Social Network

មានការរំពឹងថា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក នឹងត្រឡប់​មកវិញជាមួយជនជាតិ​អាមេរិក​បីនាក់ ដែល​កូរ៉េខាងជើងចាប់ឃុំឃាំង...

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរំពឹងថា  នឹងត្រឡប់មកពីកូរ៉េខាងជើងវិញ ជាមួយពលរដ្ឋអាមេរិកកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិត ជុំវិញជំនួបកំពូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

Read more: មានការរំពឹងថា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក...

មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ «ដើម្បីចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូង» ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន!

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ ទីក្រុងតូក្យូហើយ  និងចាប់ផ្តើមកិច្ចប្រជុំ ត្រីភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។

Read more: មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ...

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ «ត្រូវ​បញ្ជូន​ទៅមន្ទីរ​ពេទ្យជាបន្ទាន់» ក្រោយមាន​ការឈឺចាប់​រាងកាយ​យ៉ាង​ខ្លាំង​...

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់ពន្ធនាគារ ដោយសារការប្រព្រឹត្ត អំពើពុករលួយ  និងបទចោទប្រកាន់ ដទៃទៀតនោះ ត្រូវបានអនុញ្ញាត ឲ្យទៅកាន់មន្ទីរពេទ្យមួយកន្លែង នាថ្ងៃពុធនេះ ដើម្បីពិនិត្យព្យាបាលអាការៈឈឺចាប់ នៅផ្នែកខ្នងរបស់លោកស្រី។

Read more: អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ...

BREAKING NEWS: រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo ទៅដល់​កូរ៉េខាងជើង​ជាលើក​ទីពីរ!

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ហើយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំនៅរដ្ឋកុម្មុយនិស្តមួយនេះ។

Read more: BREAKING NEWS: រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo...

ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី» បើសិន​ជាមាន​​ការប្រើ​​អាវុធ​គីមី​ទៀត...

(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបារាំង លោកស្រី ហ្វ្លរ៉ង់ ផាឡេយ (Florence Parley) ព្រមានថា  ទីក្រុងប៉ារីស នឹងបើកការវាយប្រហារ ជាថ្មីលើស៊ីរី បើសិនជាមានការប្រើប្រាស់ អាវុធគីមីឡើងវិញ។

Read more: ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី»...

លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នា​ជាថ្មី​ចាប់ពីថ្ងៃទី៧-៨ ខែឧសភា!

 (ប៉េកាំង)៖ ទីបំផុតព័ត៌មាន សម្ងាត់មួយទៀត ទើបតែត្រូវបានទម្លាយចេញ នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង  បានបើកកិច្ចជំនួប សម្ងាត់ម្តងទៀត នៅថ្ងៃទី៧-៨ ខែឧសភា ដែលអាចនិយាយបានថា ទើបតែបញ្ចប់ទៅ ប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

Read more: លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន...

អគ្គរដ្ឋ​អាជ្ញា​ទីក្រុង​ញូយ៉ក «អាចនឹងខ្ទាត​ចេញពី​តំណែង ដោយសារ​​អំពើ​ហិង្សា​​ផ្លូវភេទ» ដែលត្រូវ​បានចោទ​ប្រកាន់​ដោយនារី​បួននាក់...

  (ញូយ៉ក)៖ អគ្គរដ្ឋអាជ្ញា នៃទីក្រុងញូយ៉ក លោក អេរិក ស្នាយឌើមេន (Eric Scheiderman) កំពុងប្រឈមមុខជាមួយ ការចោទប្រកាន់ថ្មីផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើ អំពើហិង្សាផ្លូវភេទ ពីសំណាក់ស្រ្តីចំនួន ០៤នាក់ ដែលមន្រ្តីយុត្តិធម៌អាមេរិករូបនេះ  ធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយ។

Read more: អគ្គរដ្ឋ​អាជ្ញា​ទីក្រុង​ញូយ៉ក «អាចនឹងខ្ទាត​ចេញពី​តំណែង...

ក្រុមឃើដ​នៅអ៊ីរ៉ាក់ «ត្រៀម​រៀបចំការបោះ​ឆ្នោត​នៅចុង​ខែកញ្ញា» តែមិនមែន​ជាការបោះឆ្នោត​ ដើម្បីទាមទារ​ឯករាជ្យ​នោះ​ទេ...

