Social Network

រកឃើញខ្មោច​នាវា​មុជទឹក​របស់​បារាំង Minerve ក្រោយ​បាត់ខ្លួន​រយៈពេល ៥០ឆ្នាំ

(ប៉ារីស)៖នាវាមុជទឹករបស់បារាំង ដែលមានឈ្មោះថា Minerve មានផ្ទុកមនុស្ស ៥២នាក់ ដែលបានលិច នៅក្រោមបាតសមុទ្រ  កាលពី៥០ឆ្នាំមុន នៅឆ្នាំ១៩៦៨ ត្រូវបានរកឃើញ នៅឆ្នេរសមុទ្រនៃប្រទេសបារាំង។

Read more: រកឃើញខ្មោច​នាវា​មុជទឹក​របស់​បារាំង Minerve ក្រោយ​បាត់ខ្លួន​រយៈពេល ៥០ឆ្នាំ

ជាង៣០នាក់ បានស្លាប់ និងជាច្រើននាក់ បានរងរបួស ដោយសារតែផ្គររន្ទះ នាភាគខាងជើងប្រទេសឥណ្ឌា

មានមនុស្សជាង៣០នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត បានរងរបួសដោយសារតែផ្គររន្ទះ កាលពីជាង២៤ម៉ោងកន្លងមក នារដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា

Read more: ជាង៣០នាក់ បានស្លាប់ និងជាច្រើននាក់ បានរងរបួស ដោយសារតែផ្គររន្ទះ...

ចក្រភពអង់គ្លេស នឹង “បិទភ្នែក” លើអំពើហឹង្សានៅទីក្រុងហុងកុង

ចក្រភពអង់គ្លេស “នឹងបន្តបិទភ្នែក” លើការស៊ើបអង្កេតរបស់លោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុង ចំពោះការវាយប្រហារដ៏សាហាវលើក្រុមអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេសដែលមានវ័យក្មេង ប្រាប់កាលពីថ្ងៃចន្ទ។
លោករដ្ឋមន្រ្តី Andrew Murrison បានប្រាប់ថា វាជារឿងសំខាន់ដែលយើងមិនធ្វើការសន្និដ្ឋានភ្លាមៗ ថាតើនរណាដែលនៅពីក្រោយឈុតឆាក ដ៏គួរឲ្យរំខាន កាលពីថ្ងៃអាទិត្យនោះ។
កំហឹងបានឆាបឆេះក្នុងទីក្រុងហុងកុង បន្ទាប់ពីការវាយប្រហារ ដោយហ្វូងជនពាលដែលគួរឲ្យសង្ស័យ ដោយបន្សល់មនុស្សរាប់សិបនាក់រងរបួស។
ក្រុមបុរសជាច្រើន ដែលពាក់អាវយឺតពណ៌ស និងមានកាន់ដំបង កំណាត់ឈើ និងបង្គោលដែក បានវាយប្រហារមកលើហ្វូងបាតុករប្រឆាំងនឹងរដ្ឋាភិបាល នៅពេលដែលពួកគេវិលត្រលប់ពីការដើរក្បួងដ៏ធំមួយផ្សេងទៀត កាលពីព្រឹកថ្ងៃនោះ។
លោក Murrison បានថ្កោលទោសអំពើហឹង្សានោះ ដោយបន្ថែមថា “ខ្ញុំ គាំទ្រសិទ្ធិមនុស្ស ដើម្បីការតវ៉ាប្រកបដោយសន្តិវិធី និងដោយស្របច្បាប់”។
ចក្រភពអង់គ្លេស ដែលបានចុះសន្ធិសញ្ញាប្រគល់ការកាន់កាប់ត្រលប់ទីក្រុងហុងកុងទៅឲ្យប្រទេសចិន កាលពីឆ្នាំ ១៩៩៧ “នៅតែប្តេជ្ញាយ៉ាងពេញលេញ ដើម្បីលើកស្ទួយកម្រិតខ្ពស់របស់ទីក្រុងហុងកុង លើបញ្ហាស្វ័យត សិទ្ធិ និងសេរីភាព” លោកបានបន្ថែម។
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស បានអំពាវនាវឲ្យមានការសាកសួរដ៏ឯករាជ្យមួយលើការឆ្លើយតបរបស់ប៉ូលីស ចំពោះការតវ៉ាកន្លងមក។
លោក បានទាមទារថា ការសាកសួរ ត្រូវតែ “ពេញលេញ និងទូលំទូលាយ ហើយប្រកបដោយឯករាជ្យជាចំបង”។
ក្រុមអ្នកតវ៉ា បានសន្យារក្សាបន្តនូវចលនារបស់ពួកគេ រហូតទាល់តែការទាមទារដ៏ចំបង ត្រូវបានឆ្លើយតប នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃអង្គារ៍។

