Social Network

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរ ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចំនួនពីរ របស់កូរ៉េខាងជើង ដែលមានជាប់ ពាក់ព័ន្ធនឹងការបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅក្រៅប្រទេស ដោយរំលោភលើទណ្ឌកម្ មអង្គការសហប្រជាជាតិ។

Read more: សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរ...

ចំពោះមុខគ្រោះមហន្តរាយដ៏អាក្រក់ អូស្ត្រាលីបញ្ចេញ៤០លានដុល្លារទៀត ដើម្បីសង្គ្រោះប្រជាជនពីភ្លើងឆេះព្រៃ

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែម ៣៩.៩លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់បណ្ដាសហគមន៍ រងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ដែលកំពុងបន្តលុកលុយស្ទើរតែទាំងប្រទេស។

Read more: ចំពោះមុខគ្រោះមហន្តរាយដ៏អាក្រក់ អូស្ត្រាលីបញ្ចេញ៤០លានដុល្លារទៀត...

សហរដ្ឋអាមេរិក គំរាមផ្ដាច់ជំនួយយោធា ២៥០លានដុល្លារដល់អ៉ីរ៉ាក់ បើកងទ័ពរបស់ខ្លួនត្រូវបណ្ដេញចេញ

 (វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក អាចនឹងផ្ដាច់ជំនួយយោធា ២៥០លានដុល្លារ ដល់រដ្ឋាភិបាល ទីក្រុងបាកដាដ បើសិនជាកងទ័ពរបស់ខ្លួន ត្រូវបានបណ្ដេញចេញ ពីប្រទេសអ៉ីរ៉ាក់ ចំពេលទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងប្រេះឆានឹងគ្នា ក្រោយមេទ័ពអ៉ីរ៉ង់ ត្រូវបានសម្លាប់នៅលើទឹកដីអ៉ីរ៉ាក់។

Read more: សហរដ្ឋអាមេរិក គំរាមផ្ដាច់ជំនួយយោធា ២៥០លានដុល្លារដល់អ៉ីរ៉ាក់...

មិនចាំបាច់ធ្វើដំណើរទៅអ៉ីរ៉ាក់ឡើយ ពេលនេះរូបថតពីទីអវកាស អាចបង្ហាញទីតាំងមីស៊ីលអ៉ីរ៉ង់ធ្លាក់យ៉ាងច្បាស់

  (វ៉ាស៊ីនតោន)៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តិតយករូបភាព ក្រោយការវាយប្រហារ ដោយគ្រាប់មីស៊ីលអ៉ីរ៉ង់  ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់ អាមេរិកនោះឡើយ ដោយពេលនេះរូបភាពនានា ពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយ។

Read more: មិនចាំបាច់ធ្វើដំណើរទៅអ៉ីរ៉ាក់ឡើយ ពេលនេះរូបថតពីទីអវកាស...

អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ

 (ស៊ីដនី)៖ អាជ្ញាធរអូស្រា្តលី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានជាថ្មី និងសេចក្ដីជូនដំណឹង ពីការជម្លៀសខ្លួន នៅទូទាំងភាគអាគ្នេយ៍នៃប្រទេស ខណៈការត្រឡប់មក វិញនៃអាកាសធាតុក្ដៅហួតហែង បាននិងកំពុងបង្កឱ្យមាន ភ្លើងឆេះព្រៃដ៏សម្បើម ដែលកំពុងគំរាមកំហែងដល់ទីក្រុង និងសហគមន៍ជាច្រើន។

Read more: អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ...

អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់ ទៅឲ្យក្រុមហ៊ុន Boeing ដើម្បីធ្វើការស៊ើបអង្កេត

(តេហេរ៉ង់)៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលប្រទេសអ៉ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅទាំងពីរ របស់យន្តហោះដឹកអ្នកដំណើរ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លាក់ស្លាប់មនុស្ស១៧៦នាក់ នៅទីក្រុងតេហេរ៉ង់ ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឬមួយក៏សហរដ្ឋអាមេរិកឡើយ។

Read more: អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់...

សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ប្រកបដោយភាពប្រាកដប្រជា ជាមួយអ៉ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់ ស្រោចលើមូលដ្ឋានទ័ព អាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់លោកមេទ័ពអ៉ីរ៉ង់ Qasem Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។

Read more: សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ

ការធ្លាក់យន្តហោះស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់ មិនមែនព្រោះតែភេរវកម្ម ឬមីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីនជួបបញ្ហា

 (តេហេរ៉ង់)៖ ស្ថានទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអ៉ីរ៉ង់ បានអះអាងថា មូលហេតុនៃការធ្លាក់ យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ។

Read more: ការធ្លាក់យន្តហោះស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់...

អ៉ីរ៉ាក់អះអាងថា អ៉ីរ៉ង់បាញ់មីស៊ីលសរុប២២គ្រាប់ស្រោចមកលើមូលដ្ឋានទ័ពពីរកន្លែងនៅលើទឹកដីខ្លួន ប៉ុន្តែពុំមានកងទ័ពអ៊ីរ៉ាក់ស្លាប់ឡើយ

(បាកដាដ)៖ ក្រោយមានការបាញ់ពីមីស៊ីល ពីប្រទេសអ៉ីរ៉ង់ យោធាអ៉ីរ៉ាក់ ចេញប្រកាសថា មីស៊ីលសរុបចំនួន២២គ្រាប់ បានហោះមកពីអ៉ីរ៉ង់ ហើយធ្លាក់ចំលើមូលដ្ឋានយោធាពីរកន្លែង នៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់កងទ័ពអ៉ីរ៉ាក់ណាម្នាក់ឡើយ។

Read more: អ៉ីរ៉ាក់អះអាងថា...

សារព័ត៌មានអ៊ីរ៉ង់មិនផ្លូវការ ចេញផ្សាយពីការផ្តល់រង្វាន់៨០លានដុល្លារ ដល់អ្នកអាចកាត់ក្បាលលោក ដូណាល់ ត្រាំ

 (តេហេរ៉ង់)៖ វែបសាយព័ត៌មានរបស់អ៊ីរ៉ង់មួយ មានឈ្មោះថា En24 បានចេញផ្សាយថា អ៊ីរ៉ង់ហ៊ានចំណាយដល់ទៅ ៨០លានដុល្លារសម្រាប់ជនណាក៏ដោយ ដែលអាចកាត់ក្បាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យកមកឲ្យអ៊ីរ៉ង់បាន ដើម្បីជាការសងសឹក ដល់មេដឹកនាំកំពូល និងការម៉ាក់ងាយ ដល់ប្រជាជាតិអ៊ីរ៉ង់។

Read more: សារព័ត៌មានអ៊ីរ៉ង់មិនផ្លូវការ ចេញផ្សាយពីការផ្តល់រង្វាន់៨០លានដុល្លារ...

ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់ និងព្យុះស៊ីក្លូនថែមទៀតនៅពេលខាងមុខ

(ស៊ីដនី)៖ ស្របពេលដែលអូស្រ្តាលី កំពុងព្រួយបារម្ភអំពីបញ្ហាធំ នៅចំពោះមុខ គឺគ្រោះមហន្តរាយភ្លើងឆេះ ដែលបានបន្តមកជាច្រើនខែ ហើយទំនងជានឹងអូសបន្លាយ រាប់សប្តាហ៍តទៀតនោះ នៅមានបញ្ហាផ្នែកអាកាសធាតុ ធំៗមួយចំនួនទៀត ដែលនឹងត្រូវធ្លាក់លើប្រទេសអូស្រ្តាលី ក្នុងពេលខាងមុខនេះ។

Read more: ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់...

អ៊ីរ៉ង់ បញ្ជាឱ្យកងកម្លាំងមីស៊ីលប្រុងជើងការ ក្រោយព្រមានសងសឹក សហរដ្ឋអាមេរិក

 (បាកដាដ)៖ មន្ត្រីអាមេរិកម្នាក់ បានអះអាងថា កងកម្លាំងមីស៊ីលអ៊ីរ៉ង់ នៅទូទាំងប្រទេស ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមលក្ខណៈប្រុងជើងការ កម្រិតខ្ពស់ នៅក្នុងបរិបទ ដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ព្រមានសងសឹក ឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qasem Soleimani ដែលត្រូវបានសម្លាប់ដោយ យន្ដហោះដ្រូនអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

Read more: អ៊ីរ៉ង់ បញ្ជាឱ្យកងកម្លាំងមីស៊ីលប្រុងជើងការ ក្រោយព្រមានសងសឹក សហរដ្ឋអាមេរិក

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទំនងជាបានផ្តាច់ជីវិតសត្វជិត៥០០លានក្បាល

 (ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) នាពេលនេះ បានប៉ាន់ស្មានថា សត្វប្រហែល៤៨០លានក្បាល រួមមានទាំងពួកថនិកសត្វ សត្វបក្សី និងល្មូន ត្រូវបានបាត់បង់ ដោយសារគ្រោះមហន្តរាយ ភ្លើងឆេះព្រៃនៅអូស្រ្តាលី គិតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់នឹងបច្ចុប្បន្ន។

Read more: គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទំនងជាបានផ្តាច់ជីវិតសត្វជិត៥០០លានក្បាល

អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា ដោយសារការគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានដាក់ទណ្ឌកម្ មលើរដ្ឋមន្រ្តីការពារជាតិ គុយបា លោក Leopoldo Cintra Frias សម្រាប់ការគាំទ្រដល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

Read more: អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិគុយបា...

ចិន៖ បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសំណាងល្អ

(ប៉េកាំង)៖ បុរសម្នាក់ត្រូវបានតុលាការ នៅប្រទេសចិន បង្គាប់ឲ្យបង់ប្រាក់ពិន័យ ចំនួន១៧,២០០ដុល្លារ ដោយសារតែការបោះកាក់ចូលក្នុង ម៉ាស៊ីនយន្តហោះ នៅពេលត្រៀមចេញដំណើរ។

Read more: ចិន៖ បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ...

កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនក្នុងខេត្ត Idlib នាំឲ្យមនុស្ស៨នាក់ស្លាប់ ក្នុងនោះមានទាំងក្មេងៗ!

 (ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោច ០៨នាក់បានស្លាប់ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាថ្ងៃចូលឆ្នាំសកល នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ដែលបានធ្លាក់ចំសាលារៀនមួយកន្លែង ស្ថិតនៅក្នុងខេត្ត អ៊ីដលីប (Idlib) ជាមូលដ្ឋានរឹងមាំចុងក្រោយបំផុត របស់ក្រុមឧទ្ទាមស៊ីរី។

Read more: កងទ័ពស៊ីរីផ្លោងគ្រាប់ចំសាលារៀនក្នុងខេត្ត Idlib នាំឲ្យមនុស្ស៨នាក់ស្លាប់...

ប្រមុខកងទ័ពអាកាសតៃវ៉ាន់ និងយោធា៧នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

(តៃប៉ិ)៖ ក្រសួងការពារជាតិ កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាប្រមុខកងទ័ពតៃវ៉ាន់ លោកឧត្ដមសេនីយ Shen Yi-ming និងមនុស្ស៧នាក់ ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្ រនៅឯតំបន់ភ្នំមួយកន្លែង  កំឡុងពេល ធ្វើការចុះចតជាបន្ទាន់។

Read more: ប្រមុខកងទ័ពអាកាសតៃវ៉ាន់ និងយោធា៧នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ភ្លើងឆេះព្រៃនៅអូស្រ្ដាលី៖ អាជ្ញាធរទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរជម្លៀសខ្លួន ឱ្យបានមុនរលកកម្ដៅមកដល់

(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី បានទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ រាប់ពាន់នាក់ ជម្លៀសខ្លួនចេញជាបន្ទាន់ ពីតំបន់ដែល កំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ ខណៈរលកកម្ដៅ នឹងកើនឡើងរឹតតែខ្លាំង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

Read more: ភ្លើងឆេះព្រៃនៅអូស្រ្ដាលី៖ អាជ្ញាធរទុកពេលតិចជាង៤៨ម៉ោង ឱ្យភ្ញៀវទេសចរជម្លៀសខ្លួន...

ភ្នាក់ងារពន្លត់អគ្គីភ័យអូស្ត្រាលីម្នាក់ទៀតហើយ បាត់បង់ជីវិតក្នុងអណ្តាតភ្លើងឆេះព្រៃ

 (ស៊ីដនី)៖ អ្នកពន្លត់អគ្គីភ័យ ស្ម័គ្រចិត្តអូស្ត្រាលីម្នាក់ បានបាត់បង់ជីវិត កំឡុងពេលកំពុងប្រយុទ្ធតស៊ូ ជាមួយនឹងអណ្ដាតភ្លើងឆេះព្រៃ នៅតំបន់ព្រំដែនរដ្ឋ ញូសោតវែលស៍ (New South Wales - NSW) និងរដ្ឋវិចតូរៀ (Victoria)។

Read more: ភ្នាក់ងារពន្លត់អគ្គីភ័យអូស្ត្រាលីម្នាក់ទៀតហើយ...

ភ្លើងឆេះព្រៃឡោមព័ទ្ធឆ្នេរសមុទ្រដ៏ល្បីមួយនៅអូស្ត្រាលី, មនុស្សជាង៤ពាន់នាក់ជាប់ខ្លួននៅណាមិនរួច

 (ស៊ីដនី)៖ ក្រុមអ្នកទេសចរ និងប្រជាជនក្នុងតំបន់ សរុបរាប់ពាន់នាក់ បាននិងកំពុងជាប់គាំង ចេញទៅណាក៏មិនរួច នៅលើឆ្នេរមួយកន្លែងស្ថិតនៅក្នុងទីក្រុង ម៉ាឡាខូអូតា (Mallacoota) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី ខណៈភ្លើងឆេះព្រៃកំពុងឡោមព័ទ្ ធឆ្នេរទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ។

Read more: ភ្លើងឆេះព្រៃឡោមព័ទ្ធឆ្នេរសមុទ្រដ៏ល្បីមួយនៅអូស្ត្រាលី,...