(អ៊ីរ៉ាក់)៖ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅតំបន់ពាក់កណ្តាលស្វយ័ត របស់ក្រុមជនជាតិឃើដ  នៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

Read more: ក្រុមឃើដ​នៅអ៊ីរ៉ាក់ «ត្រៀម​រៀបចំការបោះ​ឆ្នោត​នៅចុង​ខែកញ្ញា»...

អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង...»

(ស៊ីរី)៖ ភាពតានតឹងរវាងរដ្ឋាភិបាល ទីក្រុងដាម៉ាស និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី  ត្រូវបានដុតរោល ឲ្យកាន់តែក្តៅ នៅចំពេលមានសេចក្តីរាយការណ៍ព័ត៌មាន អំពីការបោះមូលដ្ឋានថ្ មីរបស់កងទ័ពអាមេរិក នៅទីក្រុង អាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងការបញ្ជូនយោធា ពីក្រុមយោធាចំរុះ របស់អារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ សកម្មភាពរបស់ កងកម្លាំងឃើដ ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់  នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។

កងកម្លាំងឃើដ SDF ដែលមានការជ្រោមជ្រែង ពីសហរដ្ឋអាមេរិក កំពុងជីករណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញបន្ទាយ របស់ពួកគេ និងនៅតាមតំបន់នានាក្នុងទីក្រុង Al-Hasakah ខណៈដែលកងទ័ពស៊ីរី  ត្រូវបានបង្គាប់ឲ្យ មានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។

គួរជម្រាបថា ភាពតានតឹងកើនឡើងក្តៅគគុកនេះ បានបន្តយ៉ាងដូច្នេះ ចាប់តាំងតែពីសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា  បានបញ្ជូនសព្វាវុធថ្មីផ្សេងទៀត តាមច្រកព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀមបង្កើតមូលដ្ឋានថ្មី។ ជាមួយគ្នានេះ ក្រុមយោធាចំរុះ នៃបណ្តាប្រទេសអារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ក៏ត្រូវគេរាយការណ៍ថា  បានព្រមព្រៀងគ្នា នឹងបញ្ជូនកងទ័ពមកកាន់ ភាគខាងជើងស៊ីរីផងដែរ៕

ដកស្រង់ពី៖ Fresh News

មានករណី​ប៉ងធ្វើឃាត​រដ្ឋមន្ត្រីមហាផ្ទៃ​ប៉ាគីស្ថាន តែមិន​បាន​សម្រេចអំឡុងពេលលោក​កំពុងថ្លែង​សុន្ទរកថា...

  (ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក អាហ៍សាន អ៊ីកបាល (Ahsan Iqbal) ត្រូវបានគេបាញ់ឱ្យរបួស  ដែលទំនងជាការប៉ុនប៉ង ធ្វើឃាតនៅអំឡុង ពេលលោកថ្លែងសុន្ទករថាមួយ នៅក្នុងខេត្ត ផាន់ចាប់ (Punjab) ស្ថិតនៅភាគខាងជើង នៃប្រទេស។

Read more: មានករណី​ប៉ងធ្វើឃាត​រដ្ឋមន្ត្រីមហាផ្ទៃ​ប៉ាគីស្ថាន...

គ្រោះរញ្ជួយដី ៥.២រ៉ិចទ័រ វាយប្រហារអ៊ីរ៉ង់ និងបង្ករបួស​មនុស្ស​៣១នាក់!

  (តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារទីក្រុង ស៊ីសាក់ (Sisakht) ក្នុងខេត្ត កូជីលូយេ (Kohgiluye-Boyerahmad) ភាគខាងលិចប្រទេសអ៊ីរ៉ង់ នាថ្ងៃពុធនេះ ដែលវាបានបណ្តាលឲ្យមនុស្ស យ៉ាងតិចចំនួន ៣១នាក់ បានរងរបួស។

Read more: គ្រោះរញ្ជួយដី ៥.២រ៉ិចទ័រ វាយប្រហារអ៊ីរ៉ង់ និងបង្ករបួស​មនុស្ស​៣១នាក់!

