Social Network

ប្រភពពីយោធាកូរ៉េខាងត្បូង៖ «កងកម្លាំងពិសេសអាមេរិក អាចនឹងចូលរួមនៅក្នុងប្រតិបត្តិការសម្លាប់ លោក គីម ជុងអ៊ុន ក្នុងករណីសង្គ្រាមផ្ទុះឡើង»

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល កូរ៉េខាងត្បូងម្នាក់ បាននិយាយនៅ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា កងកម្លាំង ពិសេសអាមេរិក អាចនឹងចូលរួម នៅក្នុងប្រតិបត្តិការ មួយដឹកនាំដោយ កូរ៉េខាងត្បូង ក្នុងការធ្វើឃាត មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងករណីសង្គ្រាម ផ្ទុះឡើង ។

Read more: ប្រភពពីយោធាកូរ៉េខាងត្បូង៖ «កងកម្លាំងពិសេសអាមេរិក...

វាយប្រហារ ដោយរថយន្ត ដឹកទំនិញ សម្លាប់យោធា អ៊ីស្រាអ៊ែល ៤នាក់ ក្នុងទីក្រុង Jerusalem

បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មនុស្ស៤នាក់ បានស្លាប់នៅក្នុងទីក្រុង Jerusalem ដោយសារតែបុរស ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកដែលបើក រថយន្តដឹកទំនិញ សំដៅបំបុក ក្រុមយោធា ។

Read more: វាយប្រហារ ដោយរថយន្ត ដឹកទំនិញ សម្លាប់យោធា អ៊ីស្រាអ៊ែល ៤នាក់ ក្នុងទីក្រុង...

​Update: ក្រុម ISIS ​ចេញមុខទទួលខុសត្រូវ លើការវាយប្រហារបំផ្ទុះរថយន្ដបង្កៃគ្រាប់បែកស្លាប់កើន២០នាក់ នៅប្រទេសអ៊ីរ៉ាក់

(បាដាត)៖ ក្រុមសកម្មប្រយុទ្ធ ISIS នៅថ្ងៃអាទិត្យនេះ បានចេញមុខអាះអាង ទាមទារទទួលខុសត្រូវ លើការវាយប្រហារ បំផ្ទុះរថយន្ដ បង្កៃគ្រាប់បែក ដែល បណ្ដាលឱ្យមនុស្សយ៉ាង ហោចណាស់២០នាក់ បាត់បង់ជីវិត និង៥០នាក់ ផ្សេងទៀតបានរង របួសនៅឯផ្សារមួយ កន្លែងដែលសម្បូរ ទៅដោយ អ្នក កាន់សាសនា អ៊ីស្លាមនិកាយស៊ីអ៊ីត ស្ថិតភាគខាងកើត នៃរដ្ឋធានីបាដាត។

Read more: ​Update: ក្រុម ISIS ​ចេញមុខទទួលខុសត្រូវ...

អតីតប្រធានាធិបតីរបស់អ៉ីរ៉ង់ដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

(អ៊ីរ៉ង់)៖ អតីតប្រធានាធិបតី របស់អ៊ីរ៉ង់ដ៏ល្បីមួយរូប លោក Akbar Hashemi Rafsanjani បានទទួលមរណភាព ក្នុងវ័យ៨២ឆ្នាំ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ។

Read more: អតីតប្រធានាធិបតីរបស់អ៉ីរ៉ង់ដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

ទីបំផុតសហរដ្ឋអាមេរិក​ទទួលស្គាល់ថា​ អាវុធ​នុយក្លេអ៊ែរ និងគ្រាប់​មីស៊ីល​កូរ៉េ​ខាងជើង ពិតជា​ខ្លាំងមែន!​

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា បច្ចុប្បន្នកូរ៉េខាង ជើងបានបង្ហាញ ពីការរីកចំរើនទៅ មុខនៃគុណភាព និងសមត្ថភាពក្នុងការអភិវឌ្ឍអាវុធ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ឈានដល់កំរិតមួយ មិនធ្លាប់មានពីមុនមក។

Read more: ទីបំផុតសហរដ្ឋអាមេរិក​ទទួលស្គាល់ថា​ អាវុធ​នុយក្លេអ៊ែរ...