ដកស្រង់ចេញពី Channel News Asia

ប្រែសម្រួលដោយ  លោកស្រី គិម ម៉ូលិដា

ស្លាប់២នាក់ និងរងរបួស២២នាក់ ក្នុងការបាញ់រះ​កាលពីចុងសប្តាហ៏ នៅ Chicago

បុរស២នាក់ បានស្លាប់ និងហោចណាស់២២នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់រះច្រើនជាង១០ដង ពេញទីក្រុង Chicago សហរដ្ឋអាមេរិក ពីថ្ងៃសុក្រ

Read more: ស្លាប់២នាក់ និងរងរបួស២២នាក់ ក្នុងការបាញ់រះ​កាលពីចុងសប្តាហ៏ នៅ Chicago

សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ រៀបចំការបោះឆ្នោតក្នុងស្រុក

ការបោះឆ្នោត ត្រូវបានគេរៀបចំឡើងកាលពីថ្ងៃអាទិត្យ ក្នុងប្រទេសសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង ដើម្បីធ្វើការជ្រើសរើសអនុប្រធានសភាតំណាងប្រជាជនប្រចាំខេត្ត ប្រចាំទីក្រុង

Read more: សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ រៀបចំការបោះឆ្នោតក្នុងស្រុក

ស្លាប់៣នាក់ និងបាត់ខ្លួន២៣នាក់ បង្កដោយជំនន់ទឹកភ្លៀង នាប្រទេសចិនភាគខាងកើត

អ្នកឡើងភ្នំចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត ហើយ២៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ ដែលបង្កដោយព្យុះទឹកភ្លៀងធ្ងន់ធ្ងរ វាយប្រហារខេត្ត Jiangxi របស់ប្រទេសចិនភាគខាងកើត

នេះបើតាមអជ្ញាធរក្នុងស្រុក ប្រាប់កាលពីព្រឹកថ្ងៃចន្ទ។ទឹកភ្លៀងបង្អុរចុះ បានចាប់ផ្តើមនាម៉ោងប្រមាណ៣រសៀល កាលពីថ្ងៃអាទិត្យ ក្នុងតំបន់ភ្នំ ក្រុង Gaohu Yichun ក្នុងទីក្រុង ហើយបានជាប់គាំងអ្នកឡើងភ្នំចំនួន ២៨៥នាក់ដែលមកពីក្រុមទេសចរចំនួន៣ នេះបើយោងតាមការិយាល័យគ្រប់គ្រងគ្រោះបន្ទាន់របស់ខេត្ត Jiangxi ។
ក្នុងក្រុមមួយដែលមានអ្នកទេសចរចំនួន២៥២នាក់ មានអ្នកឡើងភ្នំ៣នាក់ បានស្លាប់ ហើយ៤នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន។ ហើយក្រុមមួយផ្សេងទៀត ដែលមានអ្នកទេសចរ១៩នាក់ នៅតែគ្មានទំនាក់ទំនង។
អជ្ញាធរក្នុងតំបន់ បានបញ្ជូនក្រុមអ្នកសង្រ្គោះច្រើនជាង ៥៣០នាក់ ទៅកាន់កន្លែងដែលប៉ះពាល់នោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។


ដកស្រង់ចេញពីXinhua News

ប្រែសម្រួលដល់លោកស្រី គឹម ម៉ូលីដា

កូរ៉េខាងត្បូងអះអាងថា «យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ហោះរំលោភដែនអាកាស» ដែលទង្វើបែបនេះមិនធ្លាប់កើតមាន...

 (សេអ៊ូល)៖ យន្តហោះយោធា រុស្ស៊ីមួយគ្រឿង បានហោះរំលោភចូល ដែនអាកាសប្រទេស កូរ៉េខាងត្បូង នៅតំបន់សមុទ្រខាងកើត ដល់ទៅពីរលើក នាថ្ងៃអង្គារនេះ ដែលជាហេតុបង្ខំឲ្យ ទ័ពអាកាសកូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំងរបស់ខ្លួន ជាបន្ទាន់ និងបាញ់ព្រមាន លើយន្តហោះរុស្ស៊ីថែមទៀត។

Read more: កូរ៉េខាងត្បូងអះអាងថា «យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ហោះរំលោភដែនអាកាស»...

