មានប្រជាជនជិត១.៤០០នាក់ ត្រូវបានដឹងថា ស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៏រញ្ជួយដី-រលកយក្សស៊ូណាមិ ដែលបានបោកបក់ចំកោះសាឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី ហើយមន្រ្តីអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានព្រមានថា តម្រូវការ គឺមានច្រើនលើសលុបណាស់ សម្រាប់ទាំងអ្នកនៅរស់រានមានជីវិត និងក្រុមជួយសង្រ្គោះ ដែលនៅតែបន្តរុករកជនរងគ្រោះ។
Read more: អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី...
អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ Najib Razak និង ភរិយារបស់លោក នឹងត្រូវអជ្ញាធរកោះហៅមកសាកសួរ នៅព្រឹកថ្ងៃពុធនេះ ក្នុងការទាក់ទងជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋ១ ដែលញាំញីដោយរឿងអាស្រូវ គឺក្រុមហ៊ុនអភិវឌ្ឍន៍ម៉េឡេស៊ី ប៊ឺហាដ ១ Berhad (1MDB) ។
Read more: លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ
ក្រុមប៉ូលីសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបញ្ឈប់ និងបំបែកការដើរក្បួនតវ៉ាពីសំណាក់កសិករ ធ្វើបាតុកម្មរាប់សិបពាន់នាក់ ឆ្ពោះទៅកាន់រដ្ឋធានី ញូ ដេលី New Delhi ដើម្បីទាមទារតម្លៃដ៏ល្អប្រសើរ សម្រាប់ផលិតផលរបស់ពួកគេ។
Read more: ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក...
នាយករដ្ឋមន្រ្តីប្រទេសជប៉ុន លោក ស៊ីនហ្សូ អាប៊េ Shinzo Abe ត្រូវបានគេរំពឹងថា នឹងរក្សារទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗមួយចំនួនក្នុងការរុះរើគណរដ្ឋមន្រ្តីរបស់លោក នាថ្ងៃអង្គារ៍នេះ រួមមាន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ការបរទេស និងសេដ្ឋកិច្ច ជាអ្នកដែលចូលរួមដោះស្រាយកិច្ចចរចារពាណិជ្ជ កម្មដ៏ស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។
Read more: នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ...
មានការរញ្ជួយដីចំនួនពីរ បានវាយប្រហារ យ៉ាងលឿនមកតំបន់ឆ្នេរភាគខាងត្បូងកោះប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍នេះ នេះបើតាមទីភ្នាក់ងារអង្កេតភូមិសាស្រ្តសហរដ្ឋអាមេរិក។
Read more: មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី
ប្រទេសចិន បានសំដែងការខឹងសម្បារនាថ្ងៃអង្គារ៍នេះ បន្ទាប់ពីនាវាពិឃាត របស់ សហរដ្ឋអាមេរិក បានធ្វើដំណើរជិតកោះ ដែលអះអាងដោយចិន ក្នុងតំបន់ជម្លោះ សមុទ្រ ចិនខាងត្បូង ដោយនិយាយថា ខ្លួនប្រឆាំងដាច់ខាតទៅនឹងប្រតិបត្តិការ ដែលហៅថា ជាការគម្រាមចំពោះអធិបតេយ្យភាពដែនដីចិននោះ។
រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រាប់អង្គការសហប្រជាជាតិថា “គ្មានផ្លូវ” ដែលប្រទេសខ្លួន អាចរំសាយអាវុធមុនទេ ល្កិកណាអង្គការសហប្រជា-ជាតិ នៅតែបន្តជំរុញឲ្យមានការពង្រឹងដ៏ស្វិតស្មាញលើបញ្ហាទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
Read more: កូរ៉េខាងជើង ថា “គ្មានផ្លូវ” ខ្លួន នឹងរំសាយអាវុធនុយក្លេអ៊ែរទេ...
ព្យុះទីហ្វុងដ៏មានកម្លាំងមួយ បានបក់កាត់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ទី៣០កញ្ញា បានសម្លាប់ជីវិតមនុស្សអស់២នាក់ និងរងរបួសរាប់សិបនាក់ ហើយបាននាំមកនូវខ្យល់កន្ត្រាក់ ជាមួយទឹកភ្លៀងយ៉ាងខ្លាំង មកកាន់តំបន់ដែលបានរងគ្រោះដោយខ្សែ នៃអាកាសធាតុដ៏អាក្រក់បំផុត នាពេលថ្មីៗនេះ។
Read more: ស្លាប់២ និងច្រើនជាង១២០នាក់ រងរបួសពីខ្យល់ព្យុះទីហ្វុង បោកបក់ចំប្រទេសជប៉ុន
នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កងទ័ពពីប្រទេសកូរ៉េខាងជើង និងខាងត្បូង បានចាប់ផ្តើមដកគ្រាប់មីនមួយចំនួន តាមបណ្តោយព្រំដែនដ៏រឹងម៉ាំធ្ងន់ធ្ងររបស់ខ្លួន កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃសន្ធិសញ្ញា ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តលើឧបទ្វីបដែលបែងចែកគ្នា។
រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទនេះ បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាបន្ទាប់ពីការបំផ្លិចបំផ្លាញនៃការរញ្ជួយដីជាបន្តបន្ទាប់គ្នានេះ និងសូណាមិ ក្នុងតំបន់កោះសូឡាវេស៊ី Sulawesi ដែលសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៨៣២នាក់។
Read more: ប្រទេសឥណ្ឌូនេស៊ី អំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារញ្ជួយដីសូណាមិ
(យូអិន)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បាននិយាយថា ប្រទេសរបស់លោក នឹងពុំមានថ្ងៃ បោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាដាច់ខាត ប្រសិនបើទីក្រុងព្យុងយ៉ាង នៅតែមិនអាចជឿទុកចិត្ត ទីក្រុងវ៉ាស៊ីនតោនបាន។
Read more: កូរ៉េខាងជើង បញ្ជាក់ថានឹងគ្មានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ...