កូរ៉េខាងត្បូង​នៅតែ​រក្សា​ជំហរ «ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល THAAD» បើទោះ​បីជា​ប្រទេស​ចិន​​ជំទាស់​​ក៏ដោយ​

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅ ថ្ងៃព្រហស្បតិ៍នេះ បានអះអាងសាជា ថ្មីឡើងវិញស្ដីពីគំរោងដាក់ ពង្រាយប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក THAAD នៅលើ ទឹកដីរបស់ខ្លួនតាម ការគ្រោងទុក បើទោះជាមានការ ជំទាស់ពីសំណាក់ទីក្រុង ប៉េកាំងក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌ មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

Read more: កូរ៉េខាងត្បូង​នៅតែ​រក្សា​ជំហរ «ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល THAAD»...

សាធារណរដ្ឋឆែក កំពុងពិចារណា ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋ អាចប្រើអាវុធ ប្រឆាំងនឹងភេរវកម្ម

បរទេស៖ សាធារណរដ្ឋឆែក កំពុងពិចារណា ធ្វើវិសោធនកម្ម នៅក្នុងរដ្ឋ ធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យ ពលរដ្ឋអាចប្រើប្រាស់ អាវុធដោយស្របច្បាប់ ដើម្បីការពារប្រឆាំង នឹងភេរវកម្ម បន្ទាប់ពីមានការវាយប្រហារ ជាបន្តបន្ទាប់ នៅទីក្រុង ប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ និងទីក្រុង នីស ប្រទេស បារាំង រួចមក ។

Read more: សាធារណរដ្ឋឆែក កំពុងពិចារណា ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋ អាចប្រើអាវុធ...

វត្ថុបុរាណជាច្រើន ត្រូវបានជីករកឃើញ ពីមាត់ផ្នូររាជវង្សលាវ

ចិន ៖ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ ធ្វើការជីករកអស់រយៈពេល២ឆ្នាំ នៅឃ្លាំងសម្ងាត់ដ៏ធំ មួយកន្លែង មានរាង ដូចសេរ៉ាមិច ត្រូវបានគេរកឃើញ វត្ថុបុរាណជាច្រើន ជាមួយស្រីស្នំ របស់អធិរាជផ្នូរ រាជវង្សលាវ ក្នុងឆ្នាំ ៩១៦-១១២៥ នៅក្នុងតំបន់ Duolun, តំបន់ស្វយ័ត ម៉ុងហ្គោលី ចំពោះវត្ថុបុរាណ ជាច្រើននេះ ថូពណ៌ប៉សឺឡែន លម្អ តុបតែងដោយមាស និងប្រាក់ នេះយោងតាមការចុះផ្សាយពី china daily នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។

Read more: វត្ថុបុរាណជាច្រើន ត្រូវបានជីករកឃើញ ពីមាត់ផ្នូររាជវង្សលាវ

អតីតមេដឹកនាំហុងកុង Donald Tsang ត្រូវតុលាការ បើកសវនាការជំនុំជម្រះក្តី ពាក់ព័ន្ធនឹងបទស៊ីសំណូក

ហុងកុង៖ នៅព្រឹកថ្ងៃ អង្គារនេះ តុលាការក្រុងហុងកុង បាននាំជន ជាប់ចោទឈ្មោះ Donald Tsang ដែលជាអតីតមេដឹកនាំ ក្រុងហុងកុង និងជាមន្ត្រី មានឋានៈខ្ពស់ មួយរូបនៅ ក្នុងប្រទេសចិន ឲ្យចូលក្នុងសវនា ការកាត់ទោស លើសំណុំរឿង មួយដែលមាន ជាប់ពាក់ព័ន្ធ នឹងបទស៊ីសំណូក ។ ទីភ្នាក់ងារព័ត៌មាន Reuters  បានចុះផ្សាយឲ្យដឹង នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ ២០១៧ ។

Read more: អតីតមេដឹកនាំហុងកុង Donald Tsang ត្រូវតុលាការ បើកសវនាការជំនុំជម្រះក្តី...

