Social Network

នៅសុខៗលោក ឌូតឺតេ បង្ហើបពីការផ្តល់ជូនដ៏ធំមួយពីចិន កាលពីពេលលោកធ្វើទស្សនកិច្ចនៅប៉េកាំង...

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូតឺតេ បានបង្ហើបថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្តល់កិច្ចព្រមព្រៀងដ៏ប្រសើរមួយ ពាក់ព័ន្ធវិស័យថាមពល ប្រសិនបើទីក្រុងម៉ានីល មិនទទួលស្គាល់ សេចក្តីសម្រេចរបស់តុលាការ មជ្ឈិត្តកម្មអន្តរជាតិ ដែលប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញបញ្ហាវិវាទសមុទ្រចិនខាងត្បូង។

Read more: នៅសុខៗលោក ឌូតឺតេ បង្ហើបពីការផ្តល់ជូនដ៏ធំមួយពីចិន...

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ធ្វើការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ

 (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នាថ្ងៃពុធនេះ បានធ្វើការរុះរើសមាសភាព នៃគណបក្សកាន់អំណាច LDP ហើយគណៈរដ្ឋមន្រ្តីជប៉ុន ទាំងមូលបានលាលែងពីតំណែង។

Read more: នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ធ្វើការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ

កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ចូលសមុទ្រខាងកើត

យោងតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត ពីតំបន់ភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃអង្គារ។

Read more: កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ចូលសមុទ្រខាងកើត

ប្រទេសទួគី និងសហរដ្ឋអាមេរិក ចាប់ផ្តើមល្បាតរួមគ្នានៅតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី

ក្រសួងការពារជាតិទួគី បាននិយាយថា ប្រទេសទួគី និងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមល្បាតដែនដីរួមគ្នានៅក្នុងតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី អមដោយយានអវកាសគ្មានមនុស្សបើក ។

Read more: ប្រទេសទួគី និងសហរដ្ឋអាមេរិក...

យ៉ាងហោចណាស់មានមនុស្ស ៣១ នាក់ បានស្លាប់ក្នុងពេលរត់ជាន់គ្នានៅឯពិធីសាសនា Ashura នៅ Kerbala ក្នុងប្រទេសអ៊ីរ៉ាក់

យ៉ាងហោចណាស់មនុស្ស ៣១ នាក់ បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃអង្គារ (១០ កញ្ញា) ក្នុងកំឡុងពេលធ្វើពិធី Ashura ដែលជាពិធីសាសនាមូស្លីម Shi'ite នៅក្នុងទីក្រុង Kerbala ភាគខាងត្បូងអ៊ីរ៉ាក់ នេះជាអ្វីដែលមន្ត្រីម្នាក់ប្រចាំនៅទីសក្ការៈបូជា Imam Hussein បានពិពណ៌នាថា ជាការរត់ជាន់គ្នា។

Read more: យ៉ាងហោចណាស់មានមនុស្ស ៣១ នាក់ បានស្លាប់ក្នុងពេលរត់ជាន់គ្នានៅឯពិធីសាសនា Ashura...

លោក Jack Ma លាលែងចេញពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការហើយ!

 (ប៉េកាំង)៖ ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសម្រេចចិត្ត យកថ្ងៃអង្គារនេះ លាលែងចេញពីតំណែងជាផ្លូវការ ហើយវាក៏ជាថ្ងៃ ខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ របស់លោកដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

Read more: លោក Jack Ma លាលែងចេញពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការហើយ!

