Social Network

លោក Xi ជិះយាន្តកំទេច សម្រាប់ក្បួនយាត្រាកងនាវា

ប្រធានាធិបតីចិន និងប្រធានគណះកម្មាការយោធាមជ្ឈឹម លោក Xi Jinping បានជិះយាន្តកំទេច Xining កាលពីរសៀលថ្ងៃអង្គារ៍ បន្ទាប់ពីការត្រួតពិនិត្យក្នុងនាមជាឆ្មាំកិត្តិយស នៃនាវារបស់កងទ័ពរំដោះប្រជាជនចិន (PLA) នាកំពង់ផែមួយសង់លយក្នុងទឹក នាទីក្រុង Qingdao ។

Read more: លោក Xi ជិះយាន្តកំទេច សម្រាប់ក្បួនយាត្រាកងនាវា

លោក Kim អង្វករលោក Putin ខណះកម្មករកូរ៉េខាងជើងធ្វើការងារនៅប្រទេសរុស្ស៊ី

ខណះមេដឹកនាំកូរ៉េខាងជើង Kim Jong Un បានទទួលស្វាគមន៍ទទួលទានអាហារពេលល្ងាច និងជប់លៀងជាមួយលោក Vladimir Putin ក្នុងប្រទេសរុស្សី នាសប្តាហន៍នេះ មានពលរដ្ឋកូរ៉េជិត១ម៉ឺននាក់ នឹងត្រូវមកធ្វើការ ជុំវិញប្រទេសរុស្សី ដើម្បីរកប្រាប់សម្រាប់រដ្ឋាភិបាលរបស់លោក។

Read more: លោក Kim អង្វករលោក Putin ខណះកម្មករកូរ៉េខាងជើងធ្វើការងារនៅប្រទេសរុស្ស៊ី

តម្លៃសាច់ជ្រូក នៅតែមានស្ថេរភាពក្នុងប្រទេសសឹង្ហបុរី ចំពេលគ្រុនផ្តាសាយជ្រូក ផ្ទុះឡើងក្នុងប្រទេសចិន

តម្លៃសាច់ជ្រូកក្នុងប្រទេសសឹង្ហបុរី នៅតែមានស្ថេរភាព ចំពេលក្តីកង្វល់អំពីតម្លៃសាច់ជ្រូកសកលចេះតែឡើងថ្លៃ ដោយសារតែការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយអាហ្វ្រិក នៅក្នុងប្រទេសចិន។

Read more: តម្លៃសាច់ជ្រូក នៅតែមានស្ថេរភាពក្នុងប្រទេសសឹង្ហបុរី ចំពេលគ្រុនផ្តាសាយជ្រូក...

តួលេខអ្នកស្លាប់ពីការបាក់ដីនៅប្រទេសកូឡំប៊ី បានឡើងដល់២៨នាក់

តួលេខអ្នកស្លាប់ពីការបាក់ដីកាលពីចុងសប្តាហ៏ នាខេត្ត Cauca ភាគនារតីប្រទេសកូឡំប៊ី បានកើនឡើងដល់២៨នាក់ហើយ នេះបើតាមទីភ្នាក់ងារជំនួយគ្រោះមហន្តរាយរបស់ប្រទេស ថ្លែងប្រាប់កាលពីថ្ងៃចន្ទ។

Read more: តួលេខអ្នកស្លាប់ពីការបាក់ដីនៅប្រទេសកូឡំប៊ី បានឡើងដល់២៨នាក់

លោក Zelensky ឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន

លទ្ធផលផ្លូវការដំបូង បានបង្ហាញកាលពីថ្ងៃចន្ទថា តារាសម្តែងរបស់ប្រទេសអ៊ុយក្រែន គឺលោក Volodymyr Zelensky បានឈ្នះនូវការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ដោយទទួលបានសម្លេងគាំទ្រ ៧៣.១៥% ក្នុងការបោះឆ្នោតលើកទី២ ដោយមានសន្លឹកឆ្នោត៩៥% ត្រូវបានរាប់។

Read more: លោក Zelensky ឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន

ការប្រមាញ់យ៉ាងវក់វីរ រកអ្នកដែលរស់រានមានជីវិត បន្ទាប់ការរញ្ជួយដ៏ខ្លាំងនៅប្រទេសហ្វីលីពីន

