Social Network

ម៉ិចស៊ីកូ៖ រឿងចេញលុយ​កសាងជញ្ជាំងព្រំដែនគឺ «គ្មានផ្លូវឡើយ» ប៉ុន្តែការពិភាក្សាជាមួយអាមេរិក គឺជាឆន្ទៈរបស់យើងដើម្បីរក្សាទំនាក់ទំនងល្អ!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ បានលើកឡើងថា ប្រទេសរបស់លោក មានឆន្ទៈជានិច្ច ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងល្អរវាងគ្នា ប៉ុន្តែ សម្រាប់រឿងចេញថ្លៃ កសាងជញ្ជាំងព្រំដែន ជារឿងដែល «គ្មានផ្លូវអាចចរចាបានឡើយ»។

Read more: ម៉ិចស៊ីកូ៖ រឿងចេញលុយ​កសាងជញ្ជាំងព្រំដែនគឺ «គ្មានផ្លូវឡើយ»...

លោក ដូណាល់ ត្រាំ​ បញ្ជាក់ជាផ្លូវការច្បាស់ៗថា «មិចស៊ីកូ​ត្រូវតែចេញលុយ​១០០%តែម្តង» លើថ្លៃ​កសាង​ជញ្ជាំងព្រំដែន!

(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនតែម្តងទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល។

Read more: លោក ដូណាល់ ត្រាំ​ បញ្ជាក់ជាផ្លូវការច្បាស់ៗថា...

អន្តរាយ! នីវ៉ូទឹកសមុទ្រកើនឡើងខ្លាំង ខណៈទឹកកក​តំបន់ប៉ូលរលាយ​លឿន​ជាង​ការរំពឹងទុក!

(អាមេរិក)៖ នាថ្ងៃកាន់អំណាចចុងក្រោយរបស់ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិកបាន ធ្វើការព្រមានថា កម្ពស់ទឹកសមុទ្រ កាន់តែកើនឡើងជាងមុន ជាបន្តបន្ទាប់ ខ្លាំងជាងការរំពឹងទុក របស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីលើកមុនៗដោយសារតែ ការរលាយផ្ទាំងទឹកកក នៃតំបន់ប៉ូលទាំងពីរ ដ៏ឆាប់រហ័សគួរឲ្យកត់សំគាល់។

Read more: អន្តរាយ! នីវ៉ូទឹកសមុទ្រកើនឡើងខ្លាំង ខណៈទឹកកក​តំបន់ប៉ូលរលាយ​លឿន​ជាង​ការរំពឹងទុក!

ឧទ្ធម្ភាគចក្រ​​ដឹក​អ្នក​របួស​​ទៅ​សង្គ្រោះ បែរ​ត្រូវ​ធ្លាក់​​ស្លាប់​​៦នាក់​​នៅ​អ៊ីតាលី

ឧទ្ធម្ភាគចក្រ សង្គ្រោះបន្ទាន់មួយគ្រឿង បានធ្លាក់នៅតាមជួរភ្នំ នៅអ៊ីតាលី គ្របដណ្ដប់ដោយព្រិល នៅថ្ងៃអង្គារម្សិលមិញ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦នាក់។

Read more: ឧទ្ធម្ភាគចក្រ​​ដឹក​អ្នក​របួស​​ទៅ​សង្គ្រោះ...

ថៃ​ទិញ​នាវា​មុជ​ទឹក​ ​និង​រថក្រោះ​ជា​ច្រើន​គ្រឿង​ពី​ប្រទេស​ចិន

រដ្ឋាភិបាលយោធាទីក្រុងបាងកក ទើបសម្រេចបញ្ជាទិញ នាវាមុជទឹកមួយគ្រឿង រថក្រោះ ១០ គ្រឿង និង រថពាសដែកមួយចំនួន ក្រោមកញ្ជប់ថវិកាប្រមាណ ៣៨០ លានដុល្លារ ពីរដ្ឋាភិបាល ទីក្រុងប៉េកាំង។

Read more: ថៃ​ទិញ​នាវា​មុជ​ទឹក​ ​និង​រថក្រោះ​ជា​ច្រើន​គ្រឿង​ពី​ប្រទេស​ចិន

អតីតមន្ត្រីទូតកូរ៉េខាងជើង បន្តបកអាក្រាត លោក គីម ជុងអ៊ុន និងស្ថានភាពក្នុងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង!