មនុស្សស្លាប់ជាបន្តបន្ទាប់ ក្រោមការគ្រប់គ្រងដោយរបបថ្មីមួយរបស់តួកគី

(អង់ការ៉ា)៖គ្រូបង្រៀនភាសាអង់គ្លេស ឈ្មោះ ហាលីមេ ហ្គូលសូ បានស្លាប់នៅក្នុងពន្ធនាគារ ដោយសារតែគេបដិសេធ មិនព្យាបាលជំងឺ ដែលគាត់មានតាំងពីក្មេង។

Read more: មនុស្សស្លាប់ជាបន្តបន្ទាប់ ក្រោមការគ្រប់គ្រងដោយរបបថ្មីមួយរបស់តួកគី

កាដូធំមួយត្រៀមជូនដល់កូរ៉េខាងជើង! ប៉ុន្តែកូរ៉េខាងត្បូងត្រូវការអន្តរជាតិឯកភាពសិន!

(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Kim Dong-yeon បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងពិចារណាលើការ  ផ្ដល់ហិរញ្ញវត្ថុ ចំពោះគំរោងសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង បើទោះជារាល់គំរោងទាំងអស់ ជាមួយទីក្រុងព្យុងយ៉ាង  ត្រូវការ ការយល់ព្រម ពីសហគមន៍អន្តរជាតិ ជាមុនក៏ដោយ។

Read more: កាដូធំមួយត្រៀមជូនដល់កូរ៉េខាងជើង! ប៉ុន្តែកូរ៉េខាងត្បូងត្រូវការអន្តរជាតិឯកភាពសិន!

ជាការ​តបស្នង កូរ៉េខាងជើង​​ចាប់ផ្តើម «ដកឧបករណ៍​បំពង​សំឡេង​រិះគន់​​កូរ៉េខាងត្បូង» ចេញពី​​ព្រំដែន​ហើយ!

(សេអ៊ូល)៖ កូរ៉េខាងជើង បានចាប់ផ្ដើមដក ឧបករណ៍បំពងសំឡេង រិះគន់កូរ៉េខាងត្បូង ចេញពីតំបន់ព្រំដែនហើយ  ជាផ្នែកមួយនៃការអនុវត្ត សេចក្ដីថ្លែងការណ៍រួម Panmunjom ក្រោយជំនួបកំពូលអន្តរកូរ៉េ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

Read more: ជាការ​តបស្នង កូរ៉េខាងជើង​​ចាប់ផ្តើម...

មេដឹកនាំ​​ជាន់​ខ្ពស់​​អ៊ីរ៉ង់ «អំពាវនាវ​ឲ្យអាមេរិក​​ចាកចេញពី​​មជ្ឈិមបូព៌ា» និងឈប់​ញុះញង់ឲ្យ​អារ៉ាប៊ូសាអឌីត ប្រឆាំង​អ៊ីរ៉ង់ទៀត...

(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងចិញ្ចឹមវិបត្តិ នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការញុះញង់ ឱ្យអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងអ៊ីរ៉ង់។

Read more: មេដឹកនាំ​​ជាន់​ខ្ពស់​​អ៊ីរ៉ង់ «អំពាវនាវ​ឲ្យអាមេរិក​​ចាកចេញពី​​មជ្ឈិមបូព៌ា»...

ប្រធានាធិបតីកូរ៉េខាងត្បូង «ស្នើ UN ជួយអង្កេត​ការបិទកន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​កូរ៉េខាងជើង»

  (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការសហប្រជាជាតិ ចូលរួមអង្កេតលើគំរោង បិទ ទីតាំងធ្វើតេស្ ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង «ស្នើ UN...

ជំនួបពេលព្រឹកជុំទីមួយត្រូវ​បញ្ចប់, មេដឹកនាំ​កូរ៉េទាំងពីរ ចែកផ្លូវគ្នាទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ក្នុងទឹកដី​រៀងៗ​ខ្លួន!