ថៃ៖ គួរឲ្យរន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នារហូតដល់ផ្ទុះឆេះស្លាប់ ២៥នាក់ និងនៅតែរស់០២នាក់ ក្នុងខេត្តឈុនបុរី, អាចមានពលករខ្មែរក្នុងហ្នឹង

(បាងកក)៖ រូបភាពមួយសន្លឹក ត្រូវបានបង្ហាញ ចេញដោយសារ ព័ត៌មានថៃ អំពីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យតក់ស្លុត បំផុតនៅក្នុង ខេត្តឈុនបុរី ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានឆក់យក ជីវិតមនុស្សរហូត ដល់ទៅ ២៥នាក់ ឯណោះអំឡុង ថ្ងៃបុណ្យចូលឆ្នាំ សកលរបស់ថៃ។

Read more: ថៃ៖ គួរឲ្យរន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នារហូតដល់ផ្ទុះឆេះស្លាប់...

ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង៖ កូនស្រី​របស់​លោកស្រី ឆយ ស៊ូនស៊ីល ត្រូវបាន​ចាប់ខ្លួន​នៅប្រទេស​ដាណឺម៉ាក​

(សេអ៊ូល)៖ ប៉ូលិសដាណឺម៉ាក នៅថ្ងៃចន្ទនេះ  បានសម្រេចឃាត់ខ្លួន កូនស្រីលោកស្រី ឆយ ស៊ូនស៊ីល ជាមិត្តជិតស្និទ្ធ របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ហើយក៏ជាដើមចមនៃរឿង អាស្រូវពុករលួយនយោបាយ ដែលបានធ្វើឱ្យលោកស្រី ផាក ត្រូវសភាបោះឆ្នោត ទម្លាក់ពីតំណែងកាលពីខែធ្នូ។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌ មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

Read more: ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង៖ កូនស្រី​របស់​លោកស្រី ឆយ...

ប្រធានាធិបតីរុស្ស៊ី ប្រកាសកាន់ទុក្ខនៅថ្ងៃចន្ទស្អែកនេះ ដល់ជនរងគ្រោះ​ទាំង៩២នាក់ នៅក្នុង​គ្រោះថ្នាក់ធ្លាក់ យន្ដហោះ​យោធារុស្ស៊ី

(មូស្គូ) ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងក្ដីមរណៈទុក្ខ យ៉ាងជ្រាលជ្រៅ ដល់គ្រួសារសាច់ញ្ញាត្តិ ជនរងគ្រោះ ទំាង៩២នាក់ ដែលបានស្លាប់ បាត់បង់ជីវិត នៅក្នុងធ្លាក់ យន្ដហោះយោធារុស្ស៊ី មួយគ្រឿង នៅឯតំបន់ សមុទ្រខ្មៅ នៅថ្ងៃអាទិត្យនេះ ខណៈការកាន់ទុក្ខ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទស្អែកនេះ នៅទូទាំង។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Sputnik នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦។

Read more: ប្រធានាធិបតីរុស្ស៊ី ប្រកាសកាន់ទុក្ខនៅថ្ងៃចន្ទស្អែកនេះ ដល់ជនរងគ្រោះ​ទាំង៩២នាក់...

Duterte ប្រឈមមុខ ទៅនឹងការចោទប្រកាន់ ក្រោយអះអាងថា ខ្លួនធ្លាប់សម្លាប់មនុស្ស ដោយផ្ទាល់ដៃ

បរទេស៖ ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយ នៅថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមអ្នកឃ្លាំ មើលសិទ្ធិមនុស្ស ប្រចាំនៅ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួននឹងបើក ការស៊ើបអង្កេត មួយក្រោយការ ប្រកាសអះអាង ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte ថាធ្លាប់បាន សម្លាប់ជនសង្ស័យ ជួញដូរគ្រឿងញៀន ជាច្រើននាក់ កាលពីពេលដែលលោក នៅជាអភិបាលក្រុម Davao ។

Read more: Duterte ប្រឈមមុខ ទៅនឹងការចោទប្រកាន់ ក្រោយអះអាងថា ខ្លួនធ្លាប់សម្លាប់មនុស្ស...