ក្រុមអ្នកជួយសង្រ្គោះរបស់ប្រទេសហ្វីលីពីន បានកំពុងញាប់ដៃញាប់ជើង កាលពីថ្ងៃអង្គារ៍ ក្នុងការទៅដល់ប្រជាជនរាប់សិបនាក់ ដែលមានការភ័យខ្លាច កប់ជាប់ក្រោមអគារមួយកន្លែង ជិតរដ្ឋធានីម៉ានីល ដែលបានបាក់រលំមួយថ្ងៃមុននេះ ក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលតួលេខអ្នកស្លាប់ បានឡើងដល់១១នាក់ហើយ។

Read more: ការប្រមាញ់យ៉ាងវក់វីរ រកអ្នកដែលរស់រានមានជីវិត...

ប្រតិបត្តិការណ៏ថ្មីៗរបស់កងកម្លាំងអាហ្កានីស្ថាន បានជនសកម្មប្រយុទ្ធចំនួន៧នាក់ ក្នុងខេត្តភាគខាងកើត

ជនសកម្មប្រយុទ្ធចំនួន៧នាក់ រួមទាំងមេបញ្ជាការដ៏សំខាន់របស់តាលីបង់ ត្រូវបានសម្លាប់ក្នុងស្រុក Nejrab នៃខេត្ត Kapisa ភាគខាងកើត នេះបើតាមសេចក្តីថ្លែងការណ៏របស់កងទ័ព ថ្លែងកាលពីថ្ងៃចន្ទ។

Read more: ប្រតិបត្តិការណ៏ថ្មីៗរបស់កងកម្លាំងអាហ្កានីស្ថាន បានជនសកម្មប្រយុទ្ធចំនួន៧នាក់...

សហរដ្ឋអាមេរិក ប្រកាសបញ្ចប់ការដាក់ទណ្ឌកម្មលើកលែងការនាំចូលប្រេងរបស់ប្រទេសអ៊ីរ៉ង់

សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនប្រកាសកាលពីថ្ងៃចន្ទថា រាល់ក្រុមហ៊ុននាំចូលប្រេងរបស់ប្រទេសអ៊ីរ៉ង់ទាំងអស់ នឹងត្រូវតែបញ្ចប់នូវការនាំចូលរបស់ខ្លួនជាបន្ទាន់ ឬក៏ក្លាយជាប្រធានបទចំពោះទណ្ឌកម្មរបស់អាមេរិក នេះបើតាមកាសែត Washington Post ផ្សាយកាលពីថ្ងៃអាទិត្យ។

Read more: សហរដ្ឋអាមេរិក ប្រកាសបញ្ចប់ការដាក់ទណ្ឌកម្មលើកលែងការនាំចូលប្រេងរបស់ប្រទេសអ៊ីរ៉ង់

មនុស្ស១៣នាក់ ត្រូវបានចាប់ខ្លួន ចំពោះការផ្ទុះនៅប្រទេសស្រីលង្កា

ប៉ូលីសរបស់ប្រទេសស្រីលង្កា បានចាប់ខ្លួនបុរស១៣នាក់ នៅក្នុងទំនាក់ទំនងជាមួយការបំផ្ទុះគ្រាប់បែកលើព្រះវិហារគ្រឹះ និងសណ្ឋាគារជាច្រើនកន្លែង ដែលបានសម្លាប់មនុស្សរាប់រយនាក់ នេះបើតាមក្រុមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

Read more: មនុស្ស១៣នាក់ ត្រូវបានចាប់ខ្លួន ចំពោះការផ្ទុះនៅប្រទេសស្រីលង្កា

ទាហានទួគីចំនួន៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៏ ជិតព្រំដែនប្រទេសអ៊ីរ៉ាក់

ក្រសួងការពារប្រទេសទួគី បានថ្លែងកាលពីថ្ងៃសៅរ៍ថា ទាហានទួគីចំនួន៤នាក់ ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសុក្រ ក្នុងប្រតិបត្តិការណ៏ប្រឆាំងនឹងជនសកម្មប្រយុទ្ធខឺដ ជិតព្រំដែនប្រទេសអ៊ីរ៉ាក់។

Read more: ទាហានទួគីចំនួន៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៏...