(ម៉ាសេដូន)៖ ប្រជាជនម៉ាសេដូន នាថ្ងៃអាទិត្យនេះ បាននាំគ្នាទៅបោះឆ្នោត ដើម្បីសម្រេច ជោគវាសនាថា តើឈ្មោះនៃប្រទេស របស់ខ្លួន នឹងត្រូវបានផ្លាស់ប្តូរ ទៅជាសាធារណរដ្ឋម៉ាសេដូនខាងជើង ដែរឬយ៉ាងណា។
Read more: ប្រជាជនម៉ាសេដូន ទៅចូលរួមបោះឆ្នោតសម្រេចថា តើគួរឬមិនគួរប្តូរឈ្មោះប្រទេស
(ហ្សាការតា)៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល បូករួមជាមួយ រលកយក្ស នៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បីតាមស្វែងរក ជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសព អ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។
Read more: មនុស្សស្លាប់កើនដល់៨៣២នាក់ ដោយសារគ្រោះរញ្ជួយដីនិងរលកយក្ស នៅប្រទេសឥណ្ឌូណេស៊ី
អតីតអភិបាលរដ្ឋ ដែលអាប់កេរ្ត៍ឈ្មោះមកពីគណបក្សកាន់អំណាចរបស់ប្រទេសម៉ិចស៊ីកូ ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទលាងលុយកង្វក់ និងមានទំនាក់ទំនងនឹងឧក្រិដ្ឋកម្មដែលរៀបចំទុក ក្នុងរឿងក្តី ដែលសាវនករសាធារណះ និយាយថា អាក្រក់បំផុតមិនដែលបានឃើញ នៅក្នុងប្រទេសម៉ិចស៊ិច។
Read more: អតីតអភិបាលគណបក្សកាន់អំណាចម៉ិចស៊ីកូ ត្រូវបានកាត់ទោសឲ្យជាប់គុក៩ឆ្នាំ
កងនាវាតូចមួយក្រុម បានចេញសង្គ្រោះអ្នកដំណើរទាំងអស់ចំនួន ៤៧នាក់ និងនាវិកចេញពីយន្តហោះដឹកអ្នកដំណើរ នុយជីនី ដែលបានធ្លាក់ចុះទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីកង្វះផ្លូវរត់ នាព្រលានយន្តហោះមួយកន្លែង ក្នុងតំបន់ប្រជាជាតិប៉ាស៊ីហ្វិចខាងត្បូងដ៏តូច មីក្រូណេស៊ី នៅថ្ងៃសុក្រនេះ នេះបើតាមសំដីអ្នកចាត់ចែងព្រលានយន្តហោះ។
Read more: អ្នកដំណើរទាំងអស់មានសុវត្តិភាព បន្ទាប់ពីជើងហោះហើរ នុយជីនី...
យោធាសហរដ្ឋអាមេរិក បានបង្ហោះយន្តហោះទំលាក់គ្រាប់បែក B-52 នៅក្នុងបរិវេណដែនសមុទ្រចិនខាងត្បូង នាសប្តាហ៏នេះ នេះបើតាមមន្រ្តីអាមេរិកប្រាប់កាសែតរ៉យទ័រ។ការផ្លាស់ប្តូរនេះ ដែលទំនងជាបង្កនូវការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង ចំពេលការតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ។
Read more: យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានហើររំលងលើសមុទ្រចិនខាងត្បូង...
