Social Network

មហាយក្សចិន​ចង់ឲ្យធ្វើកំណែ​ទម្រង់​ ប្រព័ន្ធពាណិជ្ជកម្ម​ពិភពលោក និងនៅ​ក្នុងអង្គការ WTO ផងដែរ!

  (ប៉េកាំង)៖ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មិនមែនភាពឥតខ្ចោះឡើយ ហើយចិនគាំទ្រ ឱ្យមានការធ្វើកំណែទម្រង់ថ្មីមួយ  ក្នុងនោះរួមមាន ទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរ។

Read more: មហាយក្សចិន​ចង់ឲ្យធ្វើកំណែ​ទម្រង់​ ប្រព័ន្ធពាណិជ្ជកម្ម​ពិភពលោក...

អាល្លឺម៉ង់នឹង​ចូលដៃចូលជើង​​ជាមួយបណ្តា​សម្ព័ន្ធមិត្ត ដោយប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារស៊ីរី​ក្នុងករណី​ចាំបាច់! ​

(ប៊ែរឡាំង)៖ អាល្លឺម៉ង់អាចនឹងចូលរួម ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស ជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជា កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីសាជាថ្មី ប្រឆាំងនឹងជនស៊ីវិល នៅក្នុងខេត្ត អ៊ីដលីព (Idlib)។

Read more: អាល្លឺម៉ង់នឹង​ចូលដៃចូលជើង​​ជាមួយបណ្តា​សម្ព័ន្ធមិត្ត...

ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅតែបន្តជម្រុញឱ្យ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀង ស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដែលបានព្រមព្រៀងគ្នា នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។

Read more: ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី

ព្យុះកំណាច​នៅជប៉ុន «ផ្តាច់ជិវិតមនុស្ស​កើនដល់​១១នាក់ និងរបួស​៦១០នាក់»

 (តូក្យូ)៖ មនុស្សយ៉ាងតិច ១១នាក់ បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស  ដោយសារតែ ការវាយប្រហារ របស់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ ភាគខាងលិចប្រទេសជប៉ុន កាលពីម្សិលមិញ។

Read more: ព្យុះកំណាច​នៅជប៉ុន «ផ្តាច់ជិវិតមនុស្ស​កើនដល់​១១នាក់ និងរបួស​៦១០នាក់»

អាកាសចរណ៍អារ៉ាប់រួម Ethitha បង្ខំចិត្តត្រឡប់​មកចុះចតវិញ​ដើម្បី​សុវត្ថិភាព ក្រោយផ្ទុះម៉ាស៊ីន!

  (ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់អារ៉ាប់រួម Ethitha Airways បានបកក្បាល វិលមកក្រោយវិញ បន្ទាប់ពីទើបបានហោះហើរ ចេញពីព្រលានយន្តហោះ ដោយសារតែ ជួបបញ្ហាផ្នែកម៉ាស៊ីន។

Read more: អាកាសចរណ៍អារ៉ាប់រួម Ethitha បង្ខំចិត្តត្រឡប់​មកចុះចតវិញ​ដើម្បី​សុវត្ថិភាព...

ប្រធានាធិបតីចិនបញ្ជូនបេសកជនពិសេស ទៅចូលរួមខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង

  (ប៉េកាំង)៖ ប្រតិភូចិនមួយក្រុមដឹកនាំដោយ មន្ត្រីជាន់ខ្ពស់មួយរូប នឹងបំពេញដំណើរទស្សនកិច្ ចទៅកាន់ប្រទេសកូរ៉េខាងជើង  នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងពិធី រំលឹកខួបនៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង។

Read more: ប្រធានាធិបតីចិនបញ្ជូនបេសកជនពិសេស ទៅចូលរួមខួបលើកទី៧០...

ព្យុះទីហ្វុង Jebi វាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុន ផ្ដាច់ជីវិតមនុស្ស០៦នាក់

  (តូក្យូ)៖ អាជ្ញាធរជប៉ុន បានចេញសេចក្ដីប្រកាស ស្ដីពីការជម្លៀសប្រជាជន ច្រើនជាង០១លាននាក់ និងបានលុបជើងហោះហើរ  ជាច្រើន ខណៈខ្យល់ព្យុះទីហ្វុង ដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយ ផ្ដាច់ជីវិតមនុស្ស យ៉ាងហោចណាស់០៦នាក់។

Read more: ព្យុះទីហ្វុង Jebi វាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុន ផ្ដាច់ជីវិតមនុស្ស០៦នាក់

អង់គ្លេសព្រមាន៖ បណ្តាប្រទេស​អឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែង​ដោយ ISIS ដែលមក​ពី​អាហ្វហ្គានីស្ថាន...