រថយន្ដក្រុង ៥គ្រឿង ដឹកក្រុមឧទ្ទាម និងក្រុមគ្រួសារ របស់ពួកគេ ចាកចេញពីទីក្រុងអាឡេប៉ូ

អាឡេប៉ូ៖ យោងតាមសេចក្ដីរាយការណ៍ទូរទស្សន៍ បានឲ្យដឹងថា រថយន្ដក្រុងចំនួន ៥គ្រឿង ដឹកក្រុមឧទ្ទាម និងក្រុមគ្រួសារ របស់ពួកគេ បានចាកចេញទីតំបន់ ដែលពួកគេកាន់កាប់ ស្ថិតនៅតំបន់មួយចំនួន ភាគខាងកើតទីក្រុងអាឡេប៉ូ ហើយដែលជាទីក្រុងហែកហួរដោយសង្គ្រាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

Read more: រថយន្ដក្រុង ៥គ្រឿង ដឹកក្រុមឧទ្ទាម និងក្រុមគ្រួសារ របស់ពួកគេ...

យូអិន អនុម័តដំណោះស្រាយបន្ថែមពេល ១ឆ្នាំដើម្បីផ្ដល់ជំនួយ តាមព្រំដែន នៅប្រទេសស៊ីរី

យូអិន ៖ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការ សហប្រជាជាតិ បានអនុម័ត ដំណោះស្រាយមួយទៀត ដើម្បីពង្រីក ការផ្ដល់ជំនួយ នៅតាមព្រំដែន ទៅកាន់ប្រទេសស៊ីរី ក្នុងរយៈពេល ១ឆ្នាំបន្ថែមទៀត ដោយសារតែ បច្ចុប្បន្ននេះ ទីក្រុងអាឡេប៉ូ នៃប្រទេសពោពេញ ទៅដោយសង្គ្រាមមួយនេះ នៅមិនទាន់ទទួល បានកិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នាមួយ ដ៏ពេញលេញ នៅឡើយទេ ។

Read more: យូអិន អនុម័តដំណោះស្រាយបន្ថែមពេល ១ឆ្នាំដើម្បីផ្ដល់ជំនួយ តាមព្រំដែន នៅប្រទេសស៊ីរី

អាមេរិក យល់ព្រមប្រគល់​​ ដីកាន់កាប់ តាំងពីសង្គ្រាមលោកទី២ ទៅឲ្យជប៉ុនវិញ

បរទេស៖ ទូរទស្សន៍ស៊ីអិនអិន ចុះផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កងកម្លាំង យោធារបស់ សហរដ្ឋអាមេរិក នឹងធ្វើការប្រគល់ដី ទំហំប្រមាណជា ៤.០០០ហិកតា នៅកោះអូគីណាវ៉ា ទៅឲ្យប្រទេសជប៉ុនវិញ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានកាន់កាប់ លើតំបន់នេះ អស់រយៈពេល ជាច្រើនទសវត្សរ៍ ។

Read more: អាមេរិក យល់ព្រមប្រគល់​​ ដីកាន់កាប់ តាំងពីសង្គ្រាមលោកទី២ ទៅឲ្យជប៉ុនវិញ

ចិនសាកល្បង ហោះហើរឧទ្ធម្ភាចក្រស៊ីវិល អាចផ្ទុកទម្ងន់ជាង ៧តោន លើកដំបូង ដោយជោគជ័យ

ហាបីន៖ សាជីវកម្មឧស្សាហកម្ម អាកាសចរណ៍ចិន ហៅកាត់ថា (AVIC) បានធ្វើការ សាកល្បងហោះហើរ ឧទ្ធម្ភាគចក្រ ស៊ីវិល ដែលទើននឹង បង្កើតថ្មី អាចផ្ទុកទម្ងន់ រហូតដល់ទៅជាង ៧តោន ដើម្បីបង្ហាញឲ្យឃើញ ពីការអភិវឌ្ឍថ្មី នៅក្នុងវិស័យ ឧស្សាហកម្ម ឧទ្ធម្ភាគ ចក្ររបស់ខ្លួន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្ដិច ។