ប្រទេសវៀតណាម បានរៀបចំពិធីរំលឹកយ៉ាងរំភើបចិត្តសម្រាប់ប្រធានាធិបតី ត្រាន ដៃក្វាង Tran Dai Quang នាទីក្រុងហាណូយ នៅថ្ងៃព្រហស្បត្តិនេះ មុនពេលសាកសពរបស់លោក ត្រូវបានដង្ហែរពេញទីក្រុង ក្រោមការយំសោកពីប្រជាជន និងប៉ូលីស ឈរតម្រង់ជួរតាមផ្លូវ ជាការសំដែងការលា ជាចុងក្រោយចំពោះរូបលោក។
Read more: ប្រទេសវៀតណាម រៀបចំការលាចុងក្រោយចំពោះសពប្រធានាធិបតី មុនពេលបញ្ចុះ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី ថ្ងៃពុធម្សិលមិញ បានទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពរបស់លោក ជាមួយនឹងដៃគូចិន លោក ស៊ី ជិនពីង អាចត្រូវបញ្ចប់ ដោយសារតែលោក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការធ្វើឲ្យខូចដល់ទស្សនវិស័យរបស់គាត់ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
Read more: លោកត្រាំ ទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពជាមួយលោកប្រធានស៊ី នៃប្រទេសចិន អាចបញ្ចប់
ប្រទេសចិន កាលពីថ្ងៃអង្គារ៍ បានបង្ហាញការមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះផែនការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយនឹងដាក់ពាក្យបណ្តឹងយ៉ាងតឹងរឹងជាមួយភាគីអាមេរិក លើការផ្លាស់ប្តូរនេះ។
ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ជាការបំពានដ៏ធ្ងន់ធ្ងរ ទៅនឹងគោលការណ៏គ្រឹះនៃច្បាប់ និងទំនាក់ទំនងអន្តរជាតិ គោលគារណ៏ចិនតែមួយ និងទំនាក់ទំនង៣រួមគ្នារវាងចិន និងអាមេរិក ហើយនឹងប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សុវត្ថិភាពរបស់ប្រទេសចិន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទសារព័ត៌មាន។
កោះតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចលុបចោលបាន នៃទឹកដីប្រទេសចិន ដោយមិនមាននរណាម្នាក់ នឹងផ្លាស់ប្តូរឆន្ទះរបស់ប្រជាជន និងរដ្ឋាភិបាលចិន ការតាំងចិត្តដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងប្រឆាំងចំពោះការជ្រៀតជ្រែកពីខាងក្រៅ។
ប្រទេសចិន ក៏បានជំរុញឲ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៏ចិនតែមួយ និងទំនាក់ទំនង៣រួមគ្នា ហើយលប់ចោលជាបន្ទាន់នូវការលក់អាវុធ និងកាត់ផ្តាច់នូវទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ ដើម្បីជៀសវាងការខូចខាតបន្ថែមដល់ទំនាក់ទំនងទ្វេរភាគី ក៏ដូចជាសន្តិភាព និងស្ថេរភាពក្នុងច្រកសមុទ្រកោះតៃវ៉ាន់។
លោកប្រធានាធិបតីជប៉ុន ស៊ីនហ្សូ អាបេ ដែលជាអ្នកប្រកាន់ខ្ជាប់ទស្សនះមិនគាំទ្រយូរអង្វែង លើប្រទេសកូរ៉េខាងជើង បានមានប្រសាសន៍កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះថា លោក មានបំណងជួបលោក គីម ជុនអ៊ុន បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តលើកដំបូងរបស់មេដឹកនាំផ្តាច់ការរូបនេះ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោកអាបេ ដែលកាលពីមួយឆ្នាំមុន បានព្រមាននៅឯអង្គការសហប្រជាជាតិថា ការបើកចំហការទូតជាមួយកូរ៉េខាងជើង ត្រូវបានបិទ តែលើកនេះ បានព្រមបើកចំហដោយសម្លេងនៅតែប្រុងប្រយ័ត្នក្នុងការថ្លែងចុងក្រោយរបស់លោកទៅកាន់អង្គការពិភពលោកមួយនេះ។
ប៉ុន្តែលោកថា កិច្ចប្រជុំកំពូលណាមួយ ដែលអាចជួយដល់ការដោះស្រាយជម្លោះចាស់រាប់សិបទស្សវត្ស លើបញ្ហាចាប់ ពង្រត់ជនស៊ីវិលជប៉ុន របស់កូរ៉េខាងជើង ដែលជាបញ្ហារំជួលចិត្តដ៏ជ្រាលជ្រៅ ពីសំណាក់សាធារណជនជប៉ុនភាគច្រើន លើការកសាងអាជីពនយោបាយរបស់លោកអាបេ។
ប្រទេសកូរ៉េខាងជើង បានចាប់ជំរិតពលរដ្ឋជប៉ុនរាប់សិបនាក់ ក្នុងទស្សវត្សឆ្នាំ១៩៧០ និង១៩៨០ ដើម្បីបង្ហាត់ចារកម្មរបស់របបនេះ ជាភាសា និងវប្បធម៌ជប៉ុន។
(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់កំពូល អ៉ីរ៉ង់ម្នាក់ នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី គ្មានបំណង ជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសដែលអ្នកទំាងពីរ ចូលរួមក្នុងកិច្ចប្រជុំកំពូល មហាសន្និបាតអង្គការ សហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះនោះទេ។
Read more: អ៉ីរ៉ង់បញ្ជាក់ឡើងវិញថាគ្មានទេជំនួបរវាងលោក ត្រាំ និងលោក រូហានី...