(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក ហ្គាវីន វីលៀមសុន (Gavin Williamson) បាននិយាយថា ប្រទេសរបស់លោក  និងបណ្ដាប្រទេស អឺរ៉ុបដទៃទៀត កំពុងស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់បណ្តាញភេរវករ ISIS  មកពីប្រទេស អាហ្វហ្កានីស្ថាន និង ក្រុមអ្នកគំាទ្ររបស់ពួកគេ។

Read more: អង់គ្លេសព្រមាន៖ បណ្តាប្រទេស​អឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែង​ដោយ ISIS...

ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters ទាំងពីររូបជាបន្ទាន់

  (ហ្ស៊ឺណែវ)៖ ឧត្តមស្នងការជាន់ខ្ពស់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាតិ UNHRC លោកស្រី Michelle Bachelet បានចេញមុខអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែងអ្នកសែត០២រូប នៃទីភ្នាក់ងារព័ត៌មានអន្តរជាតិ  Reuters ដែលត្រូវបានតុលាការ នៃប្រទេសអាស៊ានមួយនេះ សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ  ដោយសារការធ្វើសេចក្តីរាយការណ៍ ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។

Read more: ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters...

ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោស​អ្នកកាសែត Reuters ពីររូប​ដាក់ពន្ធនាគារ​០៧ឆ្នាំ»

(រ៉ង់ហ្គូន)៖ អ្នកកាសែត ០២រូប នៃទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងការចោទប្រកាន់ថា  បានល្មើសនឹងច្បាប់ ចែងពីព័ត៌មានសម្ងាត់ផ្ទៃក្នុង របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងការធ្វើសេចក្តីរាយការណ៍ របស់ពួកគេ ជុំវិញអំពើសម្លាប់រង្គាលលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ានោះ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសនាថ្ងៃចន្ទ ឲ្យជាប់ពន្ធនាគារ រយៈពេល ០៧ឆ្នាំ។

Read more: ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោស​អ្នកកាសែត Reuters...

ទឹកជំនន់​នៅ​ភាគខាងកើត​ប្រទេស​ចិន ផ្តាច់ជីវិត​មនុស្ស១៤នាក់ និងបង្កឲ្យខាតបង់​សេដ្ឋកិច្ច​១.៤៧ពាន់លានដុល្លារ!

  (សៀងហៃ)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយ ព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន បានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់ ផ្នែកសេដ្ឋកិច្ច សម្រាប់ខែនេះប្រមាណ  ១.៤៧ពាន់លានដុល្លារ។

Read more: ទឹកជំនន់​នៅ​ភាគខាងកើត​ប្រទេស​ចិន ផ្តាច់ជីវិត​មនុស្ស១៤នាក់...

ក្រុមហ៊ុន​មួយអះអាង​ថា នឹងទទួល​ខុសត្រូវយ៉ាងពេញលេញ ចំពោះការ​បាក់​ទំនបវារីអគ្គិសនី​នៅឡាវ!

(ឡាវ)៖ មន្ត្រីម្នាក់មកពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា  ក្រុមហ៊ុនមួយនេះ នឹងទទួលខុសត្រូវ យ៉ាងពេញលេញ ដោយអនុឡោមតាមច្បាប់ និងកិច្ចព្រមព្រៀង សម្បទាន លើផលប៉ះពាល់ បង្កឡើងដោយ ការបាក់ទំនប់វារីអគ្គីសនី ដែលបានបង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញ ក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ។

Read more: ក្រុមហ៊ុន​មួយអះអាង​ថា នឹងទទួល​ខុសត្រូវយ៉ាងពេញលេញ...

រកឃើញ​សាកសពកើនដល់​២៧នាក់ និង​១៣០នាក់បន្តបាត់ខ្លួន ក្រោយបាក់ទំនប់វារីអគ្គិសនីនៅឡាវ!

 (ឡាវ)៖ គិតត្រឹមល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សាកសពសរុបចំនួន ២៧នាក់ ហើយត្រូវបានរកឃើញ  ខណៈ១៣០នាក់ទៀត បន្តបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនី នៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ  ដែលជាប់ព្រំដែន ភាគឦសាន ប្រទេសកម្ពុជា និង ភាគកណ្តាលវៀតណាម បានបាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។

Read more: រកឃើញ​សាកសពកើនដល់​២៧នាក់ និង​១៣០នាក់បន្តបាត់ខ្លួន...

ធ្លាក់យន្តហោះចម្បាំង​-ទម្លាក់​គ្រាប់បែក​នៅ​​វៀតណាម «ផ្តាច់​ជីវិត​ពីឡុត​ទាំងពីរនាក់»

  (ហាណូយ)៖ យន្តហោះប្រភេទចម្បាំង និង ទម្លាក់គ្រាប់បែកធុន Sukhoi Su-22 បានធ្លាក់ នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាល ប្រទេសវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិត អាកាសយានិកទាំងពីរនាក់  នៅលើនោះតែម្តង។

Read more: ធ្លាក់យន្តហោះចម្បាំង​-ទម្លាក់​គ្រាប់បែក​នៅ​​វៀតណាម...