រដ្ឋមន្ត្រីអ៊ីស្រាអែល៖ យើងជាប្រទេសតែមួយគត់ ដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់

 (អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ ថ្នាក់តំបន់ អ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា បច្ចុប្បន្នមានតែអ៊ីស្រាអែលមួយគត់ ដែលហ៊ានសម្លាប់ជនជាតិ អ៊ីរ៉ង់ ខណៈភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅកាន់តែខ្លាំង។

Read more: រដ្ឋមន្ត្រីអ៊ីស្រាអែល៖ យើងជាប្រទេសតែមួយគត់ ដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់

អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ ដែលថាចាប់បានបណ្តាញគិញសម្ងាត់ CIA អាមេរិក១៧នាក់ នៅក្នុងទឹកដីអ៊ីរ៉ង់

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃចន្ទនេះ បានច្រានចោល សេចក្តីប្រកាសរបស់ អ៊ីរ៉ង់ ដែលថាពួកគេ ចាប់បានគិញសម្ងាត់ ចំនួន១៧នាក់ ដែលធ្វើការងារ ឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក។

Read more: អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ ដែលថាចាប់បានបណ្តាញគិញសម្ងាត់ CIA...

ទីប្រឹក្សាលោក ត្រាំ៖ «ការទិញ S-400 ពីរុស្ស៊ីគឺជាទង្វើដែលមិនអាចទទួលយកបាន ហើយវានឹងបំផ្លាញទំនាក់ទំនងតួកគី-អាមេរិក»

 (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាមួយរូប នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ជែក គាណេ (Jack Keane) បាននិយាយថា ការសម្រេចចិត្តប្រព័ន្ធមីស៊ីល S-400 របស់តួកគី ពីរុស្ស៊ីគឺជារឿង មិនអាចទទួលយកបាន ហើយវានឹងបំផ្លាញដល់ ទំនាក់ទំនង រវាងអាមេរិក-តួកគី ព្រមទាំងគំរាមកហែង ដល់ស្ថេរភាពអង្គការ NATO តែប៉ុណ្ណោះ។

Read more: ទីប្រឹក្សាលោក ត្រាំ៖ «ការទិញ S-400 ពីរុស្ស៊ីគឺជាទង្វើដែលមិនអាចទទួលយកបាន...

តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់ក្បែរ ១៥០នាក់

តួលេខអ្នកស្លាប់រួមបញ្ចូលគ្នា ក្នុងរដ្ឋ Bihar និងរដ្ឋ Assam ដែលរងគ្រោះដោយទឹកជំនន់នៅប្រទេសឥណ្ឌានោះ បានឡើងរហូតដល់ប្រហែល១៥០នាក់ហើយ នេះបើតាមប្រភពផ្លូវការពីរដ្ឋទាំងពីរខាងលើ

Read more: តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់ក្បែរ ១៥០នាក់

ការបោះឆ្នោត បានចាប់ផ្តើមហើយ សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុន

អ្នកបោះឆ្នោតពាសពេញប្រទេសជប៉ុនបានចាប់ផ្តើមបោះសន្លឹកឆ្នោតរបស់ពួកគេកាលពីថ្ងៃអាទិត្យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់

Read more: ការបោះឆ្នោត បានចាប់ផ្តើមហើយ សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុន

ក្រោយរងព្យុះរិះគន់លើការរើសអើងពូជសាសន៍ចំពោះសមាជិកសភា លោក ដូណាល់ ត្រាំ បែរជាទាមទារថែមទៀតឲ្យសមាជិកភាទាំងនោះ សុំទោសប្រជាជាតិអាមេរិក...

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការរិះគន់ និងវាយប្រហារជាថ្មីម្តងទៀត ទៅលើក្រុមស្រ្តី ជាសមាជិកសភា អាមេរិកទាំង ០៤រូប មកពីបក្សប្រជាធិបតេយ្យ ដែលទើបបានទទួល រងការសាររើសអើង ពីរូបលោក កាលពីជាងមួយសប្តាហ៍មុន ហើយនាពេលនេះទៀតលោក ត្រាំ ស្រាប់តែបាន ទាមទារឲ្យពួកគេ សុំទោសប្រជាជាតិ អាមេរិកទៅវិញ។

Read more: ក្រោយរងព្យុះរិះគន់លើការរើសអើងពូជសាសន៍ចំពោះសមាជិកសភា លោក ដូណាល់ ត្រាំ...

លោក ពូទីន សន្យាជួយលោក អាសាដ កម្ចាត់ក្រុមភេរវករ ក្នុងថ្ងៃខួបលើកទី៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ  នៅថ្ងៃអាទិត្យនេះ នាឱកាសខួបអនុស្សាវរីយទី៧៥ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ  ជាមួយការសន្យា ជួយកម្ចាត់ក្រុមភេរវករទាំងអស់ នៅក្នុងប្រទេស ស៊ីរី។

Read more: លោក ពូទីន សន្យាជួយលោក អាសាដ កម្ចាត់ក្រុមភេរវករ ក្នុងថ្ងៃខួបលើកទី៧៥...