 (សេអ៊ូល)៖ ទីបំផុតកិច្ចប្រជុំបិទទ្វារ នាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ  បានបញ្ចប់ទៅវិញហើយ ដោយលោកលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញទៅ ស្រស់ស្រូបអាហារ ពេលថ្ងៃត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា  នៅព្រំដែនសាជាថ្មីម្តងទៀត នារសៀលនេះ។

Read more: ជំនួបពេលព្រឹកជុំទីមួយត្រូវ​បញ្ចប់, មេដឹកនាំ​កូរ៉េទាំងពីរ...

ទីបំផុតកិច្ចជំនួប​ជាប្រវត្តិសាស្ត្រ នៃមេដឹកនាំកូរ៉េទាំងពីរ ចាប់ផ្តើមជា​ផ្លូវការហើយ ក្រោយលោក គីម ជុងអ៊ុន ឆ្លងព្រំដែន​​ចូលមក​​កូរ៉េខាងត្បូង

(សេអ៊ូល)៖ នៅទីបំផុតកិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រនេះ  ជាមួយការរំពឹងថា ប្រទេសទាំងពីរអាចស្វែងរក សន្ធិសញ្ញាសន្តិភាព ជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ  ខណៈលោក គីម ជុងអ៊ុន បានឈានជើងឆ្លងព្រំដែន ចូលមកកូរ៉េខាងត្បូងហើយ។

Read more: ទីបំផុតកិច្ចជំនួប​ជាប្រវត្តិសាស្ត្រ នៃមេដឹកនាំកូរ៉េទាំងពីរ...

ទីបំផុតអាមេរិកទាមទារភស្តុតាង «ដែលរុស្ស៊ីអះអាងថា បានស្ទាក់ចាប់​មីស៊ីល Tomahawk ដែលបាញ់ស្រោចលើស៊ីរី» កាលពី​ពាក់កណ្តាល​ខែមេសា...

(ម៉ូស្គូ)៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួនមិនមានភស្ដុងតាងណាមួយ ផ្ទៀងផ្ទាត់ ទៅនឹងការអះអាង របស់ទីក្រុងម៉ូស្គូ ដែលថាប្រព័ន្ធស្ទាក់មីស៊ីលរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលអាមេរិក  Tomahawk ដែលបាញ់មកលើ មូលដ្ឋានទ័ពស៊ីរីនោះឡើយ  ដូច្នេះរុស្ស៊ីត្រូវតែមានភស្តុតាង ដូចគ្នាមុខនឹងនិយាយថា បានស្ទាក់ចាប់មីស៊ីលអាមេរិក ដ៏មានអានុភាពប្រភេទនេះ។

Read more: ទីបំផុតអាមេរិកទាមទារភស្តុតាង «ដែលរុស្ស៊ីអះអាងថា បានស្ទាក់ចាប់​មីស៊ីល Tomahawk...

មុន​លោក ដូណាល់ ត្រាំ ជួប​លោក គីម ជុងអ៊ុន លោកត្រូវ​ជួបប្រធានាធិបតី​​កូរ៉េខាងត្បូងជាមុន​សិន!

(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាការងារ ជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅមុនជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង  លោក គីម ជុងអ៊ុន ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ  ស្ដីពីការរំសាយ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

Read more: មុន​លោក ដូណាល់ ត្រាំ ជួប​លោក គីម ជុងអ៊ុន...

វែបសាយ​​តាមដាន​រឿង​សម្ងាត់​​កូរ៉េខាងជើង៖ «ទីតាំង​ធ្វើតេស្តនុយក្លេអ៊ែរ​កូរ៉េខាងជើង Punggye-ri មិនទាន់​គាំង​ដំណើរការ ដូចការ​អះអាង​នោះ​ទេ...» ​

  (វ៉ាស៊ីនតោន)៖ គេហទំព័រឃ្លាំមើលសកម្មភាព និងរឿងសម្ងាត់កូរ៉េខាងជើង របស់សហរដ្ឋអាមេរិក 38 North បានអះអាងថា ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង  នៅតែអាចធ្វើប្រតិបត្តិការ  បានយ៉ាងពេញលេញ ហើយដែលនេះគឺផ្ទុយទាំងស្រុង ទៅនឹងសេចក្ដីរាយការណ៍ថា  ទីតាំងធ្វើតេស្ដនេះជិតរលំ។

Read more: វែបសាយ​​តាមដាន​រឿង​សម្ងាត់​​កូរ៉េខាងជើង៖...