Social Network

អាមេរិកអះអាងដោយផ្ទាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើង ពិតជាអាចបាញ់ដល់គ្រប់ទិសទីទាំងអស់...

(សេអ៊ូល)៖ កងទ័ពអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 របស់កូរ៉េខាងជើង  មានសមត្ថភាព បាញ់ដល់ទីតាំងដីគោក គ្រប់ទីកន្លែងទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ហើយដែលនេះ គឺជាការវាយតម្លៃផ្លូវការ ដំបូងបំផុត ពីសមត្ថភាព មីស៊ីលអន្តរទ្វីប នៃរបបដឹកនាំ លោក គីម ជុងអ៊ុន ដែលចេញពីមាត់សហរដ្ឋអាមេរិកផ្ទាល់។

Read more: អាមេរិកអះអាងដោយផ្ទាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើង...

ប្រធានាធិបតីប្រេស៊ីលចង់តែងតាំងកូនប្រុសខ្លួន ធ្វើអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក តែត្រូវការសភាអនុម័តសិន

(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) នាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប្រស៊ីល) បានបញ្ជាក់ថា  លោកកំពុងតែពិចារណា ជ្រើសតាំងកូនប្រុសរបស់លោកឈ្មោះ អេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូត ប្រេស៊ីលប្រចាំនៅសហរដ្ឋអាមេរិក។

Read more: ប្រធានាធិបតីប្រេស៊ីលចង់តែងតាំងកូនប្រុសខ្លួន...

ចិន៖ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់វាមិនធ្ងន់ធ្ងរណាស់ណាឡើយ ដូច្នេះអន្តរជាតិគួរកុំបញ្ចេញប្រតិកម្មជ្រុលពេក!

(ប៉េកាំង)៖ ប្រធានប្រតិភូចិន ដែលបានរួមកិច្ចប្រជុំ នៃទីភ្នាក់ងារឃ្លាំមើល ថាមពលអាតូមិច អន្តរជាតិ (IAEA) លោក ហ៊្វូ កុង (Fu Cong) បាននិយាយថា សហគមន៍អន្តរជាតិ មិនគួរបញ្ចេញប្រតិកម្ម ជ្រុលហួសហេតុ  ដោយគ្មានហេតុផល ចំពោះសកម្មភាព នុយក្លេអ៊ែអ៊ីរ៉ង់ នាពេលថ្មីៗនេះទេ ព្រោះវាមិនបាន បង្កជាហានិភ័យធ្ងន់ធ្ងរអ្វីនោះឡើយ។

Read more: ចិន៖ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់វាមិនធ្ងន់ធ្ងរណាស់ណាឡើយ...

ព្យុះកំណាចថូណាដូមិនធ្លាប់មាន បោកបក់មកលើប្រទេសក្រិក បណ្តាលឲ្យអ្នកទេសចរ៦នាក់ស្លាប់

(ក្រិក)៖ អាជ្ញាធរក្រិក បានឲ្យដឹងថា មានភ្ញៀវទេសចរបរទេស ០៦នាក់ បានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ក៏មានកុមារ ០២នាក់ដែរ  បន្ទាប់ពីមានខ្សល់ព្យុះថូណា ដូដ៏អាក្រក់មួយ បានវាយប្រហារ មកលើភាគខាងជើងប្រទេសក្រិក  កាលពីយប់ ថ្ងៃពុធសប្តាហ៍នេះ។

Read more: ព្យុះកំណាចថូណាដូមិនធ្លាប់មាន បោកបក់មកលើប្រទេសក្រិក...

កូរ៉េខាងត្បូងសុំឲ្យសហរដ្ឋអាមេរិកចូលជួយ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយជប៉ុន

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកសី្រ កាង គ្យុងវ៉ា (Kang Kyung-wha) បានប្រាប់សមភាគីអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាការដាក់កំហិត ការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងកូរ៉េខាងត្បូង «គឺជាទង្វើមិនអាចទទួលយកបាន» ហើយទីក្រុងសេអ៊ូលសង្ឃឹមថា  សហរដ្ឋអាមេរិក អាចនឹងជួយដោះស្រាយបញ្ហានេះ។

Read more: កូរ៉េខាងត្បូងសុំឲ្យសហរដ្ឋអាមេរិកចូលជួយ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយជប៉ុន

លោកស្រីអធិការបតីអាល្លឺម៉ង់ «បង្ហាញអការៈកាន់តែទ្រុឌទ្រោមខ្លាំង» ខណៈពលរដ្ឋអាល្លឺម៉ង់កំពុងព្រួយបារម្ភ

(ប៊ែរឡាំង) អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល ត្រូវបានគេថតជាប់ ដោយមាន អាការៈញ័រខ្លួន ជាលើកទី ៣ នៅថ្ងៃពុធនេះ ខណៈប្រជាជនអាល្លឺម៉ង់ បានសម្តែងនូវការព្រួយបារម្ភ កាន់តែខ្លាំងឡើង ចំពោះស្ថានភាពទ្រុឌទ្រោម នៃមេដឹកនាំប្រទេសពួកគេ។

Read more: លោកស្រីអធិការបតីអាល្លឺម៉ង់ «បង្ហាញអការៈកាន់តែទ្រុឌទ្រោមខ្លាំង»...

ក្រោយបែកធ្លាយសារតិះដៀលម្ចាស់ផ្ទះពីក្រោយខ្នង ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាមេរិក «លាលែងពីតំណែង»

  (វ៉ាស៊ីនតោន)៖ ទីបំផុតឯកអគ្គរាជទូតអង់គ្លេស ប្រចាំសហរដ្ឋអាមេរិក លោក គីម ដារ៉ូច (Kim Darroch) បានសម្រេចចិត្តថា  នឹងចុះចេញពីតំណែង របស់លោកហើយ ក្រោយពីបែកធ្លាយសារសម្ងាត់ ដែលលោកបាននិយាយរិះគន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ ក៏ទើបបញ្ចេញប្រតិកម្ម តបនឹងសាររបស់លោក ដារ៉ូច រួចថ្មីៗនេះផងដែរ។

Read more: ក្រោយបែកធ្លាយសារតិះដៀលម្ចាស់ផ្ទះពីក្រោយខ្នង ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាមេរិក...

របួសពីការបាញ់ដោយកាំភ្លើង នៅតែខ្ពស់ នៅក្នុងប្រទេសស៊ូដង់ភាគខាងត្បូងបើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ

ចំនួននៃអ្នករងរបួសពីការបាញ់ប្រហារដោយកាំភ្លើង នៅតែខ្ពស់ក្នុងប្រទេសស៊ូដង់ភាគខាងត្បូង ដែលហែកហួរដោយជម្លោះ បើទោះជាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខារយះពេល១០ខែកន្លងមកហើយក៏ដោយ នេះបើតាមគណះកម្មាការអន្តរជាតិកាកបាទក្រហម ផ្សាយកាលពីថ្ងៃចន្ទ។

Read more: របួសពីការបាញ់ដោយកាំភ្លើង នៅតែខ្ពស់...

ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនសម្រាម ២១០តោន ត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ

ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ៍ បានប្រាប់ថា ខ្លួនអាចបញ្ជូននូវសម្រាមច្រើនជាង២១០តោន ត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ ខណះប្រជាជាតិអាស៊ីអាគ្នេយ៍ បានរុញច្រានបកទល់នឹងការបម្រើជាទីលានចាក់ចោលនៃសម្រាមបរទេស។

Read more: ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនសម្រាម ២១០តោន ត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ

តួលេខអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ ក្នុងគ្រោះថ្នាក់ឡានក្រុង នាភាគខាងជើងប្រទេសឥណ្ឌា

តួលេខអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ឡានក្រុងកាលពីព្រឹកថ្ងៃចន្ទ នាភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់២៩នាក់ហើយ ខណះអ្នករបួសមាន១៨នាក់ នេះបើតាមប្រភពរដ្ឋាភិបាលបញ្ជាក់។

Read more: តួលេខអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ ក្នុងគ្រោះថ្នាក់ឡានក្រុង...

អ៉ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ទុកផលិតអាវុធនុយក្លេអ៊ែរ ឬដើម្បីសុំចរចាជាមួយអាមេរិក?

(តេហរ៉ង់)៖ ជាការឆ្លើយតប នឹងទណ្ឌកម្មអាមេរិក ក៏ដូចជាភាពអសកម្មរបស់អឺរ៉ុប អ៉ីរ៉ងបាន  សម្រេចចិត្ តបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ឱ្យលើសកម្រិត ៣.៦៧ភាគរយ ដែលត្រូវបានដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់  ឆ្នាំ២០១៥។

Read more: អ៉ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ទុកផលិតអាវុធនុយក្លេអ៊ែរ...

ឥណ្ឌូណេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ២១០តោន ត្រឡប់ទៅកាន់អូស្រ្តាលីវិញ

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នាថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងបញ្ជូនសំរាម ជាង២១០តោន ត្រឡប់ទៅអូស្រ្តាលីវិញ  ស្របពេលដែល ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាម លុបលាងឈ្មោះជាកន្លែងចាក់សំរាម របស់ប្រទេសដទៃ។

Read more: ឥណ្ឌូណេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ២១០តោន ត្រឡប់ទៅកាន់អូស្រ្តាលីវិញ

កូនកោះប៉ាគីស្ថាន ដែលផុសឡើងដោយរញ្ជួយដីកាលពីឆ្នាំ២០១៣ ឥឡូវត្រូវមហាសមុទ្រលេបយកទៅវិញបាត់ហើយ

(ប៉ាគីស្ថាន)៖ កូនកោះតូចមួយ ដែលផុសឡើងដោយសារ បាតុភូតរញ្ជួយផែនដី យ៉ាងកក្រើកកាលពីឆ្នាំ២០១៣ នៅប៉ាគីស្ថាន ឥឡូវនេះ ត្រូវបានមហាសមុទ្រឥណ្ឌា លេបយកទៅវិញហើយ។

Read more: កូនកោះប៉ាគីស្ថាន ដែលផុសឡើងដោយរញ្ជួយដីកាលពីឆ្នាំ២០១៣...

ការបំពុលតំបន់ Pasir Gudang ជនរងគ្រោះ Sungai Kim Kim ចំនួន ១៦០នាក់ បានដាក់ពាក្យបណ្តឹងរដ្ឋាភិបាលរដ្ឋ Johor

ជនរងគ្រោះមួយក្រុម មានគ្នា ១៦០នាក់ នៃការបំពុលទន្លេ Sungai Kim Kim នឹងនាំយករដ្ឋមន្រ្តីប្រចាំរដ្ឋ Johor និងរដ្ឋាភិបាលរដ្ឋនោះ ទៅកាន់តុលាការ ដើម្បីស្វែងរកសំណងហិរញ្ញវត្ថុ សម្រាប់ការខូចខាតដែលបង្កដោយការចាក់ចោលខុសច្បាប់ នៃសារធាតុគីមីពុល កាលពីខែមីនា។

Read more: ការបំពុលតំបន់ Pasir Gudang ជនរងគ្រោះ Sungai Kim Kim ចំនួន ១៦០នាក់...

ស្លាប់៦នាក់ និងរងរបួស ៩៦នាក់ ដោយសារតែគ្រាប់បែកបង្កប់ក្នុងឡាន វាយប្រហារតំបន់កណ្តាលរបស់ប្រទេសអាហ្កានីស្ថាន

មានមនុស្សហោចណាស់៦នាក់ ត្រូវបានសម្លាប់ ហើយ៩៦នាក់ផ្សេងទៀត ត្រូវរងរបួសដោយសារតែគ្រាប់បែកបង្កប់ក្នុងឡានមួយ បានផ្ទុះរញ្ជួយទីក្រុងដែលទីរួមខេត្ត Ghazni របស់អាហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត។

Read more: ស្លាប់៦នាក់ និងរងរបួស ៩៦នាក់ ដោយសារតែគ្រាប់បែកបង្កប់ក្នុងឡាន...

ជនអន្តោប្រវេសន៍ ៦៥នាក់ បានសំចតក្នុងតំបន់ Malta

ជនអន្តោប្រវេសន៍ចំនួន ៦៥នាក់ ដែលជិះលើកប៉ាល់ Alan Kurdi ដែលប្រតិបត្តិណ៏ដោយអង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់មួយ ត្រូវបានគេផ្ទេរទៅកាន់ទូកល្បាតរបស់កងកម្លាំងប្រដាប់អាវុធ Malta និងបានសំចតនា មូលដ្ឋានផែ Hay របស់កងទ័ព កាលពីល្ងាចថ្ងៃអាទិត្យ។

Read more: ជនអន្តោប្រវេសន៍ ៦៥នាក់ បានសំចតក្នុងតំបន់ Malta

ទីក្រុងធំមួយរបស់ចិន ត្រៀមចេញបម្រាមយ៉ាងតឹងរ៉ឹងលើការជក់បារី ហើយបើមានការល្មើសនឹងទទួលពិន័យ

  (ប៉េកាំង)៖ ទីក្រុងឆ្នេរសមុទ្រ ឈិនហ័ងតាវ (Qinhuangdao) ដែលស្ថិតនៅខេត្តហេបៃ (Hebei) នៃតំបន់ឆ្នេរសមុទ្រ ភាគឦសានប្រទេសចិន បានដាក់បទបញ្ជាហាមប្រាម ការជក់បារីនៅក្នុង ទីសាធារណទាំងអស់ គិតចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះតទៅ។

Read more: ទីក្រុងធំមួយរបស់ចិន ត្រៀមចេញបម្រាមយ៉ាងតឹងរ៉ឹងលើការជក់បារី...

ប្រជាជនច្រើនជាង១លាននាក់ ត្រូវបានបញ្ជាឲ្យទៅកាន់ទីជម្រក ក្នុងព្រឹត្តិការណ៏ភ្លៀងធ្លាក់ ដែលវាយប្រហារប្រទេសជប៉ុន

អជ្ញាធរប្រទេសជប៉ុន បានចេញនូវបញ្ជាជម្លៀសប្រជាជនច្រើនជាង១លាននាក់ ក្នុងតំបន់ភាគខាងត្បូងប្រទេស ដែលវាយប្រហារដោយទឹកភ្លៀងធ្លាក់ខ្លាំង។ នេះជារយះពេល១ឆ្នាំ ក្រោយពីទឹកជំនន់ដ៏សាហាវ ដែលបានសម្លាប់មនុស្សច្រើនជាង ២០០នាក់។

Read more: ប្រជាជនច្រើនជាង១លាននាក់ ត្រូវបានបញ្ជាឲ្យទៅកាន់ទីជម្រក...

ការសាកល្បងចំណាំមុខ បានចាប់ផ្តើ មនាអាកាសយាន្តដ្ឋានប្រទេសឥណ្ឌា

វាជាលើកដំបូង១នៅក្នុងប្រទេស ដែលអាកាសយាន្តដ្ឋាន Rajiv Gandhi (RGIA) នាទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា បានចាប់ ផ្តើម ការសាកល្បង ការចំណាំមុខសម្រាប់អ្នកដំណើរទាំងអស់ នៅក្នុងការដេញថ្លៃ១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដោយមិនប្រើក្រដាសហើយជៀសវាងនូវការត្រួតពិនិត្យអត្តសញ្ញាណ នៅចំណុចជាច្រើនមុនពេលអ្នកដំណើរជិះយន្តហោះ។

Read more: ការសាកល្បងចំណាំមុខ បានចាប់ផ្តើ មនាអាកាសយាន្តដ្ឋានប្រទេសឥណ្ឌា

ស្លាប់៤០នាក់ ក្នុងការវាយប្រហារតាមអាកាស លើមជ្ឍមណ្ឌលជនអន្តោប្រវេសន៍លីប៊ី

ការវាយប្រហារតាមអាកាស បានប៉ះចំមជ្ឍមណ្ឌលសម្រាប់ជនអន្តោ-ប្រវេសន៍ កាលពីល្ងាចថ្ងៃអង្គារ៍ ក្នុងតំបន់ជាយក្រុងរដ្ឋធានី Tripoli របស់ប្រទេសលីប៊ី ដោយបន្សល់មនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមអជ្ញាធរសុខាភិបាល។

Read more: ស្លាប់៤០នាក់ ក្នុងការវាយប្រហារតាមអាកាស លើមជ្ឍមណ្ឌលជនអន្តោប្រវេសន៍លីប៊ី

ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនត្រលប់នូវកុងតឺន័រសម្រាមចំនួន ៤៩ ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក

កុងតឺន័រដឹកជញ្ជូន១០ជាង ដែលពោរពេញដោយសម្រាម នឹងត្រូវវិលត្រលប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ដទៃទៀតៗ នេះបើតាមប្រទេសឥណ្ឌូនេស៊ី ប្រាប់កាលពីថ្ងៃអង្គារ៍ ខណះបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ជំទាស់យ៉ាងខ្លាំងដែលបម្រើការជាទីលានចាក់សម្រាមអន្តរជាតិបែបនេះ។

Read more: ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនត្រលប់នូវកុងតឺន័រសម្រាមចំនួន ៤៩ ទៅកាន់អឺរ៉ុប...