Social Network

យោធាលីប៊ី អំពាវនាវ​ឲ្យជនជាតិអាហ្វ្រិក​ទាំងអស់ ចាកចេញពី​ភាគខាងកើតជាបន្ទាន់ ខណៈការ​បង្ក្រាបទ្រង់​ទ្រាយធំនឹង​ផ្ទុះឡើង...

 (ទី្រប៉ូលី)៖ កងកម្លាំងយោធាភាគខាងកើតលីប៊ី បានកំណត់ថ្ងៃទី១៧ ខែមីនា ជាថ្ងៃសម្រាប់ជនទាំងឡាយ  ដែលមកពីបណ្តាប្រទេសអាហ្រ្វិកជិតខាង ចាកចេញឲ្យអស់ពីតំបន់ភាគខាងកើតត្បូង នៃប្រទេសលីប៊ីជាបន្ទាន់  ដើម្បីបើកឲ្យមានការបង្រ្កាបអំពើហិង្សា ដែលកំពុងតែពុះកញ្រ្ជោលខ្លាំង នៅទីនោះ។

Read more: យោធាលីប៊ី អំពាវនាវ​ឲ្យជនជាតិអាហ្វ្រិក​ទាំងអស់ ចាកចេញពី​ភាគខាងកើតជាបន្ទាន់...

ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម» ចំពោះមុខ​ការព្រមាន​វាយបក ពីបណ្តា​ប្រទេសធំៗ​ក្នុងសកលលោក!

  (វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាច ប្រតិបត្តិរបស់លោក  ដោយចុះហត្ថលេខ លើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប  និង អាលុយមីញ៉ូម  មកកាន់សហរដ្ឋអាមេរិក។

Read more: ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម»...

ដូណាល់ ត្រាំ៖ ទោះបីយើង​ព្រម​ទទួលយក​ការ​អញ្ជើញពី លោក គីម ជុងអ៊ុន តែទណ្ឌកម្ម​នៅតែត្រូវអនុវត្តន៍ រហូតដល់​មានកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ! ​

(វ៉ាស៊ីនតោន)៖ បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយាថា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ។

Read more: ដូណាល់ ត្រាំ៖ ទោះបីយើង​ព្រម​ទទួលយក​ការ​អញ្ជើញពី លោក គីម ជុងអ៊ុន...

ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង ពន្ធ​នាំចូល​ដែក-​អាលុយមីញ៉ូម! ​

(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីល បានដាក់ពាក្យតវ៉ាទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសម្ដែងការប្រឆាំងជំទាស់ ទៅនឹងគំរោងតម្លើងថ្លៃពន្ធ នាំចូលផលិតផលដែក និង អាលុយមីញ៉ូម  ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្នើឱ្យសេតវិមាន ពិចារណាឡើងវិញ ចំពោះជំហរ ដែលកំពុងបង្កភាពចម្រូងសម្រាសបំផុតនេះ។

Read more: ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង...

អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក» ដែលបាន​លិចក្នុង​សម័យ​សង្គ្រាម​ជាមួយ​ជប៉ុន...

(ស៊ីដនី)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំ មួយគ្រឿងរបស់អាមេរិក ដែលត្រូវបានគេបាញ់ពន្លិច  ក្នុងអំឡុងសមរភូមិ លើផ្ទៃសមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញ នៅក្រោមបាតសមុទ្រ ចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្រា្តលី នាថ្ងៃអង្គារនេះ។

Read more: អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក»...

ទីបំផុត​បេសកជន​ជាន់ខ្ពស់តំណាង លោក មូន ជែអ៊ីន ធ្វើដំណើរ​ដល់​ទីក្រុង​ព្យុងយ៉ាង​​ហើយ!

(សេអ៊ូល)៖ បេសកជនពិសេសជាប្រវត្តិសាស្ត្រ តំណាងឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន  ទីបំផុតបានធ្វើដំណើរទៅដល់កូរ៉េខាងជើងហើយ នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល) តបតាមការអញ្ជើញពីសំណាក់ លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់ផុតលេខ នៃប្រទេសកុម្មុយនិស្តមួយនេះ។

Read more: ទីបំផុត​បេសកជន​ជាន់ខ្ពស់តំណាង លោក មូន ជែអ៊ីន...

គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី កើន​ដល់​ជិត ៧០០នាក់!

(ស៊ីរី)៖ ជនស៊ីវិលក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត  នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត  ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេលតែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។

Read more: គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី...

ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង ដោយសារ​សន្តិសុខ​ផុយស្រួយ!

(អ៊ីស្តង់ប៊ុល)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី នឹងត្រូវបានសម្រេចចិត្ត ឲ្យបិទទ្វារនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងទីក្រុងអង់ការ៉ា) ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ។

Read more: ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង...

បាក់ដីនៅ​ឥណ្ឌូណេស៊ី «ឆក់យកជីវិត​មនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»

 (ហ្សាការតា)៖ ការបាក់ដីនៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួនក្រោមល្បាប់ភក់ និង ១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

Read more: បាក់ដីនៅ​ឥណ្ឌូណេស៊ី «ឆក់យកជីវិត​មនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»

ប្រធានាធិបតី​តួកគី៖ «រឿងដែល​​រុស្ស៊ីស្នើ​ឲ្យ​តួកគី និងស៊ីរី​​ចរចាគ្នា នោះគឺមិនអាច​ទៅ​រួចទេ...»