ប្រធានាធិបតីស៊ូដង់ បានបន្តសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ក្នុងតំបន់មានជម្លោះទាំងអស់

លោកប្រធានាធិបតីប្រទេស៊ូដង់ Omar al-Bashir កាលពីថ្ងៃចន្ទ បានបន្តសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ក្នុងតំបន់ដែលមានជម្លោះទាំងអស់ក្នុងប្រទេសស៊ូដង់។

Read more: ប្រធានាធិបតីស៊ូដង់ បានបន្តសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់...

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Najib Razak នឹងបន្តកាត់ទោសពីបទពុករលួយ

អតីតមេដឹកនាំដែលខូចកេរ្តិឈ្មោះរបស់ប្រទេសម៉ាឡេស៊ី គឺលោក Najib Razak នឹងបន្តចូលខ្លួនកាត់ទោស នាថ្ងៃពុធ លើបញ្ហារឿងអាស្រូវហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ដែលរួមចំណែកចំពោះការធ្លាក់ចុះនូវការដឹកនាំចម្រុះរយះពេលវែងរបស់លោក កាលពីឆ្នាំមុន និងបានបញ្ជូននូវរលកដ៏តក់ស្លុត នៅជុំវិញពិភពលោក។

Read more: អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Najib Razak នឹងបន្តកាត់ទោសពីបទពុករលួយ

សហរដ្ឋអាមេរិក បានផ្អាកការផ្តល់កម្មវិធី F-35 ទៅឲ្យប្រទេសទួគី លើបញ្ហាសព្វាវុធរុស្សី

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន បានផ្អាកនូវការប្រគល់ទំនិញទាំងអស់ និងការងាររួមគ្នាជាមួយប្រទេសទួគី លើកម្មវិធីយន្តហោះប្រយុទ្ធ F-35 បន្ទាប់ពីសម្ព័ន្ធមិត្តអង្គការណាតូមួយនេះ ទទូចលើបញ្ហាការបញ្ជាទិញដ៏សំខាន់ពីប្រទេសរុស្សី។

Read more: សហរដ្ឋអាមេរិក បានផ្អាកការផ្តល់កម្មវិធី F-35 ទៅឲ្យប្រទេសទួគី...

ប្រទេសស្រីលង្កា បានកំទេចកូកាអ៊ីនជិត៨០០គីឡូក្រាម

ប៉ូលីសប្រទេសស្រីលង្កា កាលពីថ្ងៃចន្ទ បានកំទេចកូកាអ៊ីនជិត៨០០គីឡូក្រាម ក្នុងវត្តមានលោកប្រធានាធិបតី Maithripala Sirisena ដែលបានអំពាវនាវឲ្យមានការកាត់ទោសប្រហារជីវិតដល់ជនរត់ពន្ធសារធាតុញៀននេះ។

Read more: ប្រទេសស្រីលង្កា បានកំទេចកូកាអ៊ីនជិត៨០០គីឡូក្រាម

មនុស្ស៣០នាក់ បានអះអាងថាស្លាប់ ក្នុងការឆេះព្រៃ នាភាគនារតីប្រទេសចិន

មានមនុស្សចំនួន ៣០នាក់ ត្រូវបានអះអាងថា បានស្លាប់បាត់បង់ជីវិត ខណះប្រយុទ្ធតស៊ូនឹងភ្លើងឆេះព្រៃ ក្នុងខេត្ត Sichuan ភាគនារតីប្រទេសចិន នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃចន្ទ។

Read more: មនុស្ស៣០នាក់ បានអះអាងថាស្លាប់ ក្នុងការឆេះព្រៃ នាភាគនារតីប្រទេសចិន

កុមារ២នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូន បានបំប៉ើងពោងខ្យល់លោតលេង

កុមារចំនួន២នាក់ ត្រូវបានសម្លាប់ និងមនុស្ស២០នាក់ផ្សេងទៀត រួមមានកុមារ ១៨នាក់ និងមនុស្សធំ២នាក់ ត្រូវបានរងរបួស បន្ទាប់ពី ព្យុះស៊ីក្លូនមួយ បានបោកបក់លើ និងបាននាំយកទៅជាមួយនូវពោងខ្យល់លោតលេងទៅលើអាកាស នាខេត្ត Henan ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ នេះបើតាមអជ្ញាធរ ប្រាប់ឲ្យដឹង។

Read more: កុមារ២នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូន...

គណបក្សនយោបាយថៃ គ្រោងបង្កើតរដ្ឋាភិបាល “ចម្រុះ” ប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋាភិបាលយោធា

បក្សពួកដែលគាំទ្រប្រជាធិបតេយ្យថៃ កាលពីថ្ងៃអង្គារ៍ បានផ្លាស់ទីដើម្បីបង្រួបបង្រួម និងបង្អាក់គណបក្ស Phalang Pracharat ពីការបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ ២០១៤មក។

Read more: គណបក្សនយោបាយថៃ គ្រោងបង្កើតរដ្ឋាភិបាល “ចម្រុះ” ប្រជាធិបតេយ្យ...

លោក Trump ទទួលស្គាល់អធិបតេយ្យភាពប្រទេសអ៊ីស្រាអែល លើតំបន់ជម្លោះ Golan Heights

លោកប្រធានាធិបតីសហរដ្ឋអាមេរិក U.S. President Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់អធិប-តេយ្យភាពរបស់អ៊ីស្រាអែល លើតំបន់ Golan Heights ដែលមានជម្លោះ ដែលនេះជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលនយោបាយសហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឍឹមបូព៌ា។

Read more: លោក Trump ទទួលស្គាល់អធិបតេយ្យភាពប្រទេសអ៊ីស្រាអែល លើតំបន់ជម្លោះ Golan Heights

ក្រុមហ៊ុន Boeing បើកការធ្វើតេស្តិ៍លើជើងហោះ 737 MAX បន្ទាប់ពីការធ្លាក់

ក្រុមហ៊ុន Boeing បានហោះហើរសាកល្បងជើងហោះហើរ 737 MAX របស់ខ្លួន ដើម្បីវាយតម្លៃការជួសជុលសម្រាប់ប្រព័ន្ធគោលដៅដែលជាបុព្វហេតុសក្តានុពលនៃការធ្លាក់យន្តហោះដ៏សាហាវ នេះបើតាមប្រភពពីរជិតស្និទ្ធជាមួយនឹងបញ្ហាប្រាប់កាលពីថ្ងៃអង្គារ៍។

Read more: ក្រុមហ៊ុន Boeing បើកការធ្វើតេស្តិ៍លើជើងហោះ 737 MAX បន្ទាប់ពីការធ្លាក់

មានប្រជាជនច្រើនជាង១ពាន់ មានការភ័យខ្លាចអាចនឹងបាត់បង់ជីវិត នៅក្នុងព្យុះ នាប្រទេស ម៉ូហ្សំប៊ិក

មានប្រជាជនច្រើនជាង១ពាន់នាក់ គឺមានការភ័យខ្លាចថា អាចនឹងបាត់បង់ជីវិតនៅក្នុងខ្យល់ព្យុះស៊ីក្លូនមួយ ដែលបានកំទេចប្រទេសម៉ូហ្សំប៊ិក កាលពីសប្តាហ៏មុន ខណះប្រជាជនមួយចំនួន ត្រូវបានសម្លាប់ និងច្រើនជាង២០០នាក់ បានកំពុងបាត់ខ្លួនក្នុងក្នុងប្រទេសជិតខាង គឺ ហ្សីមបាវ៉េ។

Read more: មានប្រជាជនច្រើនជាង១ពាន់ មានការភ័យខ្លាចអាចនឹងបាត់បង់ជីវិត នៅក្នុងព្យុះ...

ប៉ូលីសម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យចំនួន៩ នាក់ពីការបំពុលសារធាតុគីមី នាតំបន់ Pasir Gudang

ប៉ូលីសម៉ាឡេស៊ី បានចាប់ខ្លួនមនុស្ស៩នាក់ ពីបទចាក់ចោលដោយខុសច្បាប់នូវសារធាតុគីមី ចូលទៅក្នុងទន្លេ Sungai Kim Kim ដែលបានបង្កនូវរលកករណីពុល ក្នុងតំបន់ Pasir Gudang ។

Read more: ប៉ូលីសម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យចំនួន៩ នាក់ពីការបំពុលសារធាតុគីមី នាតំបន់...