Read more: ចិនសាកល្បង ហោះហើរឧទ្ធម្ភាចក្រស៊ីវិល អាចផ្ទុកទម្ងន់ជាង ៧តោន លើកដំបូង ដោយជោគជ័យ

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ចិន ផ្តល់ជំនួយ ១៤លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន

ម៉ានីល៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសហ្វីលីពីន បានថ្លែងថា ចិន បានផ្តល់កញ្ចប់ ថវិកាចំនួន ១៤លានដុល្លារ សហរដ្ឋអាមេរិក មកឲ្យរដ្ឋាភិបាល ហ្វីលីពីន ក្នុងនោះមានកាំភ្លើង ធុនតូចជាច្រើនគ្រឿង និងទូកលឿនជាច្រើនគ្រឿង ដើម្បីជាជំនួយដល់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន ក្នុងការជំរុញដល់ការ ប្រយុទ្ធប្រឆំាងគ្រឿង ញៀន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទាំងពួង ។

Read more: រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ចិន ផ្តល់ជំនួយ ១៤លានដុល្លារ...

ពូទីន ប្តេជ្ញាសងសឹក ចំពោះរឿង ការធ្វើឃាតអគ្គរដ្ឋទូត របស់ខ្លួន នៅតួកគី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ប្តេជ្ញាបង្កើនការ ខិតខំប្រឹងប្រែង ប្រឆាំងនឹងភេរវកម្ម ដោយការសន្យាថា នឹងធ្វើការឆ្លើយតប យ៉ាងខ្លាំងក្លា ចំពោះការធ្វើឃាត លោក Andrey Karlov ជាអគ្គរដ្ឋទូត ប្រទេសរុស្ស៊ី ប្រចាំនៅប្រទេសតួកគី ។

Read more: ពូទីន ប្តេជ្ញាសងសឹក ចំពោះរឿង ការធ្វើឃាតអគ្គរដ្ឋទូត របស់ខ្លួន នៅតួកគី

សហភាពអឺរ៉ុប បន្ថែមទណ្ឌកម្មលើរុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧

ព្រុចសែល៖ ក្រុមប្រឹក្សា សហភាពអឺរ៉ុប ហៅកាត់ថា (EU) បានសម្រេច ពង្រីកបន្ថែម ទណ្ឌកម្មរបស់ខ្លួន ទៅលើប្រទេសរុស្ស៊ី រយៈពេល ៦ខែ បន្ថែមទៀត រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុងមីងស៍ នៅក្នុងកិច្ចប្រជុំកំពូល EU ហើយថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ក៏កំពុងរកទណ្ឌកម្មថ្មី ដើម្បីដាក់សម្ពាធទៅលើ ប្រទេសរុស្ស៊ី ថែមទៀតដែរ ។

Read more: សហភាពអឺរ៉ុប បន្ថែមទណ្ឌកម្មលើរុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧

កូរ៉េខាងជើងនឹងបំផ្ទុះអាវុធនុយក្លេអ៊ែរ ឬក៏បាញ់មីស៊ីល ក្នុងពេលឆាប់ៗដើម្បីស្វាគមន៍ លោក ត្រាំ ស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើង អាចនឹងធ្វើសកម្មភាព បង្ករឿង តាមរយៈការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោង នៅចុងខែធ្នូនេះ ឬក៏នៅដើមខែមករាខាងមុខ ដើម្បីបង្ហាញអំពី សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ទុកជាសារព្រមាន ដល់រដ្ឋាភិបាលថ្មី របស់អនាគត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

Read more: កូរ៉េខាងជើងនឹងបំផ្ទុះអាវុធនុយក្លេអ៊ែរ ឬក៏បាញ់មីស៊ីល...