  (អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី បានអានសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដែលអំពាវនាវឲ្យទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ (ស៊ីរី) អង្គុយចុះចរចាគ្នា ជុំវិញអន្តរាគមន៍យោធាតួកគី ដែលកំពុងប្រព្រឹត្តទៅក្នុងតំបន់ Afrin នៃព្រំដែនស៊ីរីនៅឡើយ ដែលនាំឲ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត។

Read more: ប្រធានាធិបតី​តួកគី៖ «រឿងដែល​​រុស្ស៊ីស្នើ​ឲ្យ​តួកគី និងស៊ីរី​​ចរចាគ្នា...

ក្រុមសង្គ្រោះអ៊ីរ៉ង់ «ទាញយក​សាកសពបាន ៣២នាក់ហើយ» ចេញពី​កន្លែងយន្តហោះ​ធ្លាក់ នៅជម្រាល​ភ្នំទឹកកក​...

(តេហេរ៉ង់)៖ ក្រុមសង្គ្រោះអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) បានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសាកសពមនុស្សជាបន្តបន្ទាប់ ចេញពីជម្រាលភ្នំទឹកកក នៅភាគកណ្តាលឈាងខាងត្បូងប្រទេសនោះហើយ ក្រោយពីយន្តហោះអ៊ីរ៉ង់មួយគ្រឿង បានធ្លាក់នៅទីនោះជាមួយមនុស្សជិះសរុប ៦៥នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

Read more: ក្រុមសង្គ្រោះអ៊ីរ៉ង់ «ទាញយក​សាកសពបាន ៣២នាក់ហើយ» ចេញពី​កន្លែងយន្តហោះ​ធ្លាក់...

កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចចរចាស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាលើកទី២៣ នៅទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។

Read more: កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

ទីបំផុតការថ្លែងរបស់​អតីតនាយក CIA អាមេរិក គឺជាការ​ទទួល​ស្គាល់នូវទង្វើការលូកលាន់ចូលកិច្ចផ្ទៃក្នុងប្រទេសដទៃ ពីសំណាក់សហរដ្ឋអាមេរិក!

  (វ៉ាស៊ីនតោន)៖ ស្របពេលក្រុមរដ្ឋអាជ្ញាពិសេសអាមេរិក កំពុងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុង កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ រួមទាំងការបោះឆ្នោតនៅអឺរ៉ុប ដើម្បីបំផ្លាញលិទ្ធិប្រជាធិបតេយ្យ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) ឯណោះវិញ បែរជាទទួលស្គាល់ដោយឥតលាក់លៀមថា សហរដ្ឋអាមេរិក បាននិងកំពុងជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃទៅវិញ។

Read more: ទីបំផុតការថ្លែងរបស់​អតីតនាយក CIA អាមេរិក...

ចំនួន​មនុស្សស្លាប់ ក្នុងការវាយប្រហារ​នៅស៊ីរី​កើនដល់ ២៥០នាក់ ក្នុងនោះ​មាន​កុមារ ៥០នាក់...

(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០នាក់។

Read more: ចំនួន​មនុស្សស្លាប់ ក្នុងការវាយប្រហារ​នៅស៊ីរី​កើនដល់ ២៥០នាក់...

យន្តហោះនីហ្សេរីយ៉ា «រអិលចេញពីផ្លូវ នាំឲ្យខូចខាត» តែសំណាង​ល្អ​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព...

(នីហ្សេរីយ៉ា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានទទួលរងការខូចខាតបន្តិចបន្តួច នាយប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីបានរអិលចេញពីផ្លូវយន្តហោះនៅក្នុងទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្តែសំណាងល្អមនុស្សទាំងប៉ុន្មានដែលជិះនៅលើនោះពុំបានគ្រោះថ្នាក់ឡើយ។

Read more: យន្តហោះនីហ្សេរីយ៉ា «រអិលចេញពីផ្លូវ នាំឲ្យខូចខាត»...

តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ» តែកូរ៉េខាងជើង​បាន​លុបចោលជំនួប នៅនាទីចុង​ក្រោយ...

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងបែរជាលុបចោលជំនួបនៅនាទីចុងក្រោយ។

Read more: តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ»...

ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ទាហានជើងទឹកថៃ បានដឹកនាំការហ្វឹកហ្វឺនដើម្បីរស់នៅក្នុងព្រៃ សម្រាប់ទាហានបរទេសកាលពីថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Cobra Gold និងជាសមយុទ្ធពហុជាតិដ៏ធំបំផុតរបស់អាស៊ី។

Read more: ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់) នៅក្នុង​​ការវាយប្រហារ​ដោយទ័ពអាកាសស៊ីរី!

(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម។

Read more: ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់)...

ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ជនរងគ្រោះជាច្រើនត្រូវបានគេនាំយកទៅមន្ទីរពេទ្យ ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេលត្រឹម ៣ ថ្ងៃ។

Read more: ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

  (ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បានចំណាយពេលចុះទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនានា នៅក្នុងតំបន់ភ្នំនៃភាគពាយ័ព្យប្រទេស ជាពិសេសកន្លែងដែលទើបទទួលរងគ្រោះរញ្ជួយដី។

Read more: ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​ ជុំវិញរឿងពុក​រលួយ...

(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។

Read more: បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​...