កំណើន GDP ពីខែមេសា ដល់ខែមិថុនារបស់ជប៉ុនបានថយចុះមកនៅត្រឹម ១,៣ ភាគរយ

រដ្ឋាភិបាលជប៉ុន បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ត្រូវបានកែលម្អឡើងវិញពីអត្រាប្រចាំឆ្នាំ ១,៨ ភាគរយនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនាទៅ ១,៣ ភាគរយក្នុងរយៈពេលនេះ។

Read more: កំណើន GDP ពីខែមេសា ដល់ខែមិថុនារបស់ជប៉ុនបានថយចុះមកនៅត្រឹម ១,៣ ភាគរយ

តួលេខអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅប្រទេស Bahamas បានឡើងដល់៤៥នាក់ និងនៅមានបាត់ខ្លួនជាច្រើនសិបនាក់

អជ្ញាធរក្នុងប្រទេស Bahamas បានកែសម្រួលនូវតួលេខអ្នកស្លាប់ដោយសារខ្យល់ព្យុះ Dorian បានឡើងដល់៤៥នាក់ ព្រមជាមួយនោះ ប៉ូលីស បានអំពាវនាវសាធារណះជនឲ្យមកចុះឈ្មោះលំអិតពីមនុស្សជាច្រើន ដែលនៅតែបន្តបាត់ខ្លួន។

Read more: តួលេខអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅប្រទេស Bahamas បានឡើងដល់៤៥នាក់...

និស្សិតបញ្ចប់ការសិក្សាចូលបម្រើថ្មីៗ ចូលបម្រើកងទ័ពអាហ្គានីស្ថាន

ប្រភពពីកងទ័ព បានប្រាប់កាសែតស៊ិនហួរថា ចំនួនសរុបនៃនាយទាហានអាហ្គានីស្ថាន ដែលទើបបញ្ចប់ការសិក្សាថ្មីៗពីមជ្ឍមណ្ឌលហ្វឹកហាត់យោធា Kabul មានចំនួន ២៣៦នាក់ បានចូលរួមជាមួយកងទ័ពជាតិរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ។

Read more: និស្សិតបញ្ចប់ការសិក្សាចូលបម្រើថ្មីៗ ចូលបម្រើកងទ័ពអាហ្គានីស្ថាន

ក្រោយសង្គ្រាមបង្ហូរឈាមស្ងប់ស្ងាត់បន្តិច ស៊ីរីចាប់ផ្តើមស្តារប្រទេសឡើងវិញយ៉ាងលំបាកវេទនា

(អាឡេប៉ូ)៖ អាជ្ញាធរស៊ីរី បាននិងកំពុង ជួសជុលឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ដែលរងការបំផ្លិចបំផ្លាញ ដោយសារសង្រ្គាម ក្នុងនោះផ្សារលក់ម្ហូបអាហារ សួកអាល់ហាល់ (Souq al-Hal) ក៏ត្រូវបានគេរំពឹងផងដែរថា  នឹងបើកដំណើរការ ក្នុងពេលឆាប់ៗនេះ។

Read more: ក្រោយសង្គ្រាមបង្ហូរឈាមស្ងប់ស្ងាត់បន្តិច...

គ្រួសារអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក Robert Mugabe ចាកចេញទៅសិង្ហបុរី ដើម្បីដឹកសពលោកត្រឡប់មកវិញ

 (ហារ៉ារ៉េ)៖ គ្រួសារអតីតមេដឹកនាំ នៃប្រទេសហ្ស៊ីមបាវ៉េ លោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) និងមន្រ្តីរដ្ឋាភិបាល ហ្ស៊ីមបាវ៉េ បានចេញដំណើរ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីនាំយកសាកសពលោក Mugabe ត្រឡប់មកកាន់មាតុភូមិវិញ។

Read more: គ្រួសារអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក Robert Mugabe ចាកចេញទៅសិង្ហបុរី...

លោក ដូណាល់ ត្រាំ បង្ហោះរូបថតយន្តហោះ Air Force One ដែលប៊ិះត្រូវរន្ទះបាញ់

 (វ៉ាស៊ីនតោន)៖ យន្ដហោះ Air Force One របស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែជិតត្រូវរន្ទះបាញ់ ទៅហើយ ក្រោយចុះចត នៅឯអាកាសយានដ្ឋាន កងម៉ារីន ឈើរី ភាញ់ (Cherry Point) រដ្ឋណតស៍ខារ៉ូលីណា (North Carolina) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។

Read more: លោក ដូណាល់ ត្រាំ បង្ហោះរូបថតយន្តហោះ Air Force One ដែលប៊ិះត្រូវរន្ទះបាញ់

លោក ស៊ី ជិនពីង ផ្ញើសារចូលរួមអបអរលោក គីម ជុងអ៊ុន នាឱកាសខួប៧១ឆ្នាំនៃថ្ងៃបង្កើតកូរ៉េខាងជើង

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានផ្ញើសារអបអរសាទរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះខួប៧១ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

Read more: លោក ស៊ី ជិនពីង ផ្ញើសារចូលរួមអបអរលោក គីម ជុងអ៊ុន...

ម៉ានីល៖ បញ្ហាស្ទះចរាចរណ៍កាន់តែខ្លាំង នាំឲ្យអ្នកជំងឺកាន់តែច្រើនបាត់បង់ជីវិត ដោយសារការសង្គ្រោះយឺតពេល!

 (ម៉ានីល)៖ បញ្ហាស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនបាន និងកំពុងឆាបយកអាយុជីវិត អ្នកជំងឺជាច្រើននាក់  ដោយសារតែរថយន្ដសង្រ្គោះបន្ទាន់ របស់ពួកគេ ត្រូវកកស្ទះរាប់សិបនាទី មុននឹងទៅដល់មន្ទីរពេទ្យ។

Read more: ម៉ានីល៖ បញ្ហាស្ទះចរាចរណ៍កាន់តែខ្លាំង នាំឲ្យអ្នកជំងឺកាន់តែច្រើនបាត់បង់ជីវិត...

អាមេរិក៖ «ទំហំនៃគ្រោះមហន្តរាយនៅបាហាម៉ាស់ ប្រៀបដូចឥទ្ធិពលនៃគ្រាប់បែកនុយក្លេអ៊ែរ»

 (អាមេរិក)៖ ប្រធានអង្គការអាមេរិក USAID បានប្រៀបប្រដូច ទំហំនៃការបំផ្លិចបំផ្លាញ របស់ព្យុះហឺរីខិន កំណាចដូរៀន (Dorian) ទៅលើប្រទេសដីកោះ បាហាម៉ាស់ នៅតំបន់សមុទ្រការីបៀន ទៅនឹងឥទ្ធិពល នៃគ្រាប់បែកនុយក្លេអ៊ែរ យ៉ាងដូច្នោះ។

Read more: អាមេរិក៖ «ទំហំនៃគ្រោះមហន្តរាយនៅបាហាម៉ាស់ ប្រៀបដូចឥទ្ធិពលនៃគ្រាប់បែកនុយក្លេអ៊ែរ»

ឧទ្ធម្ភាគចក្រទួគី-សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការហោះហើររួមគ្នា នៅភាគខាងជើងប្រទេសស៊ីរី

ក្រសួងការពារជាតិទួគី បានបង្ហើបឲ្យដឹងថា ឧទ្ធម្ភាគចក្រទួគីចំនួន ២ គ្រឿង និងសហរដ្ឋអាមេរិកចំនួន ២ គ្រឿងបានធ្វើការហោះហើររួមគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍លើតំបន់សុវត្ថិភាព ដែលបានគ្រោងទុកមួយ នៅភាគខាងជើងប្រទេសស៊ីរី។

Read more: ឧទ្ធម្ភាគចក្រទួគី-សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការហោះហើររួមគ្នា...

កម្លាំងប្រឆាំងភេវរកម្មប៉ាគីស្ថាន សម្លាប់ភេវរករ ៦ នាក់នៅខេត្ត Balochistan

មន្ត្រីសន្តិសុខនៅក្នុងខេត្ត Balochistan ភាគនិរតីរបស់ប្រទេសប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃចុងសប្តាហ៍ថា បុគ្គលិកនៃនាយកដ្ឋានប្រឆាំងភេវរកម្មបានសម្លាប់ភេវរករ ៦ នាក់ នៅក្នុងប្រតិបត្តិការមួយនៅ Quetta ដែលជាទីរួមខេត្ត។

Read more: កម្លាំងប្រឆាំងភេវរកម្មប៉ាគីស្ថាន សម្លាប់ភេវរករ ៦ នាក់នៅខេត្ត Balochistan

តុលាការអេហ្ស៊ីប កាត់ទោសដាក់គុកយ៉ាងយូរចំនួនដល់ ក្រុមអ៊ិស្លាមនិយម១៩ នាក់ ពីបទលួចរត់ចេញពីគុក ក្នុងឆ្នាំ ២០១១

តុលាការអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ បានកាត់ទោស ក្រុមស្មោះត្រង់១៩នាក់ នៃក្រុមភាតរភាពមូស្លីមខុសច្បាប់នាពេលបច្ចុប្បន្ន រួមទាំងប្រធានក្រុមនេះ ឱ្យជាប់គុករយៈពេលយូរ ពីបទប៉ុនប៉ងលួចរត់ចេញពីគុក និងបង្កការរំខានក្នុងអំឡុងបាតុកម្មទ្រង់ទ្រាយធំឆ្នាំ ២០១១ ។

Read more: តុលាការអេហ្ស៊ីប កាត់ទោសដាក់គុកយ៉ាងយូរចំនួនដល់ ក្រុមអ៊ិស្លាមនិយម១៩ នាក់...

ថៃ៖ សត្វពស់ជាច្រើនប្រភេទត្រូវលាក់ក្នុងកញ្ចប់ទំនិញ ដើម្បីផ្ញើពីកោះតៃវ៉ាន់ទៅខេត្តឈៀងម៉ៃ

(ថៃ)៖ កញ្ចប់ទំនិញជាច្រើន ផ្ទុកដោយសត្វពស់ តូចៗចំនួន ១២ក្បាល ដែលមានចម្រុះពណ៌ និងប្រភេទផ្សេងៗពីគ្នា ដែលផ្ញើពីកោះតៃវ៉ាន់ ទៅកាន់ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅឯទីតាំងប៉ុស្តិ៍ប្រៃសណីយ៍ ក្នុងទីក្រុងបាងកក។

Read more: ថៃ៖ សត្វពស់ជាច្រើនប្រភេទត្រូវលាក់ក្នុងកញ្ចប់ទំនិញ...

ទីបំផុតអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ ទទួលមរណភាពហើយនៅអាយុ៩៥ឆ្នាំ!

 (ហារ៉ារ៉េ)៖ អតីតប្រធានាធិបតី ហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលមនុស្សជាច្រើនស្គាល់ថា ជាបុរសខ្លាំង កាន់អំណាចបានយូរបំផុត ប្រចាំទ្វីបអាហ្វ្រិកនោះ នៅទីបំផុតបានទទួល មរណភាពហើយក្នុងអាយុ ៩៥ឆ្នាំ ក្រោយពីបានទៅសម្រាកព្យាបាលជំងឺ នៅឯមន្ទីរពេទ្ យនៃប្រទេសសិង្ហបុរី អស់ជាច្រើនខែ។

Read more: ទីបំផុតអតីតបុរសខ្លាំងហ្ស៊ីមបាវ៉េលោក រ៉ូប៊ឺត មូហ្គាបេ ទទួលមរណភាពហើយនៅអាយុ៩៥ឆ្នាំ!

ប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនមកវិញនូវកុងតឺន័ររាប់រយដែលផ្ទុកទៅដោយកាកសំណល់

បើយោងតាមទីភ្នាក់ងារគយ ប្រទេសឥណ្ឌូណេស៊ី បានបញ្ជូនកុងតឺន័ររាប់រយ ដែលពោរពេញដោយសំរាម ត្រឡប់ទៅប្រទេសដើមវិញ ខណៈបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រឆាំងតបតរនឹងការក្លាយជាកន្លែងចាក់សំរាមសម្រាប់សំរាមមកពីបរទេស។

Read more: ប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនមកវិញនូវកុងតឺន័ររាប់រយដែលផ្ទុកទៅដោយកាកសំណល់