(សេអ៊ូល)៖ អតីតមន្ត្រីទូតជាន់ខ្ពស់ របស់កូរ៉េខាងជើង ដែលបានរត់ចេញពីស្ថានទូត នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកសុំសិទ្ធិជ្រកកោណ នៅកូរ៉េខាងត្បូងនោះ បានបន្តធ្វើការ បកអាក្រាតទៅលើ របបដឹកនាំរបស់លោក គីម ជុនអ៊ុន ដោយលើកនេះ លោកបានអះអាងថា មន្ត្រីកំពូលៗជាច្រើន នៅកូរ៉េខាងជើង មិនពេញចិត្តនឹងការដឹកនាំ របស់បុរសវ័យក្មេងជំនាន់ទីបី រូបនេះឡើយ។

Read more: អតីតមន្ត្រីទូតកូរ៉េខាងជើង បន្តបកអាក្រាត លោក គីម ជុងអ៊ុន...

កប៉ាល់​ដ៏​អស្ចារ្យ​​១០​គ្រឿង ​ផលិត​សម្រាប់​មហាសេដ្ឋី

ការធ្វើដំណើរកម្សាន្ត តាមសមុទ្រ គឺជាការលំហែកាយ ដ៏ពេញនិយមសម្រាប់មនុស្ស ជុំវិញពិភពលោក ជាពិសេស ប្រសិនបើមានកប៉ាល់ផ្ទាល់ខ្លួន ដ៏ស្រស់ស្អាត ទំនើប និង ប្រកបដោយផាសុកភាព។

Read more: កប៉ាល់​ដ៏​អស្ចារ្យ​​១០​គ្រឿង ​ផលិត​សម្រាប់​មហាសេដ្ឋី

ដូណាល់ ត្រាំ នឹង​បញ្ជា​ឲ្យ​ធ្វើ​ជញ្ជាំង តាម​ព្រំដែន​ជាមួយ​ម៉ិកស៊ីកូ

មន្ត្រីសេតវិមាន សហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ នឹងបញ្ជាឲ្យសាងសង់ជញ្ជាំង តាមព្រំដែន ជាមួយម៉ិកស៊ីកូ នាពេលឆាប់ៗនេះ ដើម្បីការពារជនភៀសខ្លួនស៊ីរី បម្លាស់ទីចូលទឹកដីអាមេរិក។

Read more: ដូណាល់ ត្រាំ នឹង​បញ្ជា​ឲ្យ​ធ្វើ​ជញ្ជាំង តាម​ព្រំដែន​ជាមួយ​ម៉ិកស៊ីកូ

ចំនួនអ្នកស្លាប់កើនដល់២៣នាក់ បន្ទាប់ពីត្រូវ​គំនរព្រិល​សង្កត់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារអ៊ីតាលីសប្តាហ៍មុន!

(រ៉ូម)៖ មកទល់ពេលនេះ មនុស្សសរុបចំនួន ២៣នាក់ហើយ ត្រូវបានក្រុមជួយសង្រ្គោះរកឃើញថា បានបាត់បង់ជីវិត បន្ទាប់ពីពួកគេ បានជាប់ខ្លួន នៅក្រោមគំនរ នៃអគារសណ្ឋាគារឈ្មោះ Rogopiano ស្ថិតក្នុងតំបន់ Abruzzo ដែលបានបាក់រលំ ដោយសារផ្ទាំងព្រិលទឹកកកបាក់សង្កត់ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារ ក្បែរទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ប៉ុន្តែ មនុស្ស០៦នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ខណៈភ្ញៀវ និងអ្នកបំរើសណ្ឋាគារ ចំនួន១១នាក់ បានរួចរស់ជីវិត ពីហេតុការណ៍ដ៏អាក្រក់នេះ។

Read more: ចំនួនអ្នកស្លាប់កើនដល់២៣នាក់ បន្ទាប់ពីត្រូវ​គំនរព្រិល​សង្កត់...