ប្រធានាធិបតីចិនព្រលយមួយឃ្លា៖ «ភាគីចូលរួម​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម នឹងត្រូវ​ទទួលបរាជ័យ​ទាំងអស់​»

  (អាហ្រិ្វកខាងត្បូង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ភាគីជម្លោះទាំងអស់ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម  នឹងត្រូវទទួល ភាពបរាជ័យទាំងអស់គ្នា។

Read more: ប្រធានាធិបតីចិនព្រលយមួយឃ្លា៖ «ភាគីចូលរួម​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម...

​កូរ៉េខាងត្បូងពិចារណាដកទ័ព ចេញពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយនៅ ថ្ងៃអង្គារនេះ ថាខ្លួនកំពុងពិចារណា លើគំរោងដកកងទ័ព និងបរិក្ខា យោធាមួយចំនួន ចេញពីតំបន់នៅ តាមបណ្ដោយ តំបន់ព្រំដែនគ្មាន យោធាជាប់ជាមួយ កូរ៉េខាងជើង អនុឡោមតាមកិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្ត កាលពីខែមេសា រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ។

Read more: ​កូរ៉េខាងត្បូងពិចារណាដកទ័ព ចេញពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង

ព្យុះទីហ្វុង «អម្ពិល» កំពុងរំកិលមកវាយប្រហារតំបន់ឆ្នេរ និង​ទីក្រុងធំៗនៃ​ប្រទេសចិន!

  (ប៉េកាំង)៖ រដ្ឋធានីប៉េកាំង នៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀម ទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ខ្លាំងនាថ្ងៃចន្ទ និង ថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះទីហ្វុងឈ្មោះថា អម្ពិល (Ampil)។

Read more: ព្យុះទីហ្វុង «អម្ពិល» កំពុងរំកិលមកវាយប្រហារតំបន់ឆ្នេរ...

ប្រធានាធិបតីហ្វីលីពីន៖ អ្នកព្រួយបារម្ភពីសិទ្ធិមនុស្ស តែខ្ញុំព្រួយបារម្ភពីការរស់នៅរបស់ប្រជាជនខ្ញុំ

  (ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃចន្ទ បានសន្យាថា លោកនឹងបន្ត ធ្វើសង្រ្គាមជាមួយនឹង ឧក្រិដ្ឋជនគ្រឿងញៀន ដោយអះអាងថា អ្វីដែលលោកកំពុងធ្វើ គឺដើម្បីការរស់នៅ របស់ប្រជាជនហ្វីលីពីន។

Read more: ប្រធានាធិបតីហ្វីលីពីន៖ អ្នកព្រួយបារម្ភពីសិទ្ធិមនុស្ស...

ក្រុមហ៊ុន Facebook កំពុងទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និងញុះញង់​ក្រោយពីមានភាព​មិនប្រក្រតីខ្លាំង​នៅ ស្រីលង្កា ឥណ្ឌា និងមីយ៉ាន់ម៉ា!

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយ  ឬព័ត៌មានដែលបង្ក ជាការភ័ន្ដច្រឡំ ដល់សាធារណៈមតិ ប៉ុន្តែក្នុងមួយរយៈ ពេលចុងក្រោយនេះ ការបង្ហោះ និងការចែករំលែករូបភាព ហិង្សានៅក្នុងប្រទេស ឥណ្ឌា ស្រីលង្កា និងមីយ៉ាន់ម៉ា បានជំរុញឱ្យក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ឈានទៅរកផ្លាស់ប្ដូរ គោលនយោបាយរបស់ខ្លួន។

Read more: ក្រុមហ៊ុន Facebook កំពុងទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ...

គ្រោះ​រញ្ជួយដី​បន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារ​ប្រទេស​អ៊ីរ៉ង់!

 (តេហេរ៉ង់)៖ គ្រោះរញ្ជួយដី ថ្មីមួយផ្សេងទៀត ជាមួយកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារចំខេត្តកឺម៉ាន់ (Kerman) ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទទួលរងការវាយលុកផ្ទួនៗគ្នា ដោយគ្រោះរញ្ជួយដល់ទៅ បីលើករួចមកហើយ កាលពីថ្ងៃអាទិត្យ និងមនុស្សជិត ២៩០នាក់បានរងរបួស។

Read more: គ្រោះ​រញ្ជួយដី​បន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារ​ប្រទេស​អ៊ីរ៉ង់!

ឯកឧត្តម ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំ ៥០០នាក់ មកស្គាល់រសជាតរថភ្លើង

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល សរុប៥០០នាក់ មកជិះរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។

Read more: ឯកឧត្តម ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំ ៥០០នាក់ មកស្គាល់រសជាតរថភ្លើង