Social Network

នាវិក១៤នាក់ បានស្លាប់ក្នុងអគ្គិភ័យ ឆាបឆេះនាវាមុជទឹកប្រទេសរុស្សី

កម្មករដើរសមុទ្រជនជាតិរុស្សីចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យ លើនាវាស្រាវជ្រាវមុជទឹកជ្រៅមួយគ្រឿង នេះបើតាមក្រសួងការពារប្រទេសរុស្សី ប្រាប់នៅថ្ងៃអង្គារ៍ នៅចំពេលការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកថា នាវានោះ គឺជានាវាមុជទឹកខ្នាតតូចប្រើប្រាស់ថាមពលនុយក្លេអ៊ែរដ៏សំងាត់មួយគ្រឿង។

Read more: នាវិក១៤នាក់ បានស្លាប់ក្នុងអគ្គិភ័យ ឆាបឆេះនាវាមុជទឹកប្រទេសរុស្សី

មីស៊ីលប្រឆាំងយន្តហោះមួយ បានធ្លាក់ក្បែររដ្ឋធានី Cypriot

គ្រាប់ មីស៊ីលប្រឆាំងនឹងយន្តហោះមួយ ដែលប្រហែលជាវង្វេងខុសទិស បន្ទាប់ពីត្រូវបានបាញ់តបនឹងយន្តហោះអ៊ីស្រាអែលរំលងប្រទេសស៊ីរី បានធ្លាក់នៅភាគខាងជើងរដ្ឋធានី Cypriot កាលពីព្រឹកថ្ងៃចន្ទ បង្កឲ្យមានអគ្គិភ័យនៅលើភ្នំ នេះបើតាមមន្រ្តី Cypriot ប្រទេសក្រិក និងទួគី ប្រាប់។

Read more: មីស៊ីលប្រឆាំងយន្តហោះមួយ បានធ្លាក់ក្បែររដ្ឋធានី Cypriot

ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក នាខែកក្កដា បង្កការខឹងសម្បារពីសំណាក់ប្រទេសចិន

ប្រធានាធីបតីកោះតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នឹងចំណាយពេល៤យប់ លើទឹកដីសហរដ្ឋអាមេរិក នាខែកក្កដា ខណះទស្សនកិច្ចសម្ព័ន្ធមិត្តការទូត Caribbean នេះបើតាមរដ្ឋាភិបាលលោកស្រីប្រាប់ កាលពីថ្ងៃចន្ទ ដែលបញ្ហានេះ បានធ្វើឲ្យប្រទេសចិនខឹងសម្បារ ហើយជម្រុញឲ្យរដ្ឋធានី Washington មិនអនុញ្ញាតិដំនើរទស្សនកិច្ចរបស់លោកស្រី។

Read more: ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក នាខែកក្កដា...

ទឹកភ្លៀងដ៏ខ្លាំង ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានបង្កឲ្យបាក់រលំជញ្ជាំង ដែលសម្លាប់មនុស្សអស់ ១៣នាក់

ជញ្ជាំងមួយផ្ទាំង បានបាក់រលំលើខ្ទមរខេករខាក ក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា កាលពីថ្ងៃអង្គារ៍ ដោយសម្លាប់មនុស្សហោចណាស់ ១៣នាក់ ខណះទឹកភ្លៀងធ្លាក់ខ្លាំង នាថ្ងៃទី២ជាប់គ្នា បានរំខានដល់ចរាចរណ៏ផ្លូវអាកាស និងផ្លូវរថភ្លើង ហើយបង្ខំឲ្យអជ្ញាធរ ប្រកាសដាក់ជាថ្ងៃសម្រាកតែម្តង។

Read more: ទឹកភ្លៀងដ៏ខ្លាំង ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានបង្កឲ្យបាក់រលំជញ្ជាំង...

ស្លាប់៣៤នាក់ និងរងរបួស ៦៨នាក់ ខណះមានការផ្ទុះ រញ្ជួយរដ្ឋធានី Kabul

មានមនុស្សរហូតដល់ ៣៤នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត និង៦៨នាក់ទៀត បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយ រញ្ជួយរដ្ឋធានី Kabul នាម៉ោងប្រញឹកពេលព្រឹក កាលពីថ្ងៃចន្ទ នេះបើតាមបណ្តាញទូរទស្សន៍ផ្សព្វផ្សាយក្នុងស្រុក Tolo រាយការណ៏។

Read more: ស្លាប់៣៤នាក់ និងរងរបួស ៦៨នាក់ ខណះមានការផ្ទុះ រញ្ជួយរដ្ឋធានី Kabul

អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Javad Zarif នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ហើយថា ទីក្រុង តេហេរ៉ង់ បានរំលោភ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម។

Read more: អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ...

យន្តហោះមួយគ្រឿង បានធ្លាក់ និងសម្លាប់មនុស្ស១០នាក់ នារដ្ឋតិចសាស់

យន្តហោះដឹកអ្នកដំណើរទំហំតូចមួយគ្រឿង ដែលមានម៉ាស៊ីនភ្លោះ បានធ្លាក់ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សអស់១០នាក់ នេះបើតាមក្រុមមន្រ្តីប្រាប់។

Read more: យន្តហោះមួយគ្រឿង បានធ្លាក់ និងសម្លាប់មនុស្ស១០នាក់ នារដ្ឋតិចសាស់

ការវាយឆ្មក់តាមអាកាសរបស់ពួកអាហ្កាន បានសម្លាប់ពួកសកម្មជនតាលីបង់ចំនួន ១២នាក់ នាខេត្តភាគខាងជើង

ពួកសកម្មប្រយុទ្ធជាសរុបចំនួន១២នាក់ ដែលរួមមានមេបញ្ជាការដ៏សំខាន់មួយរបស់ក្រុមតាលីបង់ ត្រូវបានអះអាងថា ស្លាប់បាត់បង់ជីវិត ខណះយន្តហោះប្រយុទ្ធ បានបាញ់លើជម្រកលាក់ខ្លួនរបស់ពួកតាលីបង់ ក្នុងខេត្ត Ghazni ភាគខាងកើត កាលពីយប់ថ្ងៃសៅរ៍ នេះបើតាមអ្នកនាំពាក្យអភិបាលខេត្ត ប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: ការវាយឆ្មក់តាមអាកាសរបស់ពួកអាហ្កាន បានសម្លាប់ពួកសកម្មជនតាលីបង់ចំនួន ១២នាក់...

ចុង​ក្រោយ ត្រាំ ព្រម​អនុញ្ញាត​ឱ្យ Huawei ចូល​ជាន់​ដី​អា​មេ​រិ​ក​វិញ

អូសាកា៖ តាមប្រភពព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូសាកាយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនអាមេរិកអាចលក់ផលិតផលរបស់ពួកគេឱ្យទៅ Huawei បាន។ ពួកយើងនិយាយនេះ គឺសំដៅទៅលើផលិតផលណា ដែលគ្មានការគម្រាមកំហែងដល់សន្តិសុខជាតិអាមេរិក»។

លោកបានបន្តថា៖«ខ្ញុំបាននិយាយហើយ វាគឺគ្មានបញ្ហាទេ! វាធ្វើឲ្យយើងអាចបន្តលក់ផលិតផលរបស់យើង… ពួកគេគឺជាក្រុមហ៊ុនរបស់អាមេរិក ដែលបានផលិតផលិតផលទាំងនេះ (បរិក្ខាបំពាក់ឲ្យ Huawei) ។ វាពិតជាស្មុគស្មាញណាស់ចំពោះរឿងនេះ ។ ខ្ញុំយល់ព្រមអនុញ្ញាតឲ្យពួកគេបន្តលក់ផលិតផលនោះ នោះទើបក្រុមហ៊ុនអាមេរិកអាចបន្តដំណើរទៅមុខទៀតបាន»។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំទ្វេភាគីរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាពវិជ្ជមានជាច្រើនបានកើតឡើងដូចជា អាមេរិកបានសន្យាមិនដំឡើងពន្ធលើចិនទៀត និងបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ជាពិសេសគឺបញ្ហា Huawei នេះតែម្តង ។

គួរបញ្ជាក់ផងដែរថា កន្លងមកអាមេរិកបានប្រកាសថាបិទ Huawei ពីការពាក់ព័ន្ធប្រព័ន្ធ 5G ដោយអះអាងថា វាគឺជាការគម្រាមកំហែងដល់សន្តិសុខជាតិ។ ខាងអាមេរិកបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់ចិនអាចនឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីតាមដានប្រទេសដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ Huawei ៕

ដកស្រង់ពី៖ កោះសន្តិភាព ប្រភព ៖ Bloomberg

ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនចំនួន ១.៦តោន

កាលពីថ្ងៃសុក្រ ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនជាសរុបចំនួន ១.៦តោន ដែលខ្លួនបានរឹបអូស កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។

Read more: ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនចំនួន ១.៦តោន

កូនសិស្សជាច្រើន បានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសាលារៀន ក្នុងរដ្ឋ Pasir Gudang ត្រូវបានបើកឡើងវិញ ចំពេលវិបត្តិការបំពុល

កូនសិស្សជាច្រើន ក្នុងរដ្ឋ Pasir Gudang របស់ប្រទេសម៉ាឡេស៊ីបានទទួលរងបញ្ហាផ្លូវដង្ហើម និងចង់ក្អួត កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់សាលារៀនចំនួន១១១កន្លែង ក្នុងតំបន់នោះ ត្រូវបានបើកឡើងវិញ បន្ទាប់ពីត្រូវគេចេញបញ្ជាឲ្យបិទទ្វារ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ដោយសារតែការភ័យខ្លាចការបំពុល។

Read more: កូនសិស្សជាច្រើន បានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសាលារៀន...

លោក Trump និងលោក Kim Jong Un បានជួប និងចាប់ដៃគ្នាក្នុងតំបន់ Panmunjom

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំជាន់ខ្ពស់របស់សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Kim Jong Un បានជួប និងចាប់ដៃគ្នា កាលពីថ្ងៃអាទិត្យ នាភូមិ Panmunjom តាមបណ្តាយព្រំដែនអន្តកូរ៉េ នេះបើតាមការផ្សាយបន្តផ្ទាល់បង្ហាញ។

Read more: លោក Trump និងលោក Kim Jong Un បានជួប និងចាប់ដៃគ្នាក្នុងតំបន់ Panmunjom

ប្រធានាធិបតីអ៊ុយក្រែនថ្មីស្នើសុំលោក វ្ល៉ាឌីមៀ ពូទីន ដោះលែងក្រុមនាវិកអ៊ុយក្រែនទាំង២៤នាក់ ឲ្យត្រឡប់មកជួបជុំគ្រួសារវិញ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន ដែលទើបឡើងកាន់អំណាច លោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបានស្នើ ឲ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ពិចារណាដោះលែង ក្រុមនាវិកអ៊ុយក្រែនវិញ។

Read more: ប្រធានាធិបតីអ៊ុយក្រែនថ្មីស្នើសុំលោក វ្ល៉ាឌីមៀ ពូទីន...

ការប្រមូលផ្តុំគ្នា បានកើតមានជាថ្មី ក្នុងទីក្រុងហុងកុង ខណះក្រុមអ្នកតវ៉ា ប្រឆាំងនឹងច្បាប់បត្យាប័ន

បាតុកររាប់សិបរយនាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បត្តិ៍ នៅខាងក្រៅការិយាល័យលេខាធិការយុត្តិធម៌របស់ទីក្រុងហុងកុង បន្ទាប់ពីការតវ៉ាមួយយប់ទៀត លើច្បាប់បត្យាប័នដែលបានផ្អាក និងដែលបាននាំទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយ។

Read more: ការប្រមូលផ្តុំគ្នា បានកើតមានជាថ្មី ក្នុងទីក្រុងហុងកុង ខណះក្រុមអ្នកតវ៉ា...

ប្រទេសចិន បានអំពាវនាវកិច្ចប្រជុំ G20 នាពេលខាងមុខ ឲ្យគាំទ្រដល់ពហុតោភាគី

ប្រទេសចិន សង្ឃឹមថា កិច្ចប្រជុំកំពូល G20នាពេលខាងមុខ ក្នុងទីក្រុង Osaka របស់ប្រទេសជប៉ុន អាចបញ្ជូននូវសញ្ញាដ៏រឹងម៉ាំនៃកិច្ចគាំទ្រពហុ-តោភាគី និងប្រឆាំងលើឯកតោភាគី នេះបើអ្នកនាំពាក្យក្រសួងការបរទេសចិន ប្រាប់កាលពីថ្ងៃអង្គារ៍។

Read more: ប្រទេសចិន បានអំពាវនាវកិច្ចប្រជុំ G20 នាពេលខាងមុខ ឲ្យគាំទ្រដល់ពហុតោភាគី

ទាហានអាមេរិក ២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្កានីស្ថាន

ទាហានអាមេរិកចំនួន ២នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអាហ្កា-នីស្ថាន កាលពីថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យបេសកកម្មគាំទ្រ ដែលដឹកនាំដោយអង្គការណាតូ ប្រចាំប្រទេសអាហ្កានីស្ថាន អះអាងបញ្ជាក់ប្រាប់កាសែតស៊ិនហួរ តាមទូរស័ព្ទ។

Read more: ទាហានអាមេរិក ២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្កានីស្ថាន

លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងអូសាកា ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា នេះ។

Read more: លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំ G20

ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក ត្រូវរដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតឲ្យដំណើរការ!

(ម៉ូស្គូ)៖ នៅទីបំផុតរដ្ឋាភិបាលរុស្ស៊ី បានយល់ព្រមអនុញ្ញាត ឱ្យកប៉ាល់រោងចក្រ ថាមពលនុយក្លេអ៊ែរ ដំបូងគេបំផុតមួយ នៅលើពិភពលោកឈ្មោះ អាកាដេមីក ឡូម៉ូណូសូវ (Akademik Lomonosov) ចាប់ផ្ដើមបំពេញតួនាទី ផ្គត់ផ្គង់ថាមពលអគ្គិសនី របស់ខ្លួនហើយ។

Read more: ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក...

ប្រទេសជប៉ុន គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី២១ ខែកក្កដា

ប្រទេសជប៉ុន នឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី ២១ ខែកក្កដាខាងមុខនេះហើយ នេះបើតាមរដ្ឋាភិបាលប្រាប់ កាលពីថ្ងៃពុធ ជាការចាប់ផ្តើមយុទ្ធនាការដ៏មានប្រសិទ្ធភាព សម្រាប់អសនះពាក់កណ្តាលក្នុងសភាដែលមានអំណាចតិចតួច នៃសភាទាំងពីរ។

Read more: ប្រទេសជប៉ុន គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី២១ ខែកក្កដា

ហ្វូងមហាជន ទាមទារឲ្យនាយករដ្ឋមន្រ្តីឆែក ចុះចេញពីតំណែង បានកកកុញក្នុងទីក្រុង Prague

មនុស្សរាប់រយពាន់នាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យក្នុងទីក្រុង Prague ដែលជារដ្ឋធានីរបស់សាធារណះរដ្ឋឆែក Czech ដោយទាមទារឲ្យលោកនាយករដ្ឋមន្រ្តី Andrej Babis លាលែងចេញពីមុខតំណែង។

Read more: ហ្វូងមហាជន ទាមទារឲ្យនាយករដ្ឋមន្រ្តីឆែក ចុះចេញពីតំណែង បានកកកុញក្នុងទីក្រុង Prague

ស្លាប់៤នាក់ និងរងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៏ធ្លាក់ផ្លូវរថភ្លើង នៅប្រទេសបឹងក្លាដេស

មានករណីរថភ្លើង រេធ្លាក់ពីផ្លូវរត់មួយខ្សែ នាភាគឥសាន្តប្រទេសបឹងក្លាដេស ដោយបានសម្លាប់មនុស្សហោចណាស់៤នាក់ និងរងរបួសប្រហែលជា១០០នាក់ នេះបើតាមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

Read more: ស្លាប់៤នាក់ និងរងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៏ធ្លាក់ផ្លូវរថភ្លើង...