រថយន្តដ៏មហាទំនើបដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជា​ឲ្យផលិត​នោះ​មិនទាន់​ធ្វើរួចទេ!

(វ៉ាស៊ីនតោន)៖ ដំបូងឡើយរថយន្តលីម៉ូស៊េរីថ្មី សម្រាប់ប្រធានាធិបតីអាមេរិក នឹងបង្ហាញវត្តមានជាផ្លូវការ ឲ្យពិភពលោកបានឃើញ នៅថ្ងៃស្បថឡើងកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែ រថយន្តលីម៉ូ ដែលបានដឹកលោក ប្រធានាធិបតីអាមេរិកថ្មី នៅក្នុងក្បួនដង្ហែរក្រោយពិធីស្បថកាន់តំណែង គឺជារថយន្តម៉ូដែលចាស់ ដែលជាយានជំនិះរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំ កន្លងទៅនេះប៉ុណ្ណោះ ហើយលោក ត្រាំ ចាំបាច់ត្រូវបន្ត ប្រើប្រាស់រថយន្តនេះ មួយរយៈពេលទៀតសិន ដោយសារតែ រថយន្តប្រធានាធិបតីថ្មី ដែលលោក បញ្ជាឲ្យផលិត ពុំទាន់សម្រេចហើយរួចរាល់នៅឡើយ។

Read more: រថយន្តដ៏មហាទំនើបដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...

លោក បាន គីមូន កំពុងធ្លាក់ប្រជាប្រិយភាព​ដោយសារការបង្ហាញ​អត្តចរិតប្លែកៗ និងរឿងអាស្រូវស៊ីសំណូក!

(សេអ៊ូល)៖ ការវិលត្រឡប់មកកាន់ កូរ៉េខាងត្បូង ដែលបាននិងកំពុងប្រឈមមុខ វិបត្តិនយោបាយ យ៉ាងធ្ងន់ធ្ងរនោះ មានសញ្ញាពុំសូវជាល្អប៉ុន្មាននោះឡើយ សម្រាប់អតីត ប្រមុខដឹកនាំកំពូល នៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលធ្លាប់ត្រូវបានគេស្ទាបស្ទង់ថា ទំនងជានឹងអាចក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូងថ្មី បន្ទាប់ពីការលេចលឺថា លោកមានជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវពុករលួយ របស់ក្រុមគ្រួសារសាច់ញាតិ និង មានការចោទសួរដ៏ជជីក ជាច្រើនពីសំណាក់ អ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តខុសឆ្គងប្លែកៗរបស់លោក។

Read more: លោក បាន គីមូន កំពុងធ្លាក់ប្រជាប្រិយភាព​ដោយសារការបង្ហាញ​អត្តចរិតប្លែកៗ...

តួកគីប្រកាសថានឹងមិនប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីនោះឡើយ!

(អ៊ីស្ដង់ប៊ូល)៖ ឧបនាយករដ្ឋមន្ត្រី តួកគីលោក នូម៉ាន់ គូតទូលមូស (Numan Kurtulmus) បានបញ្ជាក់ចំៗ នៅថ្ងៃអង្គារនេះថា ការអះអាងដែលថា តួកគីនឹងប្រគល់ទីក្រុង Al-Bab ទៅឱ្យ កងកម្លំាងរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ នៅពេលក្រុម ISIS ត្រូវបានកម្ចាត់ ឬបណ្ដេញចេញ គឺជារឿងមិនពិត ពោលគឺទីក្រុងអង់ការ៉ា គ្មានគំរោងធ្វើបែបនេះឡើយ។

Read more: តួកគីប្រកាសថានឹងមិនប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីនោះឡើយ!

រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការ​ចាកចេញ​ពីសហ​ភាពអឺរ៉ុប «Brexit» បានទេ បើសភាមិនបោះឆ្នោតគាំទ្រ !

(ឡុងដ៍)៖ ទីបំផុត បញ្ហាដ៏ធំមួយ បានលេចឡើងហើយ គឺសភាជាតិ របស់អង់គ្លេស ដែលហាក់មានភាពស្រពិចស្រពិលថា នឹងអាចបោះឆ្នោតគាំទ្រទៅដល់ រដ្ឋាភិបាល ឲ្យដំណើរការនីតិវិធី ក្នុងការចាកចេញ ពីសហភាពអឺរ៉ុប «Brexit» ជាហេតុដែលអាច ធ្វើឲ្យគំរោងការណ៍ របស់លោកស្រី ធារ៉េសា ម៉ាយ (Theresa May) ក្នុងការរៀបចំ កិច្ចពិភាក្សាជាមួយ សហភាពអឺរ៉ុបជាផ្លូវការ នៅចុងខែមីនា ត្រូវជាប់គាំង។

Read more: រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការ​ចាកចេញ​ពីសហ​ភាពអឺរ៉ុប «Brexit»...

ប្រធានាធិបតី​អាមេរិក១០រូប មុន​ និង​ក្រោយពេលកាន់តំណែងផ្លាស់​ប្តូរ​មុខ​មាត់​បែប​ណា​ខ្លះ?

ការងារជាប្រធានាធិបតី ពិតជាមិនងាយស្រួលនោះឡើយ មានភាពស្មុគស្មាញច្រើន ជាពិសេស ត្រូវគិតគូររឿងប្រទេសជាតិ។

Read more: ប្រធានាធិបតី​អាមេរិក១០រូប មុន​...

ការចាកចេញរបស់អង់គ្លេស នឹងជំរុញឲ្យ «អឺរ៉ុបកាន់តែរួបរួមគ្នា និងខ្លាំងក្លា»

(ញូយ៉ក)៖ ប្រធានអ្នកចរចា Brexit នៃសភាសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានថ្លែងថា ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេស ក្នុងការដកខ្លួនចេញពី EU បានផ្តល់ឱកាសដ៏ល្អមួយ ដល់ការធ្វើកំណែងទម្រង់ នៅក្នុងសហភាពអឺរ៉ុបផ្ទាល់ និង ជៀសវាងការបែកបាក់គ្នាបន្ថែមទៀត នាពេលអនាតគ នៅក្នុងចំណង ទាក់ទងរវាងសមាជិក ដែលនៅសេសសល់។

Read more: ការចាកចេញរបស់អង់គ្លេស នឹងជំរុញឲ្យ «អឺរ៉ុបកាន់តែរួបរួមគ្នា និងខ្លាំងក្លា»

យន្តហោះចម្បាំងតួកគី សម្រុកទម្លាក់​គ្រាប់បែកនៅ​ភាគខាងជើង​ស៊ីរី​ ស្លាប់​សមាជិក ISIS ចំនួន៦៥នាក់!

(អង់ការ៉ា)៖ យោធាតួកគី បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦៥នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រតិបត្តិការយោធាមួយ នៅទីក្រុង Al-Bab ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី នារយៈពេល២៤ម៉ោងចុងក្រោយនេះ។

Read more: យន្តហោះចម្បាំងតួកគី សម្រុកទម្លាក់​គ្រាប់បែកនៅ​ភាគខាងជើង​ស៊ីរី​ ស្លាប់​សមាជិក...

​ស្លាប់កើនដល់១៨នាក់ និង៥០នាក់រងរបួស ដោយសារព្យុះកំណាចថូណាដូ វាយប្រហារសហរដ្ឋអាមេរិក

(អាមេរិក)៖ ក្រុមមន្ត្រីអាមេរិក បានឲ្យដឹង នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះថូណាដូ បានកើនឡើងដល់ ១៨នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅឯភាគខាងត្បូង សហរដ្ឋអាមេរិក។

Read more: ​ស្លាប់កើនដល់១៨នាក់ និង៥០នាក់រងរបួស ដោយសារព្យុះកំណាចថូណាដូ...

ភ្លើងឆេះព្រៃដែលគ្មាននរណានឹកស្មានដល់ កើតឡើងនៅភាគខាងលិចអូស្ត្រាលី និងឈានដល់គ្រប់គ្រងលែងបាន!

(ស៊ីដនី)៖ ភ្លើងឆេះព្រៃ ដែលបាននិងកំពុងវាយលុក ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជារឿងគ្មាននរណា នឹកស្មានដល់នោះ បានឈានដល់តំណាក់កាល គ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរ ពន្លត់អគ្គីភ័យ កំពុងពង្រាយកម្លាំង ពន្លត់និងជម្លៀសប្រជាជន ដែលងាយរងគ្រោះចេញពីទីនោះ។

Read more: ភ្លើងឆេះព្រៃដែលគ្មាននរណានឹកស្មានដល់ កើតឡើងនៅភាគខាងលិចអូស្ត្រាលី...

មនុស្ស​៣៦នាក់ បានស្លាប់ និង៥០នាក់ រងរបួសនៅក្នុង​គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់​ផ្លូវនៅ​ប្រទេស​ឥណ្ឌា

(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៦នាក់ បានបាត់បង់ជីវិត និង ៥០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង ហេតុការណ៍ រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿង រអិលធ្លាក់ផ្លូវ នៅយប់ថ្ងៃសៅរ៍ ម្សិលមិញ នៅឯភាគខាងត្បូង ប្រទេស ឥណ្ឌា។

Read more: មនុស្ស​៣៦នាក់ បានស្លាប់ និង៥០នាក់...

សហរដ្ឋអាមេរិក និងអង្គការ NATO ដាក់ពង្រាយ​កម្លាំង និងបរិក្ខាយោធា​បន្ថែមនៅជិត​ព្រំដែនរុស្ស៊ី មិនមែនសំដៅ​ការពារព្រំដែន​អឺរ៉ុបឡើយ!

(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និង អង្គការណាតូ (NATO) បានដាក់ពង្រាយបន្ថែម នូវពលទាហាន រួមជាមួយនិងបរិក្ខាយោធា ជាច្រើនផ្សេងទៀត ទៅកាន់បណ្តាប្រទេស នៅតំបន់អឺរ៉ុបភាគកណ្តាល និង ខាងកើតក៏ដូចជា ប្រទេសនៅតំបន់បាល់ទិច (Baltic) ដោយលើកយកបញ្ហា សន្តិសុខធ្វើជាហេតុផល ប៉ុន្តែការបង្កើនកម្លាំងយោធា ទ្រង់ទ្រាយធំបែបនេះ មិនធ្លាប់មាន នៅតាមតំបន់ទាំងនោះឡើយ គឺមិនមែនសំដៅ ការពារព្រំដែនសហភាពអឺរ៉ុបនោះឡើយ។

Read more: សហរដ្ឋអាមេរិក និងអង្គការ NATO ដាក់ពង្រាយ​កម្លាំង...

ចិនព្រមាន​ «សងសឹកលើក្រុមហ៊ុន Boeing និងវិស័យកសិកម្មរបស់អាមេរិក!» បើសិនជាលោក ដូណាល់ ត្រាំ បង្កសង្រ្គាមពាណិជ្ជកម្ម!

(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន ដ៏មានឥទ្ធិពលមួយ នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានជាថ្មីម្ដងទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងវិស័យនាំចូល ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅ សងសឹកពីសំណាក់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលចាប់ផ្ដើម មុនដោយប្រធានាធិបតី ជាប់ឆ្នោត លោក ដូណាល់ ត្រាំ។

Read more: ចិនព្រមាន​ «សងសឹកលើក្រុមហ៊ុន Boeing និងវិស័យកសិកម្មរបស់អាមេរិក!» បើសិនជាលោក...