Social Network

ទីបំផុតអង្គការ NASA វិលទៅ​​រកដំណើរការ​​ឡើងវិញ ក្រោយ​ពីបុគ្គលិកនានាផ្អាក​ការងារ​មួយ​រយៈពេលបិទទ្វាររដ្ឋាភិបាលសហព័ន្ធ

(វ៉ាស៊ីនតោន)៖ ទីបំផុតបុគ្គលិកទាំងអស់ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានត្រឡប់ចូលទៅ បំពេញការងារវិញហើយ  ក្រោយពីរដ្ឋាភិបាលអាមេរិក បើកទ្វារឡើងវិញ ក្រោយរយៈពេលជាង ០១ខែ ប៉ុន្តែវាប្រហែលត្រូវការពេល យូរគួរសម  ដើម្បីឲ្យការប្រតិបត្តិការនានា វិលទៅរកសភាពធម្មតាដូចមុនវិញ ក្រោយពីទទួលរងការប៉ះពាល់ គួរឲ្យកត់សម្គាល់។

Read more: ទីបំផុតអង្គការ NASA វិលទៅ​​រកដំណើរការ​​ឡើងវិញ...

នៅក្នុងឆ្នាំ២០១៩ ប្រទេស​កូរ៉េខាងជើងរំពឹង​ស្រូបភ្ញៀវទេសចរ​បរទេស បានច្រើន​ជាងឆ្នាំ​មុនៗ

(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថា វិស័យទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង នឹងមានកំណើន នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែការកើនឡើង នៃការផ្សព្វផ្សាយ ពីប្រទេសកុម្មុយនិស្ដមួយនេះ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមចិន។

Read more: នៅក្នុងឆ្នាំ២០១៩ ប្រទេស​កូរ៉េខាងជើងរំពឹង​ស្រូបភ្ញៀវទេសចរ​បរទេស...

មិនទាន់​ប្រាប់ថាប្រទេសណា​ឲ្យច្បាស់​ឡើយ តែរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បង្ហើបថា កិច្ចប្រជុំកំពូលលើកទីពីរ ត្រាំ-គីម នឹងធ្វើឡើង​នៅតំបន់​អាស៊ី

(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ នៅតែពុំទាន់មានការបញ្ជាក់ច្បាស់ពី ទីតាំងសម្រាប់បើកកិច្ចប្រជុំកំពូល លើកទីពីររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅឡើយទេ តែរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថា  ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅតំបន់អាស៊ី។

Read more: មិនទាន់​ប្រាប់ថាប្រទេសណា​ឲ្យច្បាស់​ឡើយ...

មន្ត្រីវេណេស៊ុយអេឡា៖ ទណ្ឌកម្មពីអាមេរិក «មិនអាចធ្វើឲ្យ​ប្រទេសនេះ​ដួលរលំ​បាន​ឡើយ» ប៉ុន្តែវានឹងបង្កបញ្ហាជាច្រើន...

(ការ៉ាកាស់)៖ ទណ្ឌកម្មអាមេរិក មកលើ វេណេស៊ុយអេឡា នឹងមិនអាចធ្វើឲ្យប្រទេស អាមេរិកឡាទីននេះជាប់គាំង ឬដួលរលំនោះឡើយ  ក៏ប៉ុន្តែ វានៅតែអាចបង្ក ជាផលវិបាកផ្សេងៗទៅថ្ងៃមុន។

Read more: មន្ត្រីវេណេស៊ុយអេឡា៖ ទណ្ឌកម្មពីអាមេរិក...

លោក ឌូតឺតេ បញ្ជាឲ្យ​កងទ័ពអាកាស​បើកការវាយលុក​ ក្រុមឧទ្ទាមភាគ​ខាងត្បូងប្រទេស ដើម្បីជាការសងសឹក!

(ម៉ានីល)៖ យោធាហ្វីលីពីន បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាស យ៉ាងចាស់ដៃ ប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់ដែលជាប់សង្ស័យថា ជាអ្នកនៅពីក្រោយការវាយប្រហារ បំផ្ទុះគ្រាប់បែកដ៏ប្រល័យ  នៅឯវិហារគ្រឹស្តមួយកន្លែង នៃកោះមិនដាណាវ ភាគខាងត្បូង ប្រទេសហ្វីលីពីន។

Read more: លោក ឌូតឺតេ បញ្ជាឲ្យ​កងទ័ពអាកាស​បើកការវាយលុក​ ក្រុមឧទ្ទាមភាគ​ខាងត្បូងប្រទេស...

ប្រធានាធិបតីអាហ្កានីស្ថាន ជម្រុញឲ្យពួកតាលីបង់ ទទួលយកកិច្ចពិភាក្សាសន្តិភាពជាមួយនឹងរដ្ឋាភិបាល

លោកប្រធានាធិបតីអាហ្កានីស្ថាន Mohammad Ashraf Ghani កាលពីថ្ងៃចន្ទ បានអំពាវនាវពួកតាលីបង់ ឲ្យបោះបង់ចោលនូវការវាយប្រហារ និងចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្កានីស្ថាន ដើម្បីស្វែងរកដំណោះស្រាយបែបចរចារ ចំពោះវិបត្តិដ៏យូរអង្វែងរបស់ប្រទេស។

Read more: ប្រធានាធិបតីអាហ្កានីស្ថាន ជម្រុញឲ្យពួកតាលីបង់...

ប្រទេសស៊ីរី និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច សម្រាប់ដំនើរការស្តារឡើងវិញរបស់ប្រទេសស៊ីរី

ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១១ និងអនុស្សារណះនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃចន្ទ ដែលរួមមានកិច្ចព្រមព្រៀង “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានយុទ្ធសាស្រ្តរយះពេលវែង” មានបំណងពង្រឹងសហប្រតិបត្តិការរវាង Damascus ហើយនឹងសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន ក្នុងសង្រ្គាមស៊ីវិល ដែលបានហែកហួរប្រទេសនេះជាផ្នែកៗ។

Read more: ប្រទេសស៊ីរី និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច...

ស្លាប់៣នាក់ និងរងរបួស១៧២នាក់ ក្នុងតំបន់ Havana បន្ទាប់ពីខ្យល់ព្យុះសង្ឃរា tornado ដ៏ខ្លាំងក្លា

ខ្យល់ព្យុះសង្ឃរា tornado ដ៏មានអំណាចមួយ បានបក់ឆ្លងកាត់រដ្ឋធានីប្រទេសគុយបា កាលពីយប់ថ្ងៃអាទិត្យ ដោយបានបន្សល់នូវមនុស្សស្លាប់៣នាក់ និងរងរបួស១៧២នាក់ នេះបើតាមសំដីលោកប្រធានាធិបតីគុយបា Miguel Diaz-Canel កាលពីព្រឹកថ្ងៃចន្ទ។

Read more: ស្លាប់៣នាក់ និងរងរបួស១៧២នាក់ ក្នុងតំបន់ Havana បន្ទាប់ពីខ្យល់ព្យុះសង្ឃរា...

ស្លាប់ ៨នាក់ ក្នុងការវាយប្រហារពីក្រុម Houthi ក្នុងប្រទេសយ៉េមេន

រដ្ឋាភិបាលប្រទេសយ៉េមេន កាលពីថ្ងៃសៅរ៍បានប្រកាសថា ការស្លាប់របស់មនុស្ស៨នាក់ ក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើង ពីសំណាក់ក្រុមឧទ្ទាម ដែលមានទិសដៅមកលើជំរុំសម្រាប់ផ្លាស់ប្តូរមនុស្ស ក្នុងខេត្ត Hajjah នាភាគពាព័ព្យ ប្រទេសយ៉េមេន ។

Read more: ស្លាប់ ៨នាក់ ក្នុងការវាយប្រហារពីក្រុម Houthi ក្នុងប្រទេសយ៉េមេន

ក្រុមទួគី វាយប្រហារមកលើមូលដ្ឋានយោធាទួគី ក្នុងប្រទេសអ៊ីរ៉ាក់ ក្រោម “ការបង្កហេតុនៃគណបក្សកម្មករខឺដ “

ក្រុមមួយ បានវាយប្រហារមូលដ្ឋានយោធារបស់ទាហានទួគី ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីថ្ងៃសៅរ៍ ក្រោម “ការបង្កហេតុនៃគណបក្សកម្មករខឺដ PKK” នេះបើតាមក្រសួងការពាររបស់ប្រទេសទួគី។

Read more: ក្រុមទួគី វាយប្រហារមកលើមូលដ្ឋានយោធាទួគី ក្នុងប្រទេសអ៊ីរ៉ាក់ ក្រោម...

ការកាត់ទោសឃាតករសម្លាប់លោក គីម ជុងណាម ត្រូវបានលើកពេលម្តងទៀត រហូតដល់ខែមីនា

ការកាត់ទោសស្រ្តី២រូប ដែលត្រូវបានគេចោទប្រកាន់ពីបទសម្លាប់បងប្រុសពាក់កណ្តាលរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ រហូតដល់ខែមីនា ហើយរឿងក្តីនេះ នឹងត្រូវបន្តអូសបន្លាយពីពេលឥលូវនេះ រហូតដល់យ៉ាងហោចណាស់ក៏ពាក់កណ្តាលឆ្នាំ ២០១៩ដែរ។

Read more: ការកាត់ទោសឃាតករសម្លាប់លោក គីម ជុងណាម ត្រូវបានលើកពេលម្តងទៀត រហូតដល់ខែមីនា

យ៉ាងហោចណាស់មានមនុស្ស១៥នាក់ បានស្លាប់ ក្នុងការបាក់ភក់ នាសណ្ឋាគាក្នុងប្រទេសប៉េរូ

ការបាក់ដីមួយកន្លែង បានធ្លាក់ចូលទៅក្នុងសណ្ឋាគាមួយ អំឡុងពេលប្រារព្វពិធីរៀបអាពាហ៏ពិពាហ៏ ក្នុងតំបន់ភាគអាគ្នេយ៏ប្រទេសប៉េរូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ នេះបើតាមក្រុមអជ្ញាធរនិយាយកាលពីថ្ងៃអាទិត្យ។

Read more: យ៉ាងហោចណាស់មានមនុស្ស១៥នាក់ បានស្លាប់ ក្នុងការបាក់ភក់ នាសណ្ឋាគាក្នុងប្រទេសប៉េរូ

ប្រទេសប្រេស៊ីល បន្តរុករកអ្នកដែលបាត់ខ្លួន ពីការបាក់ទំនប់ និងបញ្ចប់ការជន្លៀសមនុស្ស

អ្នកពន្លត់អគ្គិភ័យប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានបន្តរុករកប្រជាជនដែលបានបាត់ខ្លួនរាប់រយនាក់ និងបានផ្អាកការជន្លៀសមនុស្សដែលនៅជិតខាងនោះ បន្ទាប់ពីទំនប់អណ្តូងរ៉ែមួយកន្លែងបានបាក់ធ្លាយ កាលពីថ្ងៃសុក្រ ហើយបានបង្កជាការបាក់រលំភក់ដ៏សាហាវមួយ។

Read more: ប្រទេសប្រេស៊ីល បន្តរុករកអ្នកដែលបាត់ខ្លួន ពីការបាក់ទំនប់...

ការវាយប្រហារដោយគ្រាប់បែកពីរដង មកលើព្រះវិហារប្រទេសហ្វីលីពីន

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលការវាយប្រហារដោយគ្រាប់បែក២ដងមួយ បានវាយប្រហារមកលើព្រះវិហារកាតូលិកមួយកន្លែងក្នុងតំបន់កោះភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន ដែលជាបន្ទាយរបស់ជនសកម្មប្រយុទ្ធអ៊ីស្លាម នេះបើតាមក្រុមយោធាឲ្យដឹង។

Read more: ការវាយប្រហារដោយគ្រាប់បែកពីរដង មកលើព្រះវិហារប្រទេសហ្វីលីពីន

មហន្តរាយ​បាក់​ទំនប់ទឹកនៅ​ប្រេស៊ីល៖ រកឃើញ​សាកសព​ជិត​៦០នាក់ និងជាង​៣០០នាក់​បន្តបាត់​ខ្លួន

(រីយ៉ូ)៖ ចំនួនសាកសពមនុស្ស ដែលបានបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយបាក់ទំនប់ នៅទីតាំងរុករករ៉ែមួយកន្លែងក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគអាគ្នេយ៍ ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈមនុស្ស ៣០៥នាក់ទៀត នៅតែបន្តបាត់ខ្លួន។

Read more: មហន្តរាយ​បាក់​ទំនប់ទឹកនៅ​ប្រេស៊ីល៖ រកឃើញ​សាកសព​ជិត​៦០នាក់...

ទីបំផុតហុងកុងនៅតែជាទីក្រុងសេដ្ឋកិច្ចដ៏សេរីបំផុតលើលោក «២៥ឆ្នាំជាប់ៗគ្នា» ខណៈសិង្ហបុរី​វិញឈរនៅលេខ២ដដែល

(ហុងកុង)៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិន នៅតែឈរលេខរៀងទី ១ លើពិភពលោក ក្នុងនាមជាទីក្រុង សេដ្ឋកិច្ចទីផ្សារ សេរីបំផុតដដែល ក្នុងរយៈពេល២៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសសិង្ហបុរីវិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មួយចំនួនបានអះអាងថា ការកាត់សេចក្តីលើលំដាប់ថ្នាក់នេះ គឺបង្ហាញពីប្រព័ន្ធយុត្តិធម៌ ធ្លាក់ចុះបន្តិច នៅក្នុងទីក្រុងស្វយ័ត្រ របស់ចិនមួយនេះ។

Read more: ទីបំផុតហុងកុងនៅតែជាទីក្រុងសេដ្ឋកិច្ចដ៏សេរីបំផុតលើលោក «២៥ឆ្នាំជាប់ៗគ្នា»...

សាស្ត្រាចារ្យអន្តរជាតិ៖ «សហរដ្ឋអាមេរិក​​គួរកុំបង្កើត​ប្រវត្តិសាស្ត្រ​ដូចអ៊ីរ៉ាក់ នៅ​វេណេស៊ុយអេឡាមួយទៀត...»

  (ប៉េកាំង)៖ សហរដ្ឋអាមេរិក គួរតែកុំលូកដៃ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសវេណស៊ុយអេឡា  ដើម្បីបញ្ជៀសការបែកបាក់គ្នា រវាងបណ្ដាប្រទេស នៅលើពិភពលោក ដូចដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបង្កឡើង នៅពេលចូលឈ្លានពាន ផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន នៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។

Read more: សាស្ត្រាចារ្យអន្តរជាតិ៖...

មនុស្ស២នាក់ បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ប្រទេសចិនភាគខាងកើត បានលេចធ្លាយ

សមាជិកនាវិកកប៉ាល់ចំនួន១១នាក់ ត្រូវបានសង្រ្គោះ ប៉ុន្តែមានមនុស្ស២នាក់ នៅបន្តបាត់ខ្លួនបន្ទាប់ពីកប៉ាល់ដឹកទំនិញមួយ បានលិចទឹកកាលពីថ្ងៃចន្ទ នៅក្នុងទឹកសមុទ្រ នាឆ្នេរនៃខេត្ត Fujian ក្នុងប្រទេសចិនភាគខាងកើត។

Read more: មនុស្ស២នាក់ បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ប្រទេសចិនភាគខាងកើត បានលេចធ្លាយ

ការវាយប្រហារតាមអាកាសរបស់ប្រទេសទួគី ប្រឆាំងតបនឹង បានសម្លាប់ជនសកម្មប្រយុទ្ធគណបក្សកម្មករខឺដ (PKK) ចំនួន៦នាក់ ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

រទេសទួគី បានធ្វើការប្រឆាំងតបនឹងពួកសកម្មប្រយុទ្ធពីគណបក្សកម្មករខឺត (PKK) យ៉ាងហោចណាស់ ៦នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ នាតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមសំដីយោធាកាលពីថ្ងៃចន្ទ។

Read more: ការវាយប្រហារតាមអាកាសរបស់ប្រទេសទួគី ប្រឆាំងតបនឹង...

ប្រទេសទួគី មិនអនុញ្ញាតឲ្យតំបន់សុវត្ថិភាពរបស់ប្រទេសស៊ីរី ប្រែក្លាយជាតំបន់វាលភក់

ប្រទេសទួគី នឹងមិនអនុញ្ញាតឲ្យមានការអនុវត្តនៃតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី ត្រូវបានប្រែក្លាយជាតំបន់ “វាលភក់” ដូចតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង នេះបើតាមសំដីលោកប្រធានាធិបតី ទួគី Recep Tayyip Erdogan កាលពីថ្ងៃចន្ទ។

Read more: ប្រទេសទួគី មិនអនុញ្ញាតឲ្យតំបន់សុវត្ថិភាពរបស់ប្រទេសស៊ីរី ប្រែក្លាយជាតំបន់វាលភក់