មានរឿងអ្វីឲ្យប្រាកដ? អ៊ីរ៉ង់អះអាងថា «អាមេរិកប្រហែលជាច្រឡំបាញ់ទម្លាក់ដ្រូនខ្លួនឯង» ព្រោះគ្រប់ដ្រូនអ៊ីរ៉ង់ស្ថិតនៅក្នុងបន្ទាយទាំងអស់...

 (តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី (Abbas Araqchi) បាននិយាយថា សហរដ្ឋអាមេរិក  ទំនងជាបានច្រឡំ បាញ់ទម្លាក់យន្ដហោះដ្រូន របស់ខ្លួនឯង ខណៈយន្ដហោះដ្រូនអ៊ីរ៉ង់ទាំងអស់ ស្ថិតនៅក្នុងបន្ទាយ យ៉ាងមានសុវត្ថិភាព និងគ្មានត្រូវនរណា បាញ់ធ្លាក់នោះឡើយ។

Read more: មានរឿងអ្វីឲ្យប្រាកដ? អ៊ីរ៉ង់អះអាងថា...

កងកម្លាំងយេមែន ដែលគាំទ្រដោយរដ្ឋាភិបាល បានបំផ្ទុះគ្រាប់មីនដែលកប់ដោយពួកឧទ្ទាម Houthi ចំនួន៦០០គ្រាប់ ក្នុងទីក្រុង Hodeidah

កងកម្លាំងយេមែនដែលគាំទ្រដោយរដ្ឋាភិបាល បានបំផ្ទុះមីនជិត៦០០គ្រាប់ ដែលត្រូវបានដោះចេញពីទីកន្លែងផ្សេងៗគ្នា ក្នុងទីក្រុងកំពង់ផែ សមុទ្រក្រហម Hodeidah កាលពីថ្ងៃអង្គារ៍ នេះបើតាមមន្រ្តីយោធា ប្រាប់កាសែតស៊ិនហួរ។

Read more: កងកម្លាំងយេមែន ដែលគាំទ្រដោយរដ្ឋាភិបាល បានបំផ្ទុះគ្រាប់មីនដែលកប់ដោយពួកឧទ្ទាម...

សមយុទ្ធយោធាដែលគ្រោងធ្វើដោយកូរ៉េខាងត្បូង-អាមេរិក គឺដើម្បីគម្រាមកិច្ចចរចារថ្នាក់ការងារ

រដ្ឋធានីព្យុងយ៉ាង អាចនឹងបញ្ចប់នូវកិច្ចចរចារថ្នាក់ការងារដែលបានគ្រោងទុកជាមួយនឹងរដ្ឋធានីវ៉ាស៊ិនតោន ប្រសិនបើការធ្វើសមយុទ្ធយោធារួមគ្នាដែលគ្រោងធ្វើរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើតឡើងមែន នេះបើតាមក្រសួងការបរទេសសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ព្រមានកាលពីថ្ងៃអង្គារ៍។

Read more: សមយុទ្ធយោធាដែលគ្រោងធ្វើដោយកូរ៉េខាងត្បូង-អាមេរិក...

ទឹកជំនន់ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន

មនុស្ស៧នាក់ បានស្លាប់ ឬក៏បានបាត់ខ្លួន ដោយសារតែជុំថ្មីនៃទឹកភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងខេត្ត Jiangxi ភាគខា ងកើតប្រទេសចិន នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃចន្ទ។

Read more: ទឹកជំនន់ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន

ទីបំផុតអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi ត្រូវចាប់ខ្លួនពាក់ព័ន្ធរឿងពុករលួយ!

(អ៊ីស្លាម៉ាបាដ)៖ យោងតាមអ្នកនាំពាក្យរបស់ ការិយាល័យប្រយុទ្ធប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមប្រឹក្សាភិបាល គណនេយ្យភាពជាតិប៉ាគីស្ថាន។

Read more: ទីបំផុតអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Abbasi...

ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ ទៅឲ្យកងទ័ពអាកាសប្រើប្រាស់ ចំពោះមុខសកម្មភាពយោធាអាមេរិកក្នុងតំបន់ច្រកសមុទ្រ

 (តេហេរ៉ង់)៖ នៅថ្ងៃពុធសប្តាហ៍នេះ កងទ័ពអាកាសរបស់អ៊ីរ៉ង់ បានទទួលយកយន្តហោះដ្រូន-ចម្បាំងប្រភេទ មូហាហ្សែរ-៦ (Mohajer-6) ដែលផលិតនៅក្នុងស្រុក លើកដំបូងបង្អស់ ដែលកាលពីមុន ដ្រូនចម្បាំងប្រភេទនេះ សម្រាប់តែឲ្យកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់តែប៉ុណ្ណោះ។

Read more: ស្ងាត់ៗអ៊ីរ៉ង់បញ្ជូនដ្រូនពិសេសផលិតដោយខ្លួនឯងសុទ្ធសាធ...