Social Network

ការតវ៉ា កាន់តែរីកធំខណះប្រទេសឥណ្ឌូនេស៊ី ធ្លាក់ចុះទៅក្នុងភាពចលាចលក្រោយការបោះឆ្នោត

បាតុកម្មជាច្រើនប្រឆាំងនឹងលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានា- ធិបតី បានកើតមានពាសពេញបេះដូងនៃរដ្ឋធានីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បន្ទាប់ពីការប្រឈមមុខតែមួយយប់សោះ រវាងក្រុមប៉ូលីស និងអ្នកតវ៉ា ដែលបានសម្លាប់មនុស្សអស់៦នាក់ នេះបើយោងតាមអភិបាលរដ្ឋធានី Jakarta ។

Read more: ការតវ៉ា កាន់តែរីកធំខណះប្រទេសឥណ្ឌូនេស៊ី ធ្លាក់ចុះទៅក្នុងភាពចលាចលក្រោយការបោះឆ្នោត

យន្តហោះប្រយុទ្ធរបស់ប្រទេសបារាំង បានធ្វើការចុះចតជាបន្ទាន់ ក្នុងប្រទេសឥណ្ឌូនេស៊ី

យន្តហោះប្រយុទ្ធកងនាវីបារាំងចំនួន ៧គ្រឿង បានបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់មួយ ក្នុងខេត្តភាគខាងជើងបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែអាកាសធាតុមិនល្អ នេះបើតាមមន្រ្តីកងកម្លាំងផ្នែកអាកាសម្នាក់ ប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: យន្តហោះប្រយុទ្ធរបស់ប្រទេសបារាំង បានធ្វើការចុះចតជាបន្ទាន់ ក្នុងប្រទេសឥណ្ឌូនេស៊ី

ហោចណាស់មានពួកសកម្មប្រយុទ្ធ១៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស នៅភាគខាងត្បូងប្រទេសអាហ្កានីស្ថាន

យ៉ាងហោចណាស់មានពួកសកម្មប្រយុទ្ធចំនួន ១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាស នាខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃសៅរ៍ នេះបើតាមរដ្ឋាភិបាលថ្លែងប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: ហោចណាស់មានពួកសកម្មប្រយុទ្ធ១៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស...

អង្គការ NATO កង្វល់លើផលវិបាកនៃការទិញអាវុធ S-400 របស់ប្រទេសទួគី ពីប្រទេសរុស្សី

អគ្គលេខាធិការរបស់ NATO គឺលោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃចន្ទថា លោក មានក្តីកង្វល់អំពីផែនការរបស់ប្រទេសទួគី ក្នុងការដាក់ពង្រាយនូវប្រព័ន្ធការពារគ្រាប់មីស៊ីល S-400 របស់រុស្សី បើទោះជាមានការជំទាស់ពីសំណាក់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

Read more: អង្គការ NATO កង្វល់លើផលវិបាកនៃការទិញអាវុធ S-400 របស់ប្រទេសទួគី ពីប្រទេសរុស្សី

អ្នកកាសែត Reuters ចំនួន២នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាព ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីជាប់គុកអស់រយះពេលច្រើនជាង ៥០០ថ្ងៃ

អ្នកកាសែត Reuters ២នាក់ ដែលបានជាប់គុកក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពួកគេ ត្រូវបានកាត់ទោសពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស បានត្រវដោះលែងឲ្យមានសេរីភាពពីពន្ធនាគារហើយកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីជាប់ឃុំឃាំងអស់រយះពេលច្រើនជាង ៥០០ថ្ងៃកន្លងមក។

Read more: អ្នកកាសែត Reuters ចំនួន២នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាព...

ទាហាន១៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ រងរបួស ក្នុងការវាយប្រហារនាភាគខាងលិច ប្រទេសអាហ្កានីស្ថាន

យ៉ាងហោចណាស់ មានកងទាហារអាហ្កានចំនួន ១៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីពួកសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារប៉ុស្តិយាមកាមរបស់កងទ័ព នាភាគខាងលិចខេត្ត Farah ក្នុងពេលតែមួយយប់ នេះបើតាមមន្រ្តីក្រុមប្រឹក្សាខេត្តប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ។

Read more: ទាហាន១៣នាក់ ត្រូវបានសម្លាប់ និង១២នាក់ រងរបួស ក្នុងការវាយប្រហារនាភាគខាងលិច...

លោក Trump និងលោក Abe ពិភាក្សាគ្នាពីបញ្ហាកូរ៉េខាងជើង និងបញ្ហាពាណិជ្ជកម្មទ្វេរភាគី តាមទូរស័ព្ទ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយតាមទូរស័ព្ទជាមួយនឹងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe កាលពីថ្ងៃចន្ទអំពីស្ថានភាពនៃសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងបញ្ហាពាណិជ្ជកម្មទ្វេរភាគី។

Read more: លោក Trump និងលោក Abe ពិភាក្សាគ្នាពីបញ្ហាកូរ៉េខាងជើង...

ការរញ្ជួយដីដ៏ខ្លាំងកម្រិត៧.២រិចស្ទ័រ បានកក្រើកប្រទេស Papua New Guinea

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលមានកម្រិតដល់ ៧.២រិចស្ទ័រ បានកក្រើកប្រទេស Papua New Guinea កាលពីថ្ងៃអង្គារ៍ នេះបើតាមមន្រ្តីប្រាប់ ហើយការរញ្ជួយនោះ បានកាត់ផ្តាច់បណ្តាញថាមពល និងផ្តួលឥវ៉ាន់ដែលដាក់លក់លើធ្នើទាំងអស់ បើទោះជាមិនមានរបាយការណ៏បន្ទាន់ណាមួយពីការខូចខាតខ្លាំងក្លាក៏ដោយ។

Read more: ការរញ្ជួយដីដ៏ខ្លាំងកម្រិត៧.២រិចស្ទ័រ បានកក្រើកប្រទេស Papua New Guinea

មិនមានអ្នកនៅរស់រានមានជីវិត ពីការធ្លាក់យន្តហោះឯកជនក្នុងប្រទេសម៉ិចសិក

យន្តហោះមួយគ្រឿង បានធ្លាក់ចុះក្នុងតំបន់ភ្នំដាច់ស្រយាលមួយកន្លែង នាភាគខាងជើងប្រទេសម៉ិចសិក ត្រូវបានគេអះអាងបញ្ជាក់ថា មានអ្នកជិះទាំងអស់១៣នាក់ បានស្លាប់បាត់បង់ជីវិត ដែលរួមមានទាំងក្រុមគ្រួសារមួយមានសមាជិក៥នាក់ ក្នុងការធ្វើដំណើរវិលត្រលប់ពីការទស្សនាការប្រកួតប្រដាល់ក្នុងទីក្រុង Las Vegas នេះបើតាមអជ្ញាធរ និងបណ្តាញផ្សព្វផ្សាយក្នុងស្រុក ផ្សាយកាលពីថ្ងៃចន្ទ។

Read more: មិនមានអ្នកនៅរស់រានមានជីវិត ពីការធ្លាក់យន្តហោះឯកជនក្នុងប្រទេសម៉ិចសិក

ព្រះមហាក្សត្រដែលទើបឡើងគ្រងរាជ្យថ្មីថ្មោង របស់ប្រទេសថៃ ត្រូវបានហែរពាសពេញរដ្ឋធានីបាងកក ក្នុងក្បួនដង្ហែររាជ្យវង្សដ៏ពិស្តារ

ព្រះមហាក្សត្រ Maha Vajiralongkorn ទើបតែឡើងគ្រងរាជ្យសម្បត្តិថ្មីថ្មោងរបស់ប្រទេសថៃ ត្រូវបានសែងដោយទាហានលើគ្រែស្នែង ស្រោបមាស ពាសពេញដងផ្លូវថ្នល់នៃរដ្ឋធានីបាងកក កាលពីថ្ងៃអាទិត្យ នៅពីមុខហ្វូងមហាជន ដែលអង្គុយរហង់ជាសាក្សីនូវមហាព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តមួយនេះ។

Read more: ព្រះមហាក្សត្រដែលទើបឡើងគ្រងរាជ្យថ្មីថ្មោង របស់ប្រទេសថៃ...

សមយុទ្ធកងនាវាចរណ៏រួមគ្នារវាងប្រទេសចិន និងរុស្សី ត្រូវបានបញ្ចប់

សមយុទ្ធកងនាវាចរណ៏រួមគ្នារយះពេល៦ថ្ងៃ ដែលប្រារព្ធធ្វើឡើងដោយកងនាវាចរណ៏របស់ប្រទេសចិន និងរុស្សី បានបញ្ចប់កាលពីថ្ងៃសៅរ៍ក្នុងតំបន់ Qingdao នាខេត្ត Shandong ភាគខាងកើតប្រទេសចិន។

Read more: សមយុទ្ធកងនាវាចរណ៏រួមគ្នារវាងប្រទេសចិន និងរុស្សី ត្រូវបានបញ្ចប់

មនុស្ស៤១នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត ក្នុងការឆេះយន្តហោះ នាអាកាសយាន្តដ្ឋានរដ្ឋធានី Moscow

គណះកម្មាការស៊ើបអង្កេតរបស់រុស្សី បានអះអាងកាលពីថ្ងៃចន្ទថា មនុស្ស៤១នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរប្រភេទ SSJ-100 មួយគ្រឿង ដែលធ្វើដំណើរទៅកាន់ទីក្រុង Murmansk នាភាគពាយ័ព្យប្រទេសរុស្សី បានឆាបឆេះជាអណ្តាតភ្លើង មុនពេលការចុះចតជាបន្ទាន់ កាលពីថ្ងៃអាទិត្យ នាអាកាសយាន្តដ្ឋានអន្តរជាតិ Sheremetyevo ក្នុងរដ្ឋធានី Moscow ។

Read more: មនុស្ស៤១នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត ក្នុងការឆេះយន្តហោះ...

ព្រះមហាក្សត្រថៃ បានតែងតាំងមហាក្សត្រី ដែលជាអង្គរក្សផ្ទាល់ខ្លួនទ្រង់ មុនពេលពិធីឡើងគ្រងរាជ្យ

ព្រះមហាក្សត្រ Maha Vajiralongkorn របស់ព្រះរាជាណាចក្រថៃ បានប្រកាសកាលពីថ្ងៃពុធថា ទ្រង់ បានរៀបអភិសេកជាមួយអង្គរក្សផ្ទាល់ខ្លួនរបស់ទ្រង់ គឺឧត្តមសេនីយ៍ Suthida Vajiralongkorn ហើយបានប្រទានព្រះនាមជាមហាក្សត្រី Suthida ។

Read more: ព្រះមហាក្សត្រថៃ បានតែងតាំងមហាក្សត្រី ដែលជាអង្គរក្សផ្ទាល់ខ្លួនទ្រង់...

តួលេខអ្នកស្លាប់ពីព្យុះស៊ីក្លូន Kenneth បានឡើងដល់៣៨នាក់ នាភាគខាងជើងប្រទេសម៉ូហ្សំប៊ិក

តួលេខអ្នកស្លាប់ ដែលបង្កដោយខ្យល់ព្យុះស៊ីក្លូន Kenneth នាខេត្ត Cabo Delgado ភាគខាងជើងបំផុត ក្នុងប្រទេសម៉ូហ្សំប៊ិក បានកើនឡើងដល់ ៣៨នាក់ ហើយប្រជាជន៣៩នាក់ផ្សេងទៀត បានរងរបួស នេះបើតាមការប្រកាសពីក្រុមអជ្ញាធរ កាលពីថ្ងៃចន្ទ។

Read more: តួលេខអ្នកស្លាប់ពីព្យុះស៊ីក្លូន Kenneth បានឡើងដល់៣៨នាក់...

ការប៉ះទង្គិចគ្នាក្នុងទីក្រុងប៉ារីស ខណះមានអ្នកចូលរួមរាប់ម៉ឹននាក់ ចូលរួមប្រារព្ធទិវាខែឧសភា

ប៉ូលីសកុប្បកម្មរបស់ទីក្រុងប៉ារីស បានបាញ់ឧស្ម័នហូរទឹកភ្នែក ខណះពួកគេ ទប់ទល់នឹងបាតុកររឹងក្បាល ក្នុងចំណោមអ្នកចូលរួមតវ៉ាទិវាខែឧសាភារាប់ម៉ឺននាក់ ដែលបានធ្វើឲ្យកកកុញផ្នែកមួយចំនួន នៃទីក្រុងមួយនេះ កាលពីថ្ងៃពុធ ដើម្បីសាកល្បងគោលនយោបាយអត់ធ្មត់កម្រិតសូន្យរបស់ប្រទេសបារាំង លើអំពើហឹង្សាតាមដងផ្លូវ។

Read more: ការប៉ះទង្គិចគ្នាក្នុងទីក្រុងប៉ារីស ខណះមានអ្នកចូលរួមរាប់ម៉ឹននាក់...

ការគ្រោងដាក់ពង្រាយប៉ូលីសដ៏ធំ សម្រាប់ក្បួនដង្ហែរទិវា ឧសភា នាទីក្រុងប៉ារីស

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង គឺលោក Christophe Castaner បានថ្លែងកាលពីថ្ងៃអង្គារ៍ថា មានប៉ូលីស និងកងម្លាំងសន្តិសុខច្រើនជាង ៧.៤០០នាក់ អាចត្រូវបានដាក់ពង្រាយក្នុងទីក្រុងប៉ារីស សម្រាប់ក្បួនដង្ហែរទិវាឧសភា នាថ្ងៃពុធ ក្នុងករណីមានអំពើហឹង្សាបង្កដោយក្រុមអ្នកតវ៉ា។

Read more: ការគ្រោងដាក់ពង្រាយប៉ូលីសដ៏ធំ សម្រាប់ក្បួនដង្ហែរទិវា ឧសភា នាទីក្រុងប៉ារីស

ប្រទេសជប៉ុន ត្រលប់មកនៅសករាជថ្មីវិញនៅពេលដែលព្រះអង្គម្ចាស់ Naruhito ក្លាយជាអធិរាជ

អធិរាជ Akihito ដ៏មានប្រជាប្រិយព្រះជន្ម ៨៥ព្រះវស្សា ជាបិតារបស់ព្រះអង្គម្ចាស់ត្រៀមឡើងសោយរាជ្យ បានប្រើប្រាស់នូវព្រះរាជ សុន្ទរកថាចុងក្រោយរបស់ទ្រង់ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន” និងបួងសួងឲ្យមាននូវសន្តិភាពសកលលោក ខណៈវាំងនន បានធ្លាក់លើការគ្រងរាជ្យរយះកាល 30 ឆ្នាំរបស់ទ្រង់ ដែលបានឃើញរូបទ្រង់ ផ្លាស់ប្តូរតួនាទីជាអធិរាជ។

Read more: ប្រទេសជប៉ុន ត្រលប់មកនៅសករាជថ្មីវិញនៅពេលដែលព្រះអង្គម្ចាស់ Naruhito ក្លាយជាអធិរាជ

ជនសកម្មប្រយុទ្ធ IS ២២នាក់ ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នាភាគខាងកើតប្រទេសអាហ្កានីស្ថាន

ជនសកម្មប្រយុទ្ធសរុបចំនួន ២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ ខណះកងកម្លាំងសន្តិសុខ បានបាញ់ប្រហារជម្រកលាក់ខ្លួនរបស់ពួកគេ ក្នុងស្រុក Khogiani នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្កានីស្ថាន នេះបើតាមសេចក្តីថ្លែងការណ៏របស់រដ្ឋាភិបាលខេត្ត ចេញផ្សាយកាលពីថ្ងៃអង្គារ៍។

Read more: ជនសកម្មប្រយុទ្ធ IS ២២នាក់ ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន...

មានជនស៊ីវិលច្រើនជាង ៥៨០នាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះអាហ្កានីស្ថាន ក្នុងរយះពេល៣ខែមកនេះ

ជនស៊ីវិលអាហ្កានីស្ថានសរុបចំនួន ៥៨១នាក់ ត្រូវបានសម្លាប់ និង ១.១៩២នាក់ផ្សេងទៀត បានរងរបួស ក្នុងជម្លោះនារយះពេល៣ខែដំបូង នៃឆ្នាំនេះ នេះបើតាមក្រុមបេសកកម្មអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្កានីស្ថាន UNAMA ប្រាប់កាលពីថ្ងៃពុធ។

Read more: មានជនស៊ីវិលច្រើនជាង ៥៨០នាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះអាហ្កានីស្ថាន...

ប្រទេសឥណ្ឌា ត្រៀមខ្លួនដើម្បីបំពេញតម្រូវការប្រេង បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ចប់ការលើកលែង សម្រាប់ការនាំចូលពីអ៊ីរ៉ង់

រដ្ឋាភិបាលប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានថ្លែងថា ខ្លួនបានត្រៀមរាល់រាល់ជាស្រេចដើម្បីបំពេញតម្រូវការប្រេង ម៉ាស៊ូត ហើយនឹងផលិតផលប្រេងដទៃទៀតសម្រាប់ប្រទេស បន្ទាប់ពីការប្រកាសដោយសហរដ្ឋអាមេរិក ក្នុងការមិនបន្តនូវ “ការលើកលែងពន្ធដ៏សំខាន់” ចំពោះអ្នកដែលទិញប្រេងឆៅទាំងអស់ពីប្រទេសអ៊ីរ៉ង់។

Read more: ប្រទេសឥណ្ឌា ត្រៀមខ្លួនដើម្បីបំពេញតម្រូវការប្រេង បន្ទាប់ពីសហរដ្ឋអាមេរិក...