Social Network

មនុស្សរាប់ពាន់នាក់ បានចូលរួមការតវ៉ារបស់អាល់ហ្សឺរី នាប្រទេសបារាំង

ក្រុមអ្នកតវ៉ាដើមកំណើតអាល់ហ្សឺរីរាប់ពាន់នាក់ បានធ្វើបាតុកម្មក្នុងរដ្ឋធានីប៉ារីស និងទីក្រុងផ្សេងទៀត ជុំវិញប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរូបលោកប្រធានាធិបតី Abdelaziz Bouteflika ដោយអំពាវនាវរូបលោក មិនឲ្យស្វែងរកអណ្ណាតិបន្ថែមទៀតក្នុងការិយាល័យ។

Read more: មនុស្សរាប់ពាន់នាក់ បានចូលរួមការតវ៉ារបស់អាល់ហ្សឺរី នាប្រទេសបារាំង

ជនសង្ស័យឥណ្ឌូនេស៊ី ត្រូវបានដោះលែង បន្ទាប់ពីព្រះរាជអជ្ញារប្រទេសម៉ាឡេស៊ី ទម្លាក់ការចោទប្រកាន់ លើការកាត់ទោសលោក Kim Jong Nam

ស្រ្តីឥណ្ឌូនេស៊ីម្នាក់ ដែលគេចោទប្រកាន់ពីបទសម្លាប់ប្អូនប្រុសពាក់កណ្តាលរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេដោះលែងឲ្យមានសេរីភាពហើយ នៅថ្ងៃចន្ទនេះ បន្ទាប់ពីព្រះរាជអជ្ញាររបស់ប្រទេសម៉ាឡេស៊ី បានដកការចោទប្រកាន់ប្រឆាំងនឹងរូបនាង។

Read more: ជនសង្ស័យឥណ្ឌូនេស៊ី ត្រូវបានដោះលែង បន្ទាប់ពីព្រះរាជអជ្ញារប្រទេសម៉ាឡេស៊ី...

ប្រទេសឥណ្ឌា អំពាវនាវឲ្យមានការបោះឆ្នោត ចាប់ពីខែមេសា ដល់ឧសភា

ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតទូទៅមួយ នឹងត្រូវប្រារព្វឡើងជិត៦សប្តាហ៏ ដោយចាប់ផ្តើមពីថ្ងៃទី ១១ខែមេសា នៅពេលដែលអ្នកបោះឆ្នោតរាប់រយលាននាក់ នឹងមកចូលរួមបោះឆ្នោត ក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

Read more: ប្រទេសឥណ្ឌា អំពាវនាវឲ្យមានការបោះឆ្នោត ចាប់ពីខែមេសា ដល់ឧសភា

ប៉ូលីស ៩នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា

ប៉ូលីសចំនួន៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារសកម្មប្រយុទ្ធមួយ ក្នុងរដ្ឋ Rakhine ភាគខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ា នេះបើតាមសំដីប៉ូលីស កាលពីថ្ងៃអាទិត្យ ខណះភាពតានតឹង បានបន្តកើនឡើង ក្នុងរដ្ឋមួយ ដែលញាំញីដោយជម្លោះជនជាតិភាគតិចនិងសាសនា។

Read more: ប៉ូលីស ៩នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ក្នុងរដ្ឋ Rakhine...

ជើងហោះហើររបស់អាកាសចរណ៏ប្រទេសអេត្យូពី ទៅកាន់រដ្ឋធានី Nairobi បានធ្លាក់ និងសម្លាប់អ្នកដំណើរចំនួន ១៥៧នាក់

យន្តហោះដឹកអ្នកដំនើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរប្រទេសអេត្យូពី ដែលហោះហើរទៅកាន់ទីក្រុង Nairobi បានធ្លាក់ចុះ កាលពីព្រឹកថ្ងៃអាទិត្យ ដោយមានអ្នកជិះចំនួន១៤៩នាក់ និងសមាជិកនាវិកអមដំណើរចំនួន៩នាក់ទៀត បានបាត់បង់ជីវិតទាំងអស់ នេះបើយោងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

Read more: ជើងហោះហើររបស់អាកាសចរណ៏ប្រទេសអេត្យូពី ទៅកាន់រដ្ឋធានី Nairobi បានធ្លាក់...

ប្រទេសម៉ាឡេស៊ី ប្រកាសអាសន្នបន្ទាប់ពីចាប់ខ្លួនជនសង្ស័យភេវរករ ចំនួន៩នាក់ ដែលរួមមានទាំងជនបរទេសផងដែរ

ប៉ូលីសរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធភេវរកម្មបរទេស ដែលជ្រៀតចូលប្រទេស បន្ទាប់ពីការចាប់ខ្លួនបានជនសង្ស័យភេវរករ ចំនួន៩នាក់ កាលពីខែកុម្ភះកន្លងមក។

Read more: ប្រទេសម៉ាឡេស៊ី ប្រកាសអាសន្នបន្ទាប់ពីចាប់ខ្លួនជនសង្ស័យភេវរករ ចំនួន៩នាក់...

ប្រទេសចិន ជម្រុញឲ្យមានការបង្រ្កាបលើការលាក់បាំងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

ប្រទេសចិន ចាំបាច់បង្កើនល្បឿនបង្ការ និងទប់ស្កាត់របស់ខ្លួនលើជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក នេះបើតាមក្រសួងកសិកម្មថ្លែងក្នុងសេចក្តីថ្លែងការណ៏ កាលពីថ្ងៃចន្ទ ខណះជំងឺនេះ បានបន្តរីករាលដាលពេញផ្ទៃប្រទេស ដែលផលិតសាច់ជ្រូកដ៏ធំបំផុតរបស់ពិភពលោក។

Read more: ប្រទេសចិន ជម្រុញឲ្យមានការបង្រ្កាបលើការលាក់បាំងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

ប្រទេសចិន នឹងបង្កើនការចំណាយលើកិច្ចការពារដល់ទៅ 7.5% ទាបជាងឆ្នាំ ២០១៨

ប្រទេសចិន បានប្រកាសកាលពីថ្ងៃអង្គារ៍ថា ការបង្កើន ៧.៥%ក្នុងការចំណាយយោធាក្នុងឆ្នាំ ២០១៩នេះ គឺមានកម្រឹតទាបជាងឆ្នាំមុន ដោយសារតែប្រទេស ប្រឈមមុខនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។

Read more: ប្រទេសចិន នឹងបង្កើនការចំណាយលើកិច្ចការពារដល់ទៅ 7.5% ទាបជាងឆ្នាំ ២០១៨

យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានស្លាប់ក្នុងទឹកជំនន់បន្ទាន់ នាតំបន់ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន

យ៉ាងហោចណាស់ មានប្រជាជនចំនួន២០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានកំពុងបាត់ខ្លួនបន្ទាប់ពីទឹកជំនន់បន្ទាន់ បានវាយប្រហារខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន នេះបើតាមសំដីអជ្ញាធរ ឲ្យដឹងកាលពីថ្ងៃអាទិត្យ។

Read more: យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានស្លាប់ក្នុងទឹកជំនន់បន្ទាន់...

យ៉ាងហោចណាស់មានមនុស្ស១៤នាក់ បានស្លាប់ក្នុងខ្យល់ព្យុះគួច ក្នុងរដ្ឋ Alabama របស់សហរដ្ឋអាមេរិក

ហោចណាស់មានមនុស្ស១៤នាក់ ដែលមួយចំនួនជាកុមារ បានស្លាប់បន្ទាប់ពីខ្យល់គួច បានបក់ផាត់កាត់តំបន់ Lee County នៃរដ្ឋ Alabama កាលពីថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះសម្បែងមួយចំនួនធំ និងបន្សល់នូវតួលេខអ្នកស្លាប់ ដែលអាចកើនឡើងខណះក្រុមអ្នកជួយសង្រ្គោះ បានជីករកតាមគំនរបែកបាក់ នេះបើតាមប៉ូលីសប្រចាំតំបន់ គឺលោក Jay Jones ប្រាប់។

Read more: យ៉ាងហោចណាស់មានមនុស្ស១៤នាក់ បានស្លាប់ក្នុងខ្យល់ព្យុះគួច ក្នុងរដ្ឋ Alabama...

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងជំនួសការហ្វឹកហាត់យោធា និទាឃរដូវដ៏ធំ ដោយលំហាត់ "Dong Maeng" វិញ

កងកម្លាំង ដែលរួមបញ្ចូលគ្នានៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងដាក់ជំនួសការហ្វឹកហាត់យោធានិទាឃរដូវដ៏ធំរបស់ខ្លួនដោយលំហាត់"Dong Maeng" ដ៏ថ្មីមួយវិញ ដែលលំហាត់នេះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃ៤-១២ ខែមីនា នេះបើតាមបញ្ជាការកងកម្លាំងរួមគ្នា (CFC) ប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងជំនួសការហ្វឹកហាត់យោធា និទាឃរដូវដ៏ធំ...

ក្រុមអ្នកតវ៉ាជាច្រើន បានទាមទារឲ្យមានច្បាប់ហាមឃាត់ការរៀបការកុមារ នៅប្រទេសលីបង់

បើទោះជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងក៏ដោយ ក៏ហ្វូងអ្នកតវ៉ារាប់រយនាក់ នៅបន្តដើរក្បួនកាលពីថ្ងៃសៅរ៍ពីទីក្រុង Adlieh ទៅកាន់ទីប្រជុំជន Beirut ដើម្បីតស៊ូមតិស្វែងរកច្បាប់មួយ ក្នុងការការពារការរៀបការកុមារ ក្នុងប្រទេសលីបង់។

Read more: ក្រុមអ្នកតវ៉ាជាច្រើន បានទាមទារឲ្យមានច្បាប់ហាមឃាត់ការរៀបការកុមារ នៅប្រទេសលីបង់

ប៉ូលីសឥណ្ឌា ឃុំខ្លួនមនុស្សរាប់រយនាក់ក្នុងការបោសសំអាតតំបន់ Kashmir

អជ្ញាធរប្រទេសឥណ្ឌា បានឃុំខ្លួនមេដឹកនាំផ្តាច់ខ្លួន និងសកម្មជនម៊ូស្លីមរាប់រយនាក់ ក្នុងវិធានការបំបាត់ដែលបង្កើនល្បឿន ក្នុងតំបន់ជម្លោះ Kashmir ជាមួយតំបន់ដែលនៅសេសសល់ តាមសញ្ញាប្រកាសអាសន្នកម្រឹតខ្ពស់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្ត-ឃាតរួចមក។

Read more: ប៉ូលីសឥណ្ឌា ឃុំខ្លួនមនុស្សរាប់រយនាក់ក្នុងការបោសសំអាតតំបន់ Kashmir

លោក Erdogan របស់ទួគី និយាយថា ពលរដ្ឋស៊ីរីជាង ៣១ម៉ឺននាក់ បានត្រលប់ទៅកាន់ផ្ទះសម្បែងវិញ

ជនភៀសខ្លួនជាង ៣១១.០០០នាក់ បានត្រលប់ទៅកាន់មាតុភូមិ របស់ពួកគេវិញ បន្ទាប់ពីប្រតិបត្តិការណ៏យោធា បានចាប់ផ្តើមដោយប្រទេសទួគី ក្នុងប្រទេសស៊ីរី នេះបើតាមប្រធានាធិបតីទួគី Recep Tayyip Erdogan និយាយកាលពីថ្ងៃសៅរ៍។

Read more: លោក Erdogan របស់ទួគី និយាយថា ពលរដ្ឋស៊ីរីជាង ៣១ម៉ឺននាក់...

ប្រទេសចិន រាយការណ៏ពីការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកថ្មី ចំនួន២ករណី

ប្រទេសចិន កាលពីថ្ងៃអាទិត្យបានអះអាងនូវការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកថ្មី ចំនួន២ករណី ដែលមួយករណីកើតនៅភាគខាងជើងខេត្ត Hebei និងមួយផ្សេងទៀតនៅតំបន់ភាគខាងជើងនៃម៉ុងហ្កោលីខាងក្នុង ដោយសារតែជំងឺឆ្លងកម្រឹតខ្ពស់ បានរាលដាលពាសពេញប្រទេសចិញ្ចឹមសត្វជ្រូកដ៏ធំបំផុតរបស់ពិភពលោក។

Read more: ប្រទេសចិន រាយការណ៏ពីការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកថ្មី ចំនួន២ករណី

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Netanyahu ព្រមលះបង់​បន្ទុកជារដ្ឋ​មន្ត្រី​ការបរទេស ក្រោយ​ទទួលរង​សម្ពាធ

(តែលអាវីវ)៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្ តបោះបង់ចោលតួនាទី ជារដ្ឋមន្ត្រីការបរទេស ដោយប្រគល់តំណែងនេះ ទៅឱ្យរដ្ឋមន្ត្រីស៊ើបការណ៍សំងាត់ជាតិ លោក អ៊ីស្រាអែល ខេតស៍ (Israel Katz)។

Read more: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Netanyahu...

សមាជិក​សភា​អឺរ៉ុបមួយ​ក្រុម «ត្រូវបណ្តេញ​ចេញពីទឹកដីវេណេស៊ុយអេឡា» ដោយរងការ​ចោទប្រកាន់ថា ពួកគេមានផែនការប្រឆាំង​លោក ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ សមាជិកសភាអឺរ៉ុបមួយក្រុម បានឱ្យដឹងថា ពួកគេត្រូវបានបណ្ដេញពី ប្រទេសវេណេស៊ុយអេឡា  នៅពេលធ្វើដំណើរ មកដល់ភ្លាមៗ ប៉ុន្តែខាងរដ្ឋាភិបាល ទីក្រុងការ៉ាកាស់ បានអះអាងថា ការបណ្ដេញចេញនេះ ធ្វើឡើង ដោយសារតែ សមាជិកសភាអឺរ៉ុបទាំងនេះកំពុង រៀបចំផែនការ ប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។

Read more: សមាជិក​សភា​អឺរ៉ុបមួយ​ក្រុម «ត្រូវបណ្តេញ​ចេញពីទឹកដីវេណេស៊ុយអេឡា»...

ម៉ាឡេស៊ី​គ្រោងចរចាឡើងវិញ​លើតម្លៃទឹក ដែលលក់​ទៅឲ្យប្រទេស​សិង្ហបុរី

  (គូឡាឡុំាពួ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំ ក្រុមមន្ត្រីម៉ាឡេស៊ី  ដើម្បីចរចារឡើងវិញ នូវតម្លៃទឹក ដែលបានលក់ទៅឲ្យ ប្រទេសសិង្ហបុរី។

Read more: ម៉ាឡេស៊ី​គ្រោងចរចាឡើងវិញ​លើតម្លៃទឹក ដែលលក់​ទៅឲ្យប្រទេស​សិង្ហបុរី

ប្រមុខការពារជាតិវេណេស៊ុយអេឡា៖ «គ្មាន​ទណ្ឌកម្មណា​មួយ​អាចធ្វើ​ឲ្យខូច សេចក្តី​ថ្លៃថ្នូររបស់ជាតិ​មួយនេះ​ឡើយ»

(ការ៉ាកាស់)៖ ប្រមុខការពារជាតិ វេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាឌ្រីណូ ឡូប៉ែស (Vladimir Padrino Lopez) បាននិយាយថា គ្មានឡើយទណ្ឌណាមួយ ដែលនឹងធ្វើឲ្យរលុប ឬខូចខាតសេចក្តីថ្លៃថ្នូរជាតិមួយនេះ ទៅថ្ងៃអនាគត។

Read more: ប្រមុខការពារជាតិវេណេស៊ុយអេឡា៖ «គ្មាន​ទណ្ឌកម្មណា​មួយ​អាចធ្វើ​ឲ្យខូច...

មនុស្ស​ស្លាប់កើន​ដល់១៧នាក់ ក្នុងគ្រោះ​អគ្គីភ័យលេបត្របាក់​សណ្ឋាគារ នៃទីក្រុង​ញូដេលី, ឥណ្ឌា

(ញូដេលី)៖ ចំនួនមនុស្សស្លាប់ ដែលបង្កឡើងអគ្គីភ័យ ឆាបឆេះសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលី ប្រទេសឥណ្ឌានោះ  បានកើនឡើងដល់ ១៧នាក់ហើយ ខណៈមនុស្ស០៥នាក់ ទៀតរងរបួសធ្ងន់។

Read more: មនុស្ស​ស្លាប់កើន​ដល់១៧នាក់ ក្នុងគ្រោះ​អគ្គីភ័យលេបត្របាក់​សណ្ឋាគារ...

លោក Netanyahu សន្យាបង្កកមូលនីធិ បន្ទាប់ពីក្មេងជំទង់ ត្រូវបានគេសម្លាប់

លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលកំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញ បានសន្យាកាលពីថ្ងៃចន្ទ ដើម្បី បង្កកលុយផ្ទេរដោយអ៊ីស្រាអែល ទៅកាន់អជ្ញាធរប៉ាលេស្ទីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ប៉ាលេស្ទីន មកលើស្រ្តីវ័យក្មេងមួយរូប។

Read more: លោក Netanyahu សន្យាបង្កកមូលនីធិ បន្ទាប់ពីក្មេងជំទង់ ត្រូវបានគេសម្លាប់