួរថា គ្រាប់ផ្លោងជាច្រើនយូរៗម្តង ត្រូវបានពួកឧទ្ទាម Houthi បន្តបាញ់ទៅលើផ្ទះរបស់ជនស៊ីវិលនៅតាមតំបន់ផ្សេងៗគ្នានៃទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមយេម៉ែន កាលពីថ្ងៃច័ន្ទ។

Read more: គ្រាប់កាំភ្លើងដែលបាញ់ដោយពួក Houthi បានធ្លាក់ចំផ្ទះជនស៊ីវិលយេម៉ែន

កូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី ឯកភាពគ្នាចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

  (សេអ៊ូល)៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានឈានដល់ការព្រមព្រៀងគ្នា ចុងក្រោយមួយស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ដែលនឹងលុបចោល នូវពន្ធលើដែកថែប រថយន្ដ និងស្រាបៀរ។

Read more: កូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី ឯកភាពគ្នាចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ចិនទំនងជារង់ចាំមើលថា តើលោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទី២ដែរឬទេ ទើបអាចគិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋាភិបាលអាមេរិក និងចិន ព្រមទាំងសមាជិកសភា និងអ្នកជំនាញពាណិជ្ជកម្មនានា បានអះអាងដូចៗគ្នាថា  កិច្ចព្រមព្រៀងពាណិជ្ជកម្ មតំណាក់កាលទី ២ ទំនងជាមិនទាន់មាននរណា ហ៊ានគិតដល់នៅឡើយទេ ព្រោះកិច្ចព្រមព្រៀង តំណាក់កាលទី ១ មិនទាន់ត្រូវបានមេដឹកនាំ នៃប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរ ចុះហត្ថលេខាទទួលស្គាល់ ជាផ្លូវការនៅឡើយ។

Read more: ចិនទំនងជារង់ចាំមើលថា តើលោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទី២ដែរឬទេ...

អង្គការបរិស្ថានអាល្លឺម៉ង់៖ «សមយុទ្ធយោធា នៃអង្គការ NATO ធ្វើឲ្យសត្វសមុទ្រងាប់ជាច្រើនក្បាល និងបរិស្ថានរងផលប៉ះពាល់»

(ប៊ែរឡាំង)៖ អង្គការការពារសត្វ និងបរិស្ថានរបស់អាល្លឺម៉ង់ ហៅកាត់ថា NABU បានអះអាងថា អង្គការ NATO បានសម្លាប់ជីវិតសត្ វជាច្រើនក្បាលនៅក្នុងសមុទ្រ កំឡុងការធ្វើសមយុទ្ធយោធា នាពេលកន្លងទៅនេះ នៅអាល្លឺម៉ង់។

Read more: អង្គការបរិស្ថានអាល្លឺម៉ង់៖ «សមយុទ្ធយោធា នៃអង្គការ NATO...

ចិនបញ្ជាក់៖ «ហុងកុងនៅតែជាផ្នែកមួយរបស់ចិន ទោះបីជាលទ្ធផលបោះឆ្នោត ចេញមកបែបណាក៏ដោយ»

 (តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃចន្ទនេះថា ទោះបីជាមានអ្វីកើតឡើងក៏ដោយ  ក៏ទីក្រុងហុងកុង នៅតែជាផ្នែកមួយ របស់ប្រទេសចិនជានិច្ច។

Read more: ចិនបញ្ជាក់៖ «ហុងកុងនៅតែជាផ្នែកមួយរបស់ចិន ទោះបីជាលទ្ធផលបោះឆ្នោត ចេញមកបែបណាក